សេវាកម្ម &raquo សប្បុរសធម៌

ខេត្តកំពង់ចាម​ ៖ ដោយ​​មើលឃើញ​​ពី​តម្រូវ​ការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​នៅ​តាម​តំបន់​ជន​បទ​​ដាច់​ស្រយាល នៅ​ចុង​ស​ប្តា​ហ៍​​នេះ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ចុះទៅពិនិត្យ និង​​ព្យាបាល​ជំងឺ​​ជូន​ប្រជាពលរដ្ឋ​​ដោយ​មិន​គិត​ថ្លៃ​ ស្ថិត​នៅ​​ឃុំ​អូ​រស្វាយ​ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

​​កម្មវិធី​នេះ ​ដឹកនាំ​ដោយលោក​វេជ្ជបណ្ឌិតចាន់ សុ​ភ័​ស្ត អនុប្រធាន​ប្រតិបត្តិ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​​យុវជន​​​សម្តេច​តេ​ជោ តំណាង​លោ​ក​​ហ៊ុន ម៉ា​ណែ​ត និង​​លោក​ជំទាវ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួមពី​​អាជ្ញា​​ធរ​ខេត្ត ស្រុក ក្រុមការងារ​ចុះ​ជួយស្រុក យុវជន​សប្បុ​រស​ជន ​និង​ប្រជាពលរដ្ឋ​ជាង​​​២ពាន់​នាក់​ ។