រថយន្ត​ដឹក​ដី​ធ្លាក់ និង ហុយ​ពេញ​ផ្លូវ​អាជ្ញាធរ​ឆ្លើយ​ដាក់គ្នា​

6 Videos


​ប្រជាជន​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ ៣ ចាប់ពី​ខាងលិច​ទី​រួម​ខេត្តកំពត ដល់​ត្រពាំងរ​ពៅ កំពុងធ្វើការ​រិះគន់​រឿង​រថយន្ត​ដឹក​ដី​ធំៗ​តាម​បណ្តោយ​ផ្លូវជាតិ​នេះ ថា​បើក​លឿនៗ​ ហើយ​មិនបាន​គ្រប​ទៀត ធ្វើឱ្យមាន​ដី​ហុយ និង កំពប់​ធ្លា​ក់ដី​តាមផ្លូវ ដែល​ធ្វើឱ្យ​​ប៉ះពាល់​ដល់​ពួកគាត់​ធ្វើដំណើរ​ពីក្រោយ ដូចនេះ​ពួកគាត់​ស្នើសុំ​អា​​ជ្ញា​ធរ និង មន្ត្រី​ជំនាញ​ចាត់វិធានការ​ផង​។​

រថយន្ត​ដឹក​ដី​ធ្លាក់ និង ហុយ​ពេញ​ផ្លូវ​អាជ្ញាធរ​ឆ្លើយ​ដាក់គ្នា​

M88


ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្លូវជាតិ​លេខ​៣ ខាងលិច​ទី​រួម​ខេត្តកំពត​ក្នុងស្រុក​ទឹកឈូរ បាននិយាយថា មាន​ការដ្ឋាន​ចំនួន​៣ កំពុង​ដឹក​ដី​លុប​សមុទ្រ ហើយ​រថយន្ត​ដែល​កំពុង​ដឹក​ដី​ទាំងនោះ បើក​លឿនៗ​ណាស់ ហុយ​តាមផ្លូវ គ្មាន​គម្រប់​គ្របពីលើ​ឡើយ ។​ លោក ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឲ្យ​ដឹង​តាមរយៈ​ទូរ​សព្ទ័​ថា ទាក់ទង និង​បញ្ហា​នេះ ឯកឧត្តម អភិបាលខេត្ត​បានប្រគល់​ភារកិច្ច​នេះ​ឱ្យទៅ​មន្ទីរ​សាធារណការ និង មន្ទីរ​រ៉ែ​ថាមពល​ជា​អ្នកតាមដាន​មើល​។​

រថយន្ត​ដឹក​ដី​ធ្លាក់ និង ហុយ​ពេញ​ផ្លូវ​អាជ្ញាធរ​ឆ្លើយ​ដាក់គ្នា​

លោក សំបូ ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្តកំពត​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​នឹង ឱ្យ​ប៉ូលិស​ជួយ​តាមដាន​ពិនិត្យមើល ហើយ​មន្ទីរ​រ៉ែ និង ថាមពល គួរតែ​ជួយ​ពិនិត្យមើល​រឿងនេះ​ផង​។លោក សំ វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្តកំពត បាន​បញ្ជាក់ដែរថា លោកធ្លាប់​បានផ្តល់​សេចក្តីជូនដំណឹង​ណែនាំ​ដល់​ពួកគាត់​ហើយ​ដែរ ចំពោះ​ការដឹក​លើស និង មិនបាន​គ្រប​ត្រឹមត្រូវ បើ​ពួកគាត់​នៅតែ​មិន​ស្តាប់​ការណែនាំ​ទៀត យើង​នឹង​អាច​ផ្អាក​ការដ្ឋាន​របស់​ពួកគាត់ ៕​សុថា​ត់​

រថយន្ត​ដឹក​ដី​ធ្លាក់ និង ហុយ​ពេញ​ផ្លូវ​អាជ្ញាធរ​ឆ្លើយ​ដាក់គ្នា​