ធ្វើកំណត់ត្រារួមភេទ ដើម្បីមានក្តីសុខរៀងរាល់យប់

ការរួមភេទជាផ្នែកមួយដ៏សំខាន់ចំពោះស្នេហារ៉ូមែនទិច។ លើសពីនេះទៀត វាជាវិធីបង្កើតភាពស្និតស្នាលជាមួយនឹងគូស្នេហ៏អ្នកដោយការស្វែងរកឲ្យឃើញពីកន្លែងមានក្តីសុខនៅលើខ្លួនប្រាណ។ 
ប្រសិនបើអ្នកមិនចេះច្នៃប្រឌិតពីរឿងលើគ្រែ ហើយមិនបង្កើតសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើឲ្យអារម្មណ៏ពុះកញ្ជ្រោលឡើងទេ វាមានតែធ្វើឲ្យអ្នកទាំង ២មានអារម្មណ៏ធុញទ្រាន់។ ការរួមភេទជាសកម្មភាពពុះកញ្ជ្រោលបំផុតរបស់រាងកាយ ដែលនាំមកនូវក្តីសុខ និងកាត់បន្ថយភាពតានតឹងនៅក្នុងជីវិតរបស់អ្នក។ រឿងដែលគួរឲ្យក្រៀមក្រំមួយគឺ ដោយសារកង្វះថាមពល និងសមត្ថភាពផ្លូវភេទ ធ្វើឲ្យគូស្វាមីភរិយាជាច្រើនបញ្ចប់ដោយភាពតានតឹង។
 
ធ្វើកំណត់ត្រារួមភេទ ដើម្បីមានក្តីសុខរៀងរាល់យប់
មានវិធីមួយដែលអាចដោះស្រាយបញ្ហានេះបាន ហើយធ្វើឲ្យគូស្វាមីភរិយាមានក្តីសុខនឹងគ្នាជាថ្មីម្តងទៀតគឺ ត្រូវធ្វើកំណត់ហេតុប្រចាំថ្ងៃ។ អ្នកទាំងអស់គ្នាដឹងហើយថា អ្វីជាកំណត់ហេតុ វាជាធម្មតាមានសកម្មភាពដូចជា កីឡាលោតចុះពីលើអាកាស, កីឡាលោតចុះពីលើស្ពាន ឬដំណើរទៅកាន់ទ្វីបអឺរ៉ុប។ តែទោះបីជាយ៉ាងណា វាផ្ទុយពីការធ្វើកំណត់ហេតុការរួមភេទ ដែលមានសកម្មភាពរួមភេទខុសៗគ្នា ជាអ្វីដែលអ្នកចង់សាកល្បងជាមួយនឹងគូស្នេហ៏របស់អ្នក។ នេះជាវិធីកែតម្រូវតណ្ហាផ្លូវភេទរបស់អ្នក ហើយក៏អាចជួយឲ្យអ្នកទាំង ២មានភាពស្និតស្នាលនឹងគ្នាថែមទៀតផង។
អ្នកអាចចាប់ផ្តើមបង្កើតកំណត់ហេតុតូចមួយ និងកត់ត្រានូវអ្វីដែលអ្នកចង់ធ្វើជាមួយគូស្នេហ៏។ ត្រូវចាំថា ចាប់ផ្តើមពីសកម្មភាពរួមភេទងាយៗដែលធ្វើឲ្យអ្នកទាំង ២មានក្តីសុខ។ វាអាចជាការសាកល្បងក្បាច់កាម៉ាស៊ូត្រា។ អ្នកក៏អាចកំណត់ត្រានូវការសម្រាតខោអាវនៅចំពោះមុខគូស្នេហ៏។ បន្ទាប់មក ផ្លាស់ប្តូរមករួមភេទនៅក្នុងអាងហែលទឹកវិញម្តង។
អ្វីដែលសំខាន់ អ្នកត្រូវមានការស្រមើលស្រមៃនៅជាមួយគូស្នេហ៏ ក្នុងពេលធ្វើកំណត់ត្រា។ អ្នកនឹងមានការភ្ញាក់ផ្អើលពីអារម្មណ៏ក្តីសុខរបស់អ្នក នៅពេលចាប់ផ្តើមធ្វើកំណត់ត្រាមួយនេះ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!