​តើ​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​A​ជា​មនុស្ស​ដូច​ម្តេច​?

​តើ​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​A​ជា​មនុស្ស​ដូច​ម្តេច​?

​អ្នក​អាច​មើលឃើញ​ច​រឹត​របស់​មនុស្ស​ម្នាក់​តា​មរយៈ​ប្រភេទ​ឈាម​របស់​គេ​ក៏​បាន​ដែរ​។ ដូចនេះ​តើ​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​A​ជា​មនុស្ស​ដូច​ម្តេចទៅ​?

  1. ​ជា​បុគ្គល​ដែល​មាន​ចិត្ត​អំណត់​ណាស់ បើ​គ្មាន​រឿង​ធ្ងន់ធ្ងរ​ដែល​ធ្វើឲ្យ​គេ​ទ្រាំ​មិន​បាន​ទេ គេ​នឹង​មិន​បញ្ចេញ​កំហឹង​ចេញមកក្រៅ​ឡើយ​។​
  2. ​ជា​មនុស្ស​ដែល​យកចិត្តទុកដាក់​ចំពោះ​ពាក្យ​សម្តី​អ្នកដទៃ​ណាស់ ទោះបីជា​សំបក​ក្រៅ​ធ្វើជា​មិនដឹងមិនលឺ​ក៏ដោយ​។​
  3. ​ជា​បុគ្គល​ដែល​ចេះ​ស្តាប់​យល់​បល់​អ្នកដទៃ ប៉ុន្តែ​នៅក្នុង​ចិត្ត​គឺមាន​គោលដៅ​របស់​ខ្លួន​រួចមកហើយ តែ​បែរជា​មិន​និយាយ​ចេញ​មក​ទៅវិញ​។​
  4. ​ជា​មនុស្ស​ដែល​ស្រឡាញ់​អ្នកដទៃ​បានយូរ ប៉ុន្តែ​គេ​បែរជា​មិនដឹង​ទៅវិញ​។​
  5. ​នៅពេល​ដែល​អ្នក​ដទៃ​ធ្វើ​រឿង​អ្វីមួយ គេ​ងាយ​រំភើបចិត្ត​ខ្លាំងណាស់​។​
  6. ​នៅពេលដែល​គេ​បែក​គ្នា​ជាមួយ​មនុស្ស​ដែល​គេ​ស្រឡាញ់ គេ​តែងតែ​មិនអាច​បំភ្លេច​បាន​ឡើយ ហើយ​លួច​យំ​នៅពេល​យប់​តែម្នាក់ឯង​ជានិច្ច​។​
  7. ​ជា​មនុស្ស​ដែល​តែងតែ​រំលឹក​ខ្លួនឯង​ថា​ត្រូវតែ​ធ្វើ​ជា​មនុស្ស​ដែល​សុទិដ្ឋិនិយម ប៉ុន្តែ​ក្នុង​ចិត្ត​បែរជា​ទុទិដ្ឋិនិយម​ទៅវិញ​។​
  8. ​ជា​បុគ្គល​ដែល​មាន​ចិត្ត​ម៉ត់ចត់ ដោយ​មាន​រឿង​ខ្លះ​អ្នក​ដទៃ​មិន​ចាប់​អារម្មណ៍​ក្នុង​ចិត្ត​នោះ​ទេ ប៉ុន្តែ​មនុស្ស​ប្រភេទ​ឈាម​នេះ​បែរជា​ចាំ​ទុក​ក្នុង​ចិត្ត​ទៅវិញ​។​
  9. ​មិន​អាច​បែងចែក​ចិត្ត​បានឡើយ នៅពេលដែល​មាន​រឿង​ពីរ​ឡើងទៅ គេ​នឹង​មិន​អាច​ដោះស្រាយ​បាន​ទេ ហើយ​មាន​ចិត្ត​ច្របូកច្របល់​ទៀតផង​។​
  10. ​ជា​មនុស្ស​ដែល​មានចិត្ត​ក្លាហាន ប៉ុន្តែ​ខ្លាច​បរាជ័យ​ទៅវិញ​។​
  11. ​ជា​បុគ្គល​ដែល​ល្អ​ចំពោះ​អ្នក​ដទៃ តែ​បែរជា​មិនល្អ​ចំពោះ​ខ្លួនឯង​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី12 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។