បទល្មើស​នេសាទ កើតឡើង​ពេញបន្ទុក​ក្នុង​បឹង​ទន្លេសាប​

6 Videos


​ប្រជាជន​មកពី​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិសាត់​បានឱ្យដឹង​ថា មាន​ក្រុម​ឈ្មួញ​ចំនួន ៨​នាក់ ដែល​អ្នក​ឃុំ​នេះ​សុទ្ធតែ​ស្គាល់ឈ្មោះ​គ្រប់គ្នា ដោយ​ពួកគេ បាន​យក​ឧបករណ៍​នេសាទ​ខុសច្បាប់ ប្រភេទ​អួន​ជាច្រើន​វង់ លបលួច​ចាប់​ត្រី​ចម្រុះ គ្រប់​ប្រភេទ​នៅ​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិសាត់ យ៉ាង​អាណាធិបតេយ្យ ។​

បទល្មើស​នេសាទ កើតឡើង​ពេញបន្ទុក​ក្នុង​បឹង​ទន្លេសាប​

M88


​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​ឲ្យ​ដឹងថា រាល់​ការ​លួច​វាយ​អួន​ដើម្បី​ចាប់យក​ត្រី​ចម្រុះ គ្រប់​ប្រភេទ​នៅ​តំបន់​នោះ ទំនងជា​មេ​កញ្ច្រែង កាង​អួន​ឱ្យ​ឈ្មួញ​ទាំង ៨ នាក់​នោះ រត់​ការសុំ​ភ្លើង​ខៀវ ពី​សមត្ថកិច្ច និង អាជ្ញាធរ ពាក់ព័ន្ធ ដែល​ប្រចាំ​ការឈរជើង​នៅ​បឹង​ទន្លេសាប​នោះ អស់​ទៅហើយ ហើយ​រាល់​ការចរចា​ដើម្បី​សុំ​ភ្លើង​ខៀវ​ពី​សំណាក់​សមត្ថកិច្ច ដូច​ស្រមោច​នៅ​បឹង​ទន្លេសាប​នោះ សរុប​គ្រប់់​ជំនាញ ដោយ​ក្នុង​អួន​មួយ​វង់ៗ មិន​ក្រោម​ពី​ខ្ទង់ ១០ លាន​រៀល​ឡើងទៅ​នោះទេ ។​

បទល្មើស​នេសាទ កើតឡើង​ពេញបន្ទុក​ក្នុង​បឹង​ទន្លេសាប​

​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​រាំង​ទិល​ឈ្មោះ សុខា ក៍​ត្រូវបាន​ប្រជា​នេសាទ នៅ​ទីនោះ​រិះគន់ថា គាត់​កំណត់​យកប្រាក់ ពី​ក្បាលទូក​នេសាទ មួយគ្រឿង​ចាប់ពី ៤០ ម៉ឺន​រៀល ទៅ ៥០ ម៉ឺន​រៀល​ផងដែរ ។​ ​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ នៅ​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិសាត់​នេះ អ្នកយកព័ត៌មាន​រប​ស់ យើង​មិនទាន់​សុំ​ការបំភ្លឺ​ពី​លោក សុខា បាន​នៅឡើយ​ទេ ឯ​លោកនាយ​ផ្នែក រដ្ឋបាល​ជលផល​រាំង​ទិល ក៏​មិនអាច​សុំ​ការបំភ្លឺ​បានដែរ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១២ ខែមីនា ឆ្នាំ ២០១៦ នេះ ៕ ​សុថា​ត់​

បទល្មើស​នេសាទ កើតឡើង​ពេញបន្ទុក​ក្នុង​បឹង​ទន្លេសាប​