ជនប្រមឹក ញៀនថ្នាំ បើករថយន្តដូចហោះ បុករនាំងដែកចែកទ្រូងផ្លូវ៧ផ្ទាំង ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យ រងរបួសធ្ងន់ នារី២នាក់

រាជធានីភ្នំពេញ ៖​ កាលពីវេលាម៉ោង១០កន្លះយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នេះជនប្រមឹកនិងញៀនថ្នាំម្នាក់បើករថយន្តដូចហោះបុករនាំងដែកពុះចែកទ្រូង ផ្លូវចំនួន៧ផ្ទាំង នឹងបុកម៉ូតូរបួសធ្ងន់នារីម្នាក់ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ២៨៨ ត្រង់មុខភោជនីយដ្ឋានតាយតាយ ដែលស្ថិតក្នុងសង្កាត់បឹង កេង ទី១ ខណ្ឌចំការមន។

មន្ត្រីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាសាក្សីបានឃើញបុរសស្រវឹងម្នាក់បើករថយន្ត មួយគ្រឿង​ ផ្លាកលេខភ្នំពេញ 2T-1626 ម៉ាក​ Camry បាឡែន បើករថយន្ត ក្នុង ល្បឿនលឿន បានបើករេទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ ៧ផ្ទាំងនិងឆ្លងទៅផ្លូវម្ខាងទៀតជ្រុលទៅបុកម៉ូតូScoopi បណ្តាលអោយនារី២រង របួសធ្ងន់ តាមបណ្តោយផ្លូវមុនីវង្សក្នុងទឹសដៅពីជើងទៅត្បូង ចំណុចកើតហេតុ​ ត្រង់មុខភោជនីយដ្ឋានតាយតាយ។​

មន្ត្រីសមត្ថកិច្ចអោយដឹងបន្តថា ក្រោយកើតហេតុសមត្ថកិច្ចនគរបាល ក៏បាន ឆែកឃើញថ្នាំញៀននិងឧបករណ៍ជក់ថ្នាំញាណក្នុងរថយន្តរបស់យុវជនបង្កផង ដែរបានបញ្ជូន ជនរងគ្រោះសង្គ្រោះនៅមន្ទីរពេទ្យ និងនាំខ្លួនអ្នកបើកបរប្រមឹក ញាណថ្នាំរួមទាំងរថយន្តទៅកាន់ស្នងការដ្ឋាននគរបាល ក្រុងភ្នំពេញ ដើម្បីដោះ ស្រាយ តាមនិតិវិធីច្បាប់៕

ជនប្រមឹក ញៀនថ្នាំ បើករថយន្តដូចហោះ បុករនាំងដែកចែកទ្រូងផ្លូវ៧ផ្ទាំង ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យ រងរបួសធ្ងន់ នារី២នាក់ ជនប្រមឹក ញៀនថ្នាំ បើករថយន្តដូចហោះ បុករនាំងដែកចែកទ្រូងផ្លូវ៧ផ្ទាំង ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យ រងរបួសធ្ងន់ នារី២នាក់ ជនប្រមឹក ញៀនថ្នាំ បើករថយន្តដូចហោះ បុករនាំងដែកចែកទ្រូងផ្លូវ៧ផ្ទាំង ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យ រងរបួសធ្ងន់ នារី២នាក់ ជនប្រមឹក ញៀនថ្នាំ បើករថយន្តដូចហោះ បុករនាំងដែកចែកទ្រូងផ្លូវ៧ផ្ទាំង ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យ រងរបួសធ្ងន់ នារី២នាក់