របៀប​ធ្វើ​មុខ​ម្ហូប សម្លរ​ម្ជូរ​គ្រឿង​បែប​អ្នក​សៀមរាប​

ដឹង​ថា​ថ្ងៃ​នេះ​ ត្រូវ​ធ្វើ​ម្ហូប​អី​ហើយ​ឬ​នៅ ? ​តោះ​ ! ​មកសាក​ល្បង​ធ្វើ​សម្លម្ជូរ​គ្រឿង​បែប​អ្នក​សៀម​រាប​ម្ដង​មើ​ល​ឆ្ងាញ់​យ៉ាងណា​ដែរ​​?
របៀប​ធ្វើ​មុខ​ម្ហូប សម្លរ​ម្ជូរ​គ្រឿង​បែប​អ្នក​សៀមរាប​
‎គ្រឿងផ្សំ‬ - សាច់ទា ៣០០ក្រាម ឬ៣ខាំ- ប្រហុក ២សាច់ត្រី- គល់ស្លឹកគ្រៃហាន់រួច ១កូនចាន- រំដេង ១ដុំ- ក្រូចសើច ១ផ្លែ- ខ្ទឹមស ៣កំពឹស- ម្ទេសហាវៃ ១/២ផ្លែ- ខ្ទឹមបារាំង ១/២ផ្លែ- ម្ទេសក្រហម ១ផ្លែ- ជីម្រះព្រៅ ១ដើម- ស្លឹកខ្ទឹម ១/២ចានចង្កឹះស- ស្លឹកកន្ទ្រាប ១ដើម- ស្លឹកក្រូចសើច ២សន្លឹក- ទឹកត្រី ១ស្លាបព្រាបាយ- ស្ករស ១ស្លាបព្រាបាយ- អំបិល ១/២ស្លាបព្រាកាហ្វេ- ម្សៅស៊ុបមាន់ ១/២ស្លាបព្រាកាហ្វេ- ប្រេងឆា ១ស្លាបព្រាបាយ
‪របៀបធ្វើ‬‬- សាច់ទា (យកលាយខ្លាញ់) ហាន់បន្ទះស្តើងៗ។ យកត្បាល់មកបុកគ្រឿងឱ្យម៉ដ្ឋល្អទុកមួយអន្លើ។ ម្ទេសហាវ៉ៃ ខ្ទឹមបារាំង ម្ទេសក្រហម ហាន់ដុំល្មមបញ្ឆិតៗ ជីម្រះព្រៅបេះលាងទឹកឱ្យស្អាត។- យកឆ្នាំងសម្លដាក់ខ្លាញ់ឱ្យក្តៅ បំពងខ្ទឹមឱ្យឈ្ងុយ ចាក់ប្រហុក និងគ្រឿងចូល កូរឱ្យឈ្ងុយ រួចចាក់សាច់ទាចូល ឆាត្រឡប់ចុះត្រឡប់ឡើង ដាក់ទឹកបន្តិចទើបបង់គ្រឿងចូលដូចជាៈ ទឹកត្រី ស្ករស អំបិល ម្សៅស៊ុបមាន់ រម្ងាស់ឱ្យចូលជាតិបន្តិចទើបបង់បន្លែចូល រម្ងាស់បន្តរហូតដល់ទន់បន្លែទើបបង់ស្លឹកខ្ទឹម(ចិញ្ច្រាំ)ចូល បន្ថែមទឹកឱ្យល្មមចូល ទុកឱ្យពុះ ទើបបង់ស្លឹកកន្ទ្រាប និងជីម្រះព្រៅចូលជាការស្រេច ៕
ដោយ៖ ឈូក ស
ប្រភព៖ មេផ្ទះ

  • របៀប​ធ្វើ​មុខ​ម្ហូប សម្លរ​ម្ជូរ​គ្រឿង​បែប​អ្នក​សៀមរាប​已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/03/12  Category:ប្លែកៗ