​តើ​មុខម្ហូប​អ្វី​មិន​អាច​ដាក់​ប៊ីចេង​បាន​?

​តើ​មុខម្ហូប​អ្វី​មិន​អាច​ដាក់​ប៊ីចេង​បាន​?

​ការប្រើ​ប៊ីចេង​សម្រាប់​ធ្វើ​ម្ហូប​គឺជា​ទម្លាប់​របស់​មនុស្ស​ទូទៅ ព្រោះ​នៅពេលដែល​ដាក់​ប៊ីចេង​រួច វា​អាច​ធ្វើឲ្យ​មុខម្ហូ​បដែល​អ្នក​ចម្អិន​នោះ​មាន​លក្ខណៈ​ឆ្ងាញ់​ជាមុន ដូចនេះ​គ្មាន​មុខម្ហូប​អ្វី​ដែល​មនុស្ស​ទូទៅ​មិន​ប្រើ​ប៊ីចេង​ឡើយ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ប៊ីចេង​គឺ​មិន​អាច​ប្រើ​នៅ​ក្នុង​មុខម្ហូប​មួយចំនួន​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នកបាន​។ តើ​មាន​មុខម្ហូប​អ្វី​ខ្លះ​ទៅ​?

អាហារ​ត្រជាក់​
នៅពេល​ដែល​អ្នក​ចម្អិន​ម្ហូប​ដោយ​មិន​ចាំបាច់​ប្រើ​ភ្លើង​ដើម្បី​ធ្វើឲ្យ​វា​ឆ្អិន អ្នក​មិន​គួរប្រើ​ប៊ីចេង​ឡើយ ព្រោះ​វា​អាច​បំផ្លាញ​រសជាតិ​នៃ​អាហារ​អ្នក ប៉ុន្តែ​បើ​អ្នក​ត្រូវ​តែ​ប្រើ អ្នក​អាច​យក​ទឹក​ក្តៅ​កូ​រ​វាឲ្យ​រលាយ​ជា​មុន​សិន ទើប​ចាក់​វា​ចូលទៅ​ក្នុង​មុខម្ហូប​អ្នក​។​

មុខម្ហូប​សាច់​
នៅក្នុង​សាច់មាន​សារធាតុ​ម្យ៉ាង​នៅពេល​ដែល​វា​ប៉ះ​នឹង​អំបិល វា​នឹង​បញ្ចេញ​សារធាតុ​ម្យ៉ាង​ដូច​ប៊ីចេង ដូចនេះ​អ្នក​មិន​គួរ​ដាក់​ប៊ីចេង​បន្ថែម​ទៀត​ឡើយ ក្រៅ​ពី​សាច់ ពង​មាន់ ផ្សិត និង​គ្រឿង​សមុទ្រ​ក៏​អ្នក​មិន​អាច​ដាក់​ប៊ីចេង​បានដែរ​។​

អាហារ​ដែល​មាន​ទឹកខ្មេះ​
នៅពេល​ដែល​មុខម្ហូប​អ្នក​ប្រើ​ទឹកខ្មេះ​ច្រើន អ្នក​មិន​គួរ​ដាក់​ប៊ីចេង​នោះទេ ព្រោះ​នៅពេល​ដែល​វា​ប៉ះ​នឹង​ជាតិ​ជូរ វា​នឹង​មិន​ងាយ​រលាយ​ឡើយ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាង​ងាយ​បំផុត​។​

សាច់​ក្នុង​គា​វ​
នៅពេល​ដែល​អ្នក​ធ្វើ​គាវ សាច់​ដែល​អ្នក​ខ្ចប់​មិន​ត្រូវ​ដាក់​ប៊ីចេង​ឡើយ ព្រោះ​ក្រោយពេល​ដែល​អ្នក​ខ្ចប់​រួច អ្នក​អាច​យក​វា​ទៅ​ចំហុយ ស្ងោរ ឬ​បំពង នោះ​នៅ​ពេល​ដែល​វា​ត្រូវ​សី​តុណ្ហាភាព​ដែល​លើស​ពី​១០០​អង្សា​សេ វា​នឹង​អាច​បញ្ចេញ​ជាតិពុល ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​ក្រោយ​ពេល​ដែល​បរិភោគ​រួច​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី12 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។