កាយវិការ​មួយចំនួន​ដែល​ស្ត្រី​គួរ​ធ្វើ​ដើម្បី​ដាស់​អារម្មណ៍​បុរស​

6 Videos


​តាម​ការសិក្សា​ថ្មី​មួយ​ទៅលើ​ប្តី​ប្រពន្ធ​ចំនួន ១ ពាន់​គូ​បាន​រកឃើញថា ការ​នៅ​កៀកកើយ​គ្នាយ៉ាង​ជិតស្និទ្ធ​ជា​កត្តា​ដែល​ឈាន​ឱ្យមាន​សុភមង្គល​ក្នុង​គ្រួសារ​កាន់តែខ្លាំង​ឡើង​និងធ្វើឱ្យមាន​អាយុ​វែង ។
​អ្នក​ពិតជា​ភ្ញាក់ផ្អើល​ចំពោះ​រឿងនេះ ប៉ុន្តែ​បើ​យោងតាម​អ្នកជំនាញ​ផ្នែក​ព្យាបាល​បញ្ហា​ផ្លូវភេទនិង​ចិត្តសាស្ត្រ​លោកស្រី​វេជ្ជបណ្ឌិត មី​ហ្គេ​ន ហ្វេ​មីង (Megan Fleming) បានឱ្យដឹងថា «​បុរស​នៅ​ទូទាំង​ពិភពលោក​បាន​ប្រាប់​ឱ្យដឹងថា ពួកគេ​ពេញចិត្ត​ចំពោះ​ដៃគូ​ដែល​បានចាប់ផ្តើម​ពី​កាយវិការ​និង​ការ​នៅ​កៀកកើយ​បែប​ដូច្នេះ​» ។ ​ដៃគូ​ទាំងអស់​អាច​ចែករំលែក និង ចំណាយពេល​វេលា​នៅ​កៀកកើយ​គ្នា​គឺ​ភាគី​ស្ត្រី​អាចធ្វើ​ជា​អ្នក​ចាប់ផ្តើម​មុន​ដោយ​បង្ហាញសារ​តាមរយៈ​កាយវិការ​ដែល​ចង់​មានន័យថា​«​ខ្ញុំ​ចង់​នៅក្បែរ​អ្នក​ខ្ញុំ​ជ្រើសរើស​អ្នក ខ្ញុំ​ចង់​ធ្វើជា​មនុស្ស​នៅ​កៀក​នឹង​អ្នក​គ្រប់ពេល​»​ ។ ​តើ​វា​ពិបាក​ដែរ​ទេ​ក្នុងការ​ប​ញ្ចូ​ន​សារ​កាយវិការ​ទាំងនេះ ? ខាងក្រោម​នេះ​ជា​ចំណុច​សំខាន់​មួយចំនួន​ដើម្បី​ជំរុញឱ្យមាន​សុភមង្គលហើយ​បើទោះជា​អ្នកអនុវត្ត​នៅ​ទីសាធារណៈ​ក្តី​ក៏​មិន​ធ្វើឱ្យ​មនុស្ស​ទូទៅ​សើចចំអក​អ្វី​នោះដែរ ។

M88


១-​ធ្វើជា​អ្នក​ចាប់ផ្តើម​មុន
​ស្ត្រី​ទូទៅ​ក៏​អាច​កាន់តំណែង​ការងារ​ធំ ឬ ធ្វើជា​អ្នក​ប្រណាំង​រថយន្ត​ក៏សឹងមាន ។ ដូច្នេះ​សិទ្ធិ​សម្រេច​ក្នុងការ​ចាប់យក​ការងារឬធ្វើ​អ្វីមួយ​អាស្រ័យទៅលើ​ស្ត្រី​ផ្ទាល់ ។ ការធ្វើជា​អ្នក​ជួយ​ក្រើនរំឭក​ចាប់ផ្តើម​មុននឹង​បង្ក​បរិយាកាស​ឱ្យមាន​ភាព​រីករាយ​នឹង​គ្នា​ក៏​មិនមែន​សម្រេច​តែ​ទៅលើ​ភាគីបុរស​គ្រប់ពេល​នោះទេ ។ ស្ត្រី​ក៏​អាចជា​អ្នក​ដាស់​អារម្មណ៍​បុរស​បាន​គ្រប់ពេល​ដូចជាការ​បបោសអង្អែល​រាងកាយ ឬ បរិវេណ​ណាមួយដែល​មិនត្រូវមាន​ភាព​អៀនខ្មាស​ទេ ។

២-​ចេះ​រក​វិធីសាស្ត្រ​ក្នុងការ​ចាប់ផ្តើម
​កាយវិការ ទីតាំង និង ឥរិយាបថ​ក្នុងការ​នៅ​កៀកកើយ​គ្នា​ពិតជា​សំខាន់​ខ្លាំងណាស់ ។ អ្នក​អាច​អង្គុយ​ក្បែរ​គ្នា​ដោយ​យក​ជង្គង់​ប៉ះគ្នា ឬ គេង​ទន្ទឹមគ្នាដោយ​យក​ចុងជើង​អ្នក​ដាក់​ស្រប​នឹង​ជើង​បុរសឬយក​ជើង​អ្នក​គង​លើ​ជើង​គាត់​ក៏បាន ។ វារឹតតែ​ងាយស្រួល​ប្រសិនបើ​អ្នក​ចាប់ផ្តើម​ថើប​គាត់​មុននេះ​ក៏​ជាការដាស់​អារម្មណ៍​មួយ​ប្រសើរ​បំផុត ។

៣-​ចាប់​កាន់​ដៃ​របស់គាត់
​ការចាប់​កាន់​ដៃ​អាច​ចាត់ទុកជា​ទ្រឹស្តី​មួយ​នៃ​មនោសញ្ចេតនា ។ ក្នុង​សកម្មភាព​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ជាច្រើន​តែង​កើតមាន​ឥរិយាបថ​ដូច្នេះវា​អាចជា​កាយវិការ​បែប​ឆ្គង​បន្តិច​នៅពេល​អ្នក​កាន់​ដៃ កៀក​ដៃ​គ្នា​ជាដើម ។ ទង្វើ​ដូច្នេះ​នឹងធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​ថា​ជា​បុរស​ពិត​នៅពេល​ស្ត្រី​ចាប់​កាន់​ដៃ ។

៤- អនុញ្ញាតឱ្យ​គាត់​យក​ភ្លៅ​អ្នក​ធ្វើជា​ខ្នើយ
​នៅពេល​អ្នក​ទាំងពីរ​មើល​ទូរទស្សន៍​ជាមួយគ្នាអ្នក​អាច​អង្គុយ​ធ្វើជា​ខ្នើយកើយ​ដោយ​ឱ្យ​ក្បាល​គាត់​កើយ​ពីលើ​ភ្លៅ​របស់​អ្នក ។ បើ​អាច​អ្នក​គួរ​ម៉ាស្សា​ក្បាលតិចៗ​ដើម្បី​ដាស់​អារម្មណ៍​របស់គាត់ ៕ សុផល​