បញ្ហាសេដ្ឋកិច្ច ប្រធានាធិបតី ប្រេស៊ីល បដិសេធលាលែងចេញ ពីតំណែង

បរទេស៖ ប្រធានាធិបតី ប្រទេសប្រេស៊ីល លោកស្រី Dilma Rousseffបានប្រកាសមិនព្រមចាកចេញ ពីតំណែងក្រោយពីមាន ការចោទប្រកាន់នានា ដែលមិនមាន ភស្តុតាង ច្បាស់លាស់ ថាលោកស្រីមិនអាចគ្រប់គ្រង នូវបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងកើតមានឡើង។

លោកស្រីបានឆ្លើយតបទៅវិញថា បញ្ហាសេដ្ឋកិច្ចរបស់ប្រទេសជាតិ គឺបណ្តាលមកពីវិបត្តិនយោបាយ ដែលក្រុមប្រឆាំងដែលតែងតែបង្ក ឡើងនោះទៅវិញទេ។លោកស្រី Rousseff ក៏បានថ្លែងការពារលោក Luiz Inacio Lula da Silva អតីតប្រធានាធិបតី ដែលបានកាន់តំណែងមុន លោកស្រីដែលត្រូវបានរងការចោទ ប្រកាន់ពី បញ្ហាលាងលុយខុសច្បាប់នោះដែរ។

គួររំលឹកដែរថា វិបត្តិសេដ្ឋកិច្ចដែលកំពុងបន្តកើតឡើង អស់រយះពេលជាច្រើនទស្សវត្ស នៅក្នុងប្រទេសប្រេស៊ីល ជាប្រទេសដែលធ្លាប់មានសេដ្ឋកិច្ច ខ្លាំងជាងគេបង្អស់ នៅក្នុងតំបន់អាមេរិកឡាទីន។

របាយការណ៍ដែលធ្លាប់បានចេញ ផ្សាយដោយអ្នកកាសែត របស់គេហទំព័រ BBC លោក Wrye Daviesបានសរសេរថា មេដឹកនាំគណបក្ស កម្មកររូបនេះក៏កំពុងតែស្ថិត នៅក្នុងស្ថានការកាន់តែមានសំពាធ ខ្លាំងឡើងក្រោយពីរងការសង្ស័យដ៏ធំមួយ ទាក់ទងទៅនឹងអំពើពុករលួយ នៅក្នុងក្រុមហ៊ុនប្រេងរបស់រដ្ឋមួយ ដែលមានឈ្មោះ Petrobras៕