សញ្ញា 7 យ៉ាង​បង្ហាញថា គាត់​នឹងមិន​រៀបការ​ជាមួយ​អ្នក​

6 Videos


១-​រាល់​មិត្តស្រី​របស់គាត់​ពីមុន​សុទ្ធតែ​ឆ្កួត​
​កាលបើ​មិត្តៗ​នារី​ឮ​ពាក្យ​មួយ​ឃ្លា​នេះ​ពោល​ចេញពី​មាត់​គាត់​ហើយ​នោះ​ច្បាស់​ណាស់សូម​ត្រៀមខ្លួន​ឱ្យ​ហើយ​ទៅ ព្រោះ​អ្នក​ក៏​ប្រាកដជា​នឹង​ធ្លាក់​ចេញពី​ជុំ​ជម្រុះ​របស់គាត់​ដូចគ្នា​ដែរ ។ មិន​ខ្វល់​ថា​ដោយ​ហេតុផល​អ្វី​នោះទេ​ដែលនាំឱ្យ​គាត់ អាច​ពោល​ពាក្យ​យ៉ាង​ដូច្នេះ​ទៅរួចតែ​អាចមកពី​គាត់​មាន​ហេតុ ផល​ផ្ទាល់ខ្លួន​ក៏​ថា​បាន ។ យ៉ាងណាក្តី​នៅពេល​បានដឹង​បានឮ​ពាក្យ​ទាំងនេះហើយចូរ​ប្រុងប្រយ័ត្ន «​ការពារ​ប្រសើរ​ជាង​ព្យាបាល​» កុំឱ្យ​អ្វីៗ​យឺត​ពេល ។

M88


២-​គាត់​មាន​គម្រោង​ថ្ងៃ​ណាត់ជួប​រ៉ូ​មែន​ទិ​ក​លើសពី​ការគិត​ទៅទៀត​
​បើសិនណា​មិត្តៗ​នារី​ចាប់អារម្មណ៍​បាន​ថា​គាត់​ពិតជា​រ៉ូ​មែន​ទិ​ក​ជ្រុលដោយ​ណាត់​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​ដាច់ដោយឡែក​ពី​គេ ចូរ​គិតថាគាត់​កំពុង​ព្យាយាម​លាក់បាំង​អ្នកផង​ទាំងពួង​កំលុងពេល​កំពុង​ទាក់ទង​អ្នក ។ ក្នុងករណីនេះ​គាត់​ប្រហែលជា​កំពុង​ព្យាយាម​លាក់​អាថ៌កំបាំង​នេះ​ពី​មិត្តស្រី​ទីមួយ​របស់គាត់ ។ លើក​ក្រោយ​ចូរ​លើកសំណើ​ទៅ​គាត់​ដោយ​ត្រូវ​ទៅ​ទទួលទាន​អាហារ​នៅតាម​ភោជនីយដ្ឋាន​ណាមួយ​ដែល​ល្បីឈ្មោះ​មាន​មនុស្សម្នា​ច្រើន​នៅ​កណ្តាល​ក្រុង​និង​រង់ចាំ​មើលថា តើ​គាត់​មានប្រតិកម្ម​យ៉ាងដូចម្តេច ?

៣-​គាត់​សកម្ម​តែ​តាម​ទូរស័ព្ទ​ប៉ុណ្ណោះ
​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​ហេតុអ្វី​បានជា​រឿងហេតុ​ទៅជា​ដូច្នេះ ? ការផ្ញើ​សារ​មក​អ្នក​ច្រើនលើកច្រើន សា​និង​ទូរស័ព្ទ​មក​ជជែក​លេង​ជាមួយ​អ្នក​តែ​ពេលយប់ ចំណែក​ពេល​ថ្ងៃ​និង​ពេលទំនេរ​វិញ​សូម្បីតែ​ឆ្លើយតប​សារ​ក៏​គ្មាន​ផង ។ អ្នក​ជួប​អាសន្ន​ហើយ​ត្រង់ចំណុច​នេះ ព្រោះកំលុង​ពេលនេះ​គាត់​ប្រហែលជា​កំពុង​«​ចាប់​ត្រី​ដៃ​ពីរ​»​ពោលគឺ​គាត់កំពុង​ទាក់ទង​ស្រី​ផ្សេង​លើសពី​ម្នាក់ ។​

៤-​ព្រងើយកន្តើយ​ដាក់​អ្នក
​ចូរ​តាមដាន​ឱ្យបាន​ច្រើន​ដើម្បីឱ្យ​បានដឹងថា​គាត់​កំពុង​ធ្វើ​អ្វី​​ពិតប្រាកដ​ក្នុង​រយៈពេល​ប៉ុន្មាន​សបា្តហ៍​ ចុងក្រោយ បន្ទាប់ពី​គាត់​ព្រងើយកន្តើយ​ដាក់​អ្នកដោយសារតែ​អ្នក​ធ្លាប់បាន​បដិសេធ​សំណើ​រួមភេទ​ពី​គាត់ ។ ម្យ៉ាងទៀត​ប្រសិន​ពេលខ្លះ​គាត់​សុំ​រួមភេទ​ទាំង​ប្រញាប់ប្រញាល់នោះ​ទំនាក់ទំនង​រវាង​អ្នក​ទាំងពីរ​អាច​កំពុង​ជួប​បញ្ហា​ព្រោះ​គាត់​ប្រហែលជា​កំពុង​នឹកគិត​ដល់​នារី​ណា​ម្នាក់​ផ្សេងទៀត ។​

៥-​ឃ្លាត​ចាក​ឆ្ងាយ​ពី​អ្នក​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក
​តើ​មិត្តៗ​នារី​មាន​ចាប់អារម្មណ៍​ទេ​ថា​ក្នុង​រយៈពេល​ដ៏​ខ្លី​ក្រោយពី​គាត់​លែង​អើពើ​ដល់​អ្នកដោយ​គាត់​បែរ​ជាមាន​ឥរិយាបថ​ចម្លែក​ក្នុងការ​ប្រើប្រាស់បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដូចជា​លែង​បង្ហោះ​រូបភាព​ដោយមាន​បញ្ចូល​ឈ្មោះ​អ្នក​ក្នុង Tag ឬ លែង​បង្ហោះ Status បង្ហាញ​អំពី​ទំនាក់ទំនង​ស្នេហា​រវាង​អ្នក​និង​គាត់ ឬក៏​ដាក់​ជា​កម្រិត​ផ្នែក​អាថ៌កំបាំង​ស្តីពី​ទំនាក់ទំនង​រវាង​អ្នក​ទាំងពីរ (relationship status hidden) ជាដើម ។

៦-​មិត្តភក្តិ​របស់គាត់​ផ្តើម​សួរ​ជីកឫស​ជីក​គល់​ពី​អ្នក​
​វា​ពិតជា​រឿង​មិន​សមគួរ​មួយ​នៅពេលដែល​មិត្តភក្តិ​របស់គាត់​ចាប់ផ្តើម​សួរ​ពី​ដំណើរ​ដើមទង​រវាង​ទំនាក់ទំនង​របស់​អ្នក​ជាមួយនឹង​គាត់ ពិសេស​គឺ​សួរ​អំពី​រឿង​ផ្ទាល់ខ្លួន​របស់​អ្នក ។ ត្រង់​ប្រការនេះ​អាចជា​ប្រការ​អាសន្ន​មួយ​សម្រាប់​អ្នកពីព្រោះ​អាចមកពី​មិត្ត​ប្រុស​របស់​អ្នកបញ្ជា​ឱ្យ​មិត្តភក្តិ​របស់គាត់​មក​សួរ​ដើម្បីឱ្យ​គាត់ អាច​ពិចារណា​ថាតើ​គាត់​គួរ​ចំណាយពេល​ជាមួយ​អ្នក​ទៀត​ដែរ​ឬ​យ៉ាងណាក្រោយ ពី​បានដឹង​សាវតារ​ពិត​របស់​អ្នក​ហើយ​នោះ ។

៧-​គាត់​ពោល​ពាក្យលួងលោម​ថា​«​អ្នក​គឺជា​ដួងព្រលឹង​របស់គាត់​»
​ចូរ​កំណត់​សម្គាល់ថា ក្នុង​រយៈពេល​ដ៏​ខ្លី​បន្ទាប់ពី​បាន​ស្គាល់គ្នា​មួយរយៈ កាលបើ​គាត់​និយាយ​ឃ្លា​លួងលោម​មួយ​នេះ​ដោយ​ខុសពី​សព្វមួយដង​និង​មិន សម​តាម​ដំណាក់កាល​ច្បាស់​ណាស់​គាត់​ទំនងជា​ចង់បាន​អ្វីមួយ​ជាពិសេស​ពី​អ្នក​ហើយ ។ បន្ថែម​ពីលើ​នេះ​ចូរ​ចងចាំ​ថា​កុំ​ចិត្ត​ងាយ​លង់​ស្នេហ៍​លឿន​ពេក​ជា មួយ​នឹង​ឃ្លាប្រយោគ​ផ្អែមល្ហែម​មួយ​នេះ​ពីព្រោះ​អណ្តាត​អត់​ឆ្អឹង​របស់គាត់ប្រហែលជា​ធ្លាប់បាន​ពោល​ពាក្យ​នេះ​ជា​ច្រើនដង​រួចទៅហើយ​ចំពោះ​នារីៗ​ដទៃកាលពីពេល​កន្លងមក ៕ បុត្រ