ជាប់គុក​៥​ឆ្នាំ ចេញ​មក​ប៉ង​សម្លាប់ ចាប់​ញាត់​គុក​វិញ

ខេត្តក្រចេះ ៖ ជនសង្ស័យ និង​ជា​ទណ្ឌិត​ធ្លាប់​ជាប់​ពន្ធនាគារ​ពី​បទ​មនុស្សឃាត ត្រូវ​កម្លាំង​នគរបាល​ស្រុក​ស្នួល​ចាប់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​១១ មីនា ២០១៦ តាម​ដីការ​របស់​តុលាការ ដែល​លើក​នេះ​ជាប់​ពាក់ព័ន្ធ​ករណី​ហិង្សា មាន​ស្ថាន​ទម្ងន់ទោស ក្រោយ​ពី​យក​កាំបិត​ប៉ុន ប៉ង​កាប់សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​រង​របួស​ធ្ងន់ធ្ងរ កាលពី​ខែសីហា ឆ្នាំ​២០១៥ កន្លង​ទៅ ។

ជនសង្ស័យ​ឈ្មោះ​លឹ​ម ឌី​បញ្ញា អាយុ​២០​ឆ្នាំ ជា​មុខសញ្ញា​គ្រឿងញៀន រស់នៅ​ក្នុងស្រុក​ស្នួល ។

បើ​តាម​លោក​អធិការរង​ស្រុក​ស្នួល​លោក​ប៊ុត នឿ​ន បានឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​៥​ឆ្នាំ ពី​បទ​មនុស្សឃាត​ដោយ​ចេតនា និង​ទើបតែ​ដោះ​បាន​មួយ​ខែ ក៏​បាន​បង្ក​ហិង្សា​កាប់សម្លាប់​ទៅ​លើ​មិត្ត​ភក្ក​របស់​ខ្លួន នៅ​ក្នុង​វង់​ផឹកស៊ី​មួយ​កន្លែង​មួយ​នៅ​ស្រុក​ស្នួល កាលពី​ខែសីហា ឆ្នាំ​២០១៥ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​របួស​ធ្ងន់ធ្ងរ ។