ចិនបដិសេធ ការរិះគន់ របស់អាមេរិក លើរបាយការណ៍ សិទ្ធិមនុស្ស

ប៉េកាំង: ប្រភពព័ត៍មានពីទីភ្នាក់ងារសារព័ត៍មានចិនស៊ិនហួរបានឲ្យដឹងនៅថ្ងៃនេះថាចិនបានផ្ទុះចេញនូវការមិនពេញចិត្តទៅនឹងពាក្យរិះគន់របស់សហរដ្ឋអាមេរិកទៅលើរបាយការណ៍សិទ្ធិមនុស្សរបស់ចិនកាលពីថ្ងៃសុក្រនេះហើយអាមេរិកគួរតែធ្វើការកែតម្រូវឡើងវិញ។

អ្នកនាំពាក្យនៃក្រសួងការបរទេសចិនលោកHong Leiគឺជាអ្នកដែលបានឆ្លើយតបទៅនឹងការបញ្ចេញយោបល់នានារបស់ប្រទេសអាមេរិកនិងប្រទេស១១ផ្សេងទៀតទៅលើរបាយការណ៍សិទិ្ធមនុស្សរបស់ប្រទេសចិនទៅកាន់ក្រុមប្រឹក្សាភិបាលសិទ្ធិមនុស្សអន្តរជាតិ។លោកបានបន្ថែមទៀតថាចិននឹងឈរលើជំហរប្រឆាំងនិងមិនអាចទទួលយកពាក្យទិតៀនទាំងនោះទេ។

គួរបញ្ជាក់ថាលោកHongបាននិយាយទៀតថាសកម្មភាពរបស់អាមេរិកហាក់បីដូចជាកំពុងធ្វើកិច្ចការក្នុងនាមជាក្រុមប្រឹក្សាសិទ្ធិមនុស្សដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាម២០០៦ដើម្បីលើកស្ទួយនិងពង្រឹកកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលគ្នាជាជាងអ្វីដែលជាកាតព្វកិច្ចរបស់ខ្លួន៕