​អត្ថប្រយោជន៍​នៃ​ការ​ម៉ាស្សា​ដងខ្លួន​ចំពោះ​សុខភាព​

​អត្ថប្រយោជន៍​នៃ​ការ​ម៉ាស្សា​ដងខ្លួន​ចំពោះ​សុខភាព​

     ភាព​តឹង​ណែន​ដែលមាន ចំពោះ​សាច់ដុំ អាច​កើតមាន​ដោយសារ​ហេតុផល​ជាច្រើន ដូចជា ការ​ឈរ ឬ អង្គុយ​ក្នុង​ស្ថានភាព​មិន​អំណោយផល​, ស្ថានភាព​ស្ត្រេ​ស​, ការរង​របួស​, ជំងឺ និង កត្តា​ផ្សេងៗ​ជាច្រើន ទៀត​។ ការ​តឹង​ណែន​សាច់ដុំ​នេះ​អាច​ធ្វើអោយ​អ្នក មាន​អារម្មណ៍​ថា​អស់កំលាំង និង ស្ពឹក​ខ្លួន ប៉ុន្តែ​ការ ទទួលបាន​នូវ​ការ​ម៉ាស្សា​ដ៏​ល្អ​មួយ គឺ​អាច​ជួយ​អ្នក​បាន ក្នុង​ការកាត់បន្ថយ​នូវ​សម្ពាធ​ដែលមាន នៅក្នុង សាច់ដុំ​របស់​អ្នក​នេះ ។ វា​មិន​ត្រឹមតែ​ធ្វើអោយ​អ្នក​មាន​អារម្មណ៍ល្អ​នោះទេ ប៉ុន្តែ​វា​ពិតជា​បាន​ធ្វើអោយ អ្នក មាន​ភាព​ស្រស់ស្រាយ​ជាង​មុន ដោយសារតែ សា្ថន​ភាពតឹងណែ​ន​សាច់ដុំ​នេះ មិនបាន​ធ្វើ​អោយ​ដំណើរ ឈាមរ​ត់របស់​អ្នក មាន​សុភាព​ល្អ​នោះទេ​។ ការ​ម៉ាស្សា​គឺ នឹង​អាចជួយ​បង្កើន​នូវ​ចរន្តឈាម​រត់ ដែល​នឹង អាច​ធ្វើអោយ​វា នាំយក​មក​នូវ កម្រិត​ឈាម និង អុកស៊ីសែន​ច្រើនជាង​មុន​មក​កាន់​សាច់ដុំ ហើយ​វា ក៏​អាច ជួយ​អ្នក​បាន​ផងដែរ ក្នុងការ​កំចាត់​ចោល​នូវ​ជាតិពុល​បាន​យ៉ាង​ងាយស្រួល ។​
 
 
   ប៉ុន្តែ​ស្ថានភាព​ស្ត្រេ​ស ដែល​កើតមាន​ចំពោះ​សាច់ដុំ ជាធម្មតា​ត្រូវ​បាន​កើតមាន​ដោយសារតែ ការរួម បញ្ចូល​គ្នា​រវាង បញ្ហា​ស្ត្រេ​ស​នៃ​ផ្នែក​រាងកាយ និង ផ្លូវចិត្ត​ហើយ ក៏​មាន​រួមផ្សំ​ផងដែរ​នូវ​កត្តា​នៃ​មជ្ឈដ្ឋាន ខាងក្នុង និង ខាងក្រៅ​។ ប្រសិនបើ​អ្នក​មាន​ស្ត្រេ​សនឹង​បញ្ហា​អ្វីមួយ នោះ​អ្នកនឹង​កើតមាន​នូវ​ឱកាស​នៃ ការបង្កើន នូវ ស្ត្រេ​ស​ចំពោះ​សាច់ដុំ​រាងកាយ​អ្នក ហើយ​អ្នក​នឹងមិន​ទាំង​បាន ដឹង​ពី​វា​ផង​។ តែ​ជា​សំណាងល្អ ការធ្វើ ការ​ម៉ាស្សា​ដងខ្លួន​ដ៏​ល្អ អាច​ជួយ​អ្នក បាន​ក្នុង​ការដោះស្រាយ​នូវ​រាល់​បញ្ហា ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត​។​
   អ្នក​អាច​បំបាត់​នូវ​កត្តា​ស្រេ្តស ដែល​កើតមាន​នៅ​ខាង​ក្នុង​ខ្លួន​អ្នក​បាន ដោយ​វិធី​សាមញ្ញ គឺ​គ្រាន់តែ អ្នក​ត្រូវ ចំណាយ​ពេល​នៅ​ក្នុង​បន្ទប់​ម៉ាស្សា​មួយ​ប៉ុណ្ណោះ ។​ពេលខ្លះ អ្នក​អាច​ចាក់​តន្ត្រី បែប​មនោសញ្ចេតនា និង ពេលខ្លះទៀត​អ្នក​ក៏​អាច​ប្រើ​នូវ​ប្រេង ដែល​មាន​ក្លិនក្រអូប ដើម្បី​ជា​ឥទ្ធិពល​នៃ​ការព្យាបាល​ដោយ ប្រើ​ក្លិន​មួយ ដែល​នឹង​ជួយ​អោយ​អ្នក​មាន​ភាព​ធូរស្រាល​ក្នុង​អារម្មណ៍​បាន​។​
 
     អ្នក​មិន​ត្រឹម​តែ​ទទួលបាន​នូវ​ភាព​ស្រាកស្រាន្ត​របស់​សាច់ដុំ ដោយ​វិធី​នៃ​ការព្យាបាល​បែបនេះ​ទេ ស្ថាន ភាព​ផ្លូវចិត្ត​របស់​អ្នក ក៏​បាន​កើនឡើង​បាន​ផង​ដែរ​។
   ការ​ម៉ាស្សា​ដងខ្លួន​បាន​ត្រឹមត្រូវ គឺ​នឹង​ជួយ​អ្នក​បាន ក្នុង​ការបង្កើន​នូវ​ចលនា​ឈាមរ​ត់របស់​អ្នក តាម​ដែល​អ្នកជំនាញ​នឹង ធ្វើការ​ព្យាបាល​ដោយ​ផ្ទាល់​ទៅលើ តំបន់​ដែល​មាន​សារធាតុ​រាវ ដ​ក់នៅ​។ ការ ម៉ាស្សា នឹង​បង្កើន​នូវ​ចរន្តឈាមរ​ត់​ទៅកាន់ តំបន់​ទាំងនោះ ដោយ​ជួយ​បញ្ចេញ​នូវ សារជាតិ​ពុល និង នាំយក​មក​វិញ​នូវ​សារជាតិ​បំប៉ន​ស្រស់​ថ្មី ដែល​នឹង​ជួយ​ដល់​ការជួសជុល​សាច់ដុំ និង ធ្វើអោយ​វា​មាន​ថា​ម ពល​វិញ​បាន​ដោយ​ខ្លួន​វា​។​
 
 
     រឿង​មួយ​ដែល មនុស្ស​ភាគច្រើន​មិន​បាន​គិត​អំពី​ការ​ម៉ាស្សា​នោះ​គឺថា វា​ក៏​អាច​នឹង​ជួយ​ធ្វើការ​ដំណើរ ការ​នៃ​ការរំលាយ​អាហារ​របស់​អ្នក​បាន​ល្អ​ប្រសើរ​បាន​ផងដែរ​។ ដំណើរ​ឈាម​រត់​មិនបាន​ល្អ ក៏ដូចជា ស្ថានភាព​ស្ត្រេ​ស គឺ​អាច​រំខាន​ដល់​មុខងារ​របស់​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ​កាលបើ វិធី​ម៉ាស្សា​នេះ ជួយ​ធ្វើ អោយ​បញ្ហា​ទាំងពីរ​នេះ មាន​ភាពល្អប្រសើរ នោះ​ប្រព័ន្ធ​រំលាយ​អាហារ​អ្នក​ក៏​អាច មាន​ភាពប្រក្រតី មក​វិញ​បាន​ផងដែរ​៕
   

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី12 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។