Newcastle United តែងតាំងលោក Benitez ជាគ្រូបង្វឹកថ្មី

ក្លឹបសារីព្រៃបានប្រកាសតែងតាំង លោក Benitez ជាគ្រូបង្វឹកផ្លូវការហើយ បន្ទាប់ពីប៉ុន្មាន​ម៉ោងក្រោយ​ការបញ្ចប់តំណែងគ្រូបង្វឹកលោក Steve McClaren។

អតីតអ្នកចាត់ការទូទៅរបស់ក្លឹប Valencia, Liverpool, InterMilan, Chelsea, Napoli និង​ចុងក្រោយគឺ RealMadrid រូបនេះបានចុះកិច្ចសន្យារយះពេល៣ឆ្នាំជាមួយក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងឈាងខាងកើតច្រភពអង់គ្លេស ហើយលោកបានទទួលជំនួយការបួនរូបផងដែរ គឺលោក Fabio Pecchia, Francisco de Míguel Moreno និង Antonio Gómez Pérez សំរាប់ជាគ្រូបង្វឹកជំនួយមកជួយការងារនេះផងដែរ។

1

គួរបញ្ជាក់ថា:គ្រូបង្វឹកសញ្ញាតិអេស្បាញរូបនេះបានដើរទាត់ខ្យល់អត់ការងារធ្វើជាង២ខែមកហើយបន្ទាប់ពីត្រូវក្លឹប R. Madrid​ បណ្តេញ​​ចេញកាលពីខែមករា2016 ដោយបានចូលដឹកនាំក្លឹបយក្ស ម្ចាស់ជើងឯក Champion League 11សម័យ​បានតែពាក់កណ្តាលរដូវកាលប៉ុណ្ណោះ។ យោងតាមសេចក្តីប្រកាសរបស់ក្លឹប : អតីតគ្រូបង្វឹកទើបនិងតែងថ្មីរូបនេះសម្តែងភាពរីករាយ និង សេចក្តីសោមនស្សដែលក្លឹបផ្តល់ទំនុកចិត្តអោយគាត់បានវិលត្រលប់មកអង់គ្លេសសាជាថ្មី ហើយគាត់ និង ព្យាយាមធ្វើយ៉ាងណាជួយសង្គ្រោះក្លឹបសំរាប់ការប្រកួតដែលនៅសល់ចំនួន10ទៀត និង បញ្ចប់រដូវកាលក្របខ័ណ្ឌ Premier League​។ បច្ចុប្បន្នNewcastleទម្រង់លេងកំពុងតែធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនិងស្ថិតក្នុងតំបន់​គ្រោះថ្នាក់់ ទៀត។

គ្រូបង្វឹកសញ្ញាតិអេស្បាញរូបនេះបន្ថែមថា: យើងត្រូវរាប់រងដោះស្រាយការងារលំបាកមួយ​ចំនួន​ដែលនៅសល់ ដើម្បីធានាបានការរស់រានមានជីវិតបន្តទៀតនៅក្នុងក្របខ័ណ្ឌ​លំដាប់កំពូល​នេះ​បន្តទៀត។ វាជាការប្រកួត​ដែលស្វិតស្វាញ ប៉ុន្តែមិនមែនចេញពីខ្ញុំតែម្នាក់ទេ គឺបុគ្គលិកក្លឹប និងកីឡាករ​របស់យើង​ដែលមានស្រាប់ព្រម​ទាំងអ្នកគាំទ្រ ដែលមិនអាចខ្វះបានគឺការលេងប្រកបដោយទំនុកចិត្ត ដើម្បីសំរេច​ក្តី​សង្ឃឹមនិងជោគជ័យដល់ក្លឹបនេះជាក្តីប្រាថ្នាតែមួយគត់របស់​ខ្ញុំផងដែរ​ គ្រូបង្វឹករូបនេះបាន​បរិយាយសរុប​សំរាប់រឿងផ្ទាល់ខ្លួនខ្ញុំគឺការនៅជិតជួបជុំគ្រួសារ ជាមូលហេតុដែលអោយខ្ញុំរីករាយនិងបំពេញកាតព្វកិច្ចដ៏ ធំធេងនេះ។

ចុងបញ្ចប់ប្រធានក្លឹប Newcastle លោក Lee Charnley បានថ្លែងពីកំនត់ត្រាល្អៗរបស់លោកRafanel Benitezកន្លងមកដែលគាត់ធ្លាប់ដឹកនាំក្លឹបធំៗនៅPremier LeagueដូចជាLiverpool និង Chelsea ហើយទទួលបានជោគជ័យនោះ គាត់និងនាំយកបទពិសោធន៏ដែលមានកន្លងមក មកដឹកនាំក្រុមNewcastle ជៀសផុតពីការធ្លាក់ទៅលេងនៅChampionshipនៅរដូវកាលក្រោយ។