ហ៊ូ ជីនិង វ៉ាលែស ហ៊ូវ ឈ្នះពានរង្វាន់ដូចគ្នា

ការ​ប្រារព្ធពិ​ធី​ប្រឆាំ​ឆ្នាំ​នៃ​ល្ខោនទូរទស្សន៍ចិន​ ត្រូវ​បាន​រៀបចំ​ ដោយ​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយសៀងហៃ​មួយ​ កាល​ពី​ថ្ងៃ​ទី៨​ ខែ​មីនា ឆ្នាំ​២០១៦​។ ​កម្ម​វិធី​នេះ​គឺប្រារព្ធ​ឡើង ដើម្បី​​ប្រគល់​ជូន​ទៅ​ដល់​បុគ្គល​ដែល​បានប​ន្សល់​នូវ​ពាក្យ​ល្អ​ក្នុង​ការសម្តែង ​និង​ផ្ត​ល់ចំ​ណាត់​ថ្នាក់​ល្អ​សម្រាប់​ការ​ទស្សនា​ទូរទស្សន៍​កន្លងមកផង​ដែរ។
ហ៊ូ ជីនិង វ៉ាលែស ហ៊ូវ ឈ្នះពានរង្វាន់ដូចគ្នា
ហ៊ូ ​ជី​ជា​តារាចម្រៀង​និង​សម្តែង​របស់​សៀងហៃ ​ខ្សែ​ភាព​យន្ត​របស់​គាត់​មាន​ការ​ល្បី​ល្បាញ​ខ្លាំង​​ណាស់​។ ចំណែក​ឯ ​វ៉ាលែស ​ហ៊ូវ ​ជា​តារា​សម្តែង​និង​ចម្រៀង​របស់​តៃវ៉ាន់ ​ទេព​កោ ​សល្យ​របស់គេ​​ក៏មិន​ចាញ់​ដៃ​គូ​របស់​គេ​ប៉ុន្មាន​ដែរ ​រឿង​ជា​ច្រើន​ដែល​បាន​តែ​កំ​ពុង​ដាក់​បញ្ចាំង ​នៅ​ក្នុង​និងក្រៅប្រទេស​។ ​ហ៊ូ ​ជី​ហើយ​នឹង ​វ៉ាស​លែស​ ហ៊ូវ ​ខាងក្រៅ​ខាក​ពួក​គេ​គឺ​​ជាមិត្ត​ល្អ​នឹង គ្នា​។​ចំពោះ​តារា​ទាំង​ពីរ​ដួង​នេះ ​ត្រូវ​បាន​ទទួល​ពា​នរង្វាន់​ជា​តារា​ដែលមាន​ទីផ្សារ​ល្អ​បំផុត​។ហ៊ូ​ ជី​ហើយនឹង ​វ៉ាសលែស ​ហ៊ូវ ​ពួក​គេ​ទាំង​ពីរ​ទទួលបាននូវពានរង្វាន់​ដូច​គ្នា ​ហើយ​បើ​មើល​​ទៅលើ​អាកប្បកិរយា​របស់​ពួក​គេ​ទាំង​ពីរ ហាក់​បី​ដូច​ជា​ប្តី​ប្រពន្ធ​អញ្ចឹង​មាន​អ្នក​គាំទ្រ​ជា ​ច្រើន​គិត​ថា​ពួក​គេ​ទាំង​ពីរ​ជា​ខ្ទើយ​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​ទៀត​ផង​។យ៉ាង​​ណា​ក៏ដោយទោះបីជា ​អ្នក​គាំទ្រ​មួយ​ចំនួនថា​ពួក​គេ​ទាំង​ពីរ​នាក់​ស្រលាញ់ភេទ​ដូច ​​គ្នានោះ​ក៏​ត្រូវ​បាន​សាមីខ្លួន​ចេញ​មុខបដិសេធ​ដែរ​ហើយ​​​អ្នក​គាំទ្រផ្សេង​ទៀត​ក៏បាននិយាយថា ​ពួក​គេ​ទាំង​ពីរ​មាន​ទេពកោសល្យ​ល្អ​ដូច​​គ្នា ហើយ​សមត្ថភាពប្រហាក់ប្រហែលគ្នា ​ទើប​ពួក​គេ ​ទទួល​បាន​ពាន​ដូច​​គ្នា​បែប​នេះ​៕​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.jaynestars.com/news