គួរ​ឲ្យ​ភ្ញាក់ផ្អើល​! បុរស​ម្នាក់​ស្លាប់​ទៅហើយ តែ​បែរជា​អង្គុយ​គង​ទាក់​ក្លា​ជក់បារី​យ៉ាង​សង្ហារ​នៅក្នុង​ពិធី​បុណ្យសព​របស់ខ្លួន​

​នេះ​ជាហេតុ​ការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ព្រឺ​ខ្លា​ចមួយ ខណៈដែល​បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ តែ​បែរជា​អង្គុយ​បើកភ្នែក​ព្រឹមៗ និង​ជក់បារី​យ៉ាង​សង្ហារ នៅក្នុង​ពិធី​បុណ្យសព​របស់ខ្លួន​ទៅវិញ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា សព​បុរស​ខាងលើ​ដែលមាន​ឈ្មោះថា Fernando de Jesus Diaz Beato អាយុ ២៦ ឆ្នាំ ត្រូវបាន​គេ​បាញ់សម្លាប់​ចំនួន ១៥ គ្រាប់ នៅ​ខាងក្រៅ​ផ្ទះ​របស់គាត់ ស្ថិតក្នុង​តំបន់​ជិតខាង Villa Carolina, ទីក្រុង San Juan នៃ​ដែន​កោះ Puerto Rico កាលពី​ថ្ងៃទី ០៣ មីនា កន្លងទៅនេះ​, ដោយ​ប៉ូលីស​ពុំបាន​ដឹកនាំ​ការស៊ើបអង្កេត​ណាមួយ ចំពោះ​បទឧក្រិដ្ឋ​នេះ​ទេ ។​

គួរ​ឲ្យ​ភ្ញាក់ផ្អើល​! បុរស​ម្នាក់​ស្លាប់​ទៅហើយ តែ​បែរជា​អង្គុយ​គង​ទាក់​ក្លា​ជក់បារី​យ៉ាង​សង្ហារ​នៅក្នុង​ពិធី​បុណ្យសព​របស់ខ្លួន​

​គួរ​បញ្ជាក់ថា ដោយសារតែ​លោក Diaz Beato គឺជា​មនុស្ស​ដែល​ចូលចិត្ត​ការសប្បាយ និង​សកម្ម​ខ្លាំង​, ហេតុដូច្នេះ ក្រុមគ្រួសារ​របស់គាត់​ក៏បាន​សម្រេចចិត្ត មិន​រៀបចំ​ក្តារ​មឈូស សម្រាប់​ដាក់​សព​របស់​គាត់​ឡើយ ។ ផ្ទុយទៅវិញ ពួកគេ​បានរៀបចំ​កៅអី​១ ដើម្បី​ឲ្យ Diaz Beato អង្គុយ ស្ថិតក្នុង​ឈុត​សម្លៀកបំពាក់​ដែល​គាត់​ចូលចិត្ត និង​ដាក់​បារី​មួយ​ដើម​នៅក្នុង​ដៃ​របស់គាត់ ។​

​មិន​ត្រឹមតែ​ប៉ុណ្ណឹង​, ដើម្បី​ឲ្យ​ពិធី​បុណ្យសព​នេះ កាន់តែ​ភាព​ភ្ញាក់ផ្អើល ក្រុមគ្រួសារ​ក៏បាន​សម្រេចចិត្ត​បើកចំហ​ភ្នែក​របស់គាត់ ដែល​មើលទៅ​ហាក់ជា​ដូច​គាត់ កំពុង​អង្គុយ​គង​ទាក់​ក្លា​ជក់បារី​ដូច​មនុស្ស​នៅមាន​ជីវិត​ធម្មតា​អីចឹង ៕​

គួរ​ឲ្យ​ភ្ញាក់ផ្អើល​! បុរស​ម្នាក់​ស្លាប់​ទៅហើយ តែ​បែរជា​អង្គុយ​គង​ទាក់​ក្លា​ជក់បារី​យ៉ាង​សង្ហារ​នៅក្នុង​ពិធី​បុណ្យសព​របស់ខ្លួន​

គួរ​ឲ្យ​ភ្ញាក់ផ្អើល​! បុរស​ម្នាក់​ស្លាប់​ទៅហើយ តែ​បែរជា​អង្គុយ​គង​ទាក់​ក្លា​ជក់បារី​យ៉ាង​សង្ហារ​នៅក្នុង​ពិធី​បុណ្យសព​របស់ខ្លួន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​! បុរស​ម្នាក់​ស្លាប់​ទៅហើយ តែ​បែរជា​អង្គុយ​គង​ទាក់​ក្លា​ជក់បារី​យ៉ាង​សង្ហារ​នៅក្នុង​ពិធី​បុណ្យសព​របស់ខ្លួន​