PTT បើក​យុទ្ធនាការ​ជំរុញ​ការ​លក់​ប្រេងរំអិល​នៅ​លើ​ទីផ្សារ​កម្ពុជា​ ក្នុង​ពិព័រណ៍​CAMAUTO​ 2016

PTT បើក​យុទ្ធនាការ​ជំរុញ​ការ​លក់​ប្រេងរំអិល​នៅ​លើ​ទីផ្សារ​កម្ពុជា​ ក្នុង​ពិព័រណ៍​CAMAUTO​ 2016



ភ្នំពេញ ៖ ក្រុមហ៊ុន ប្រេង ម៉ាក​PTT បាន​បើក​យុទ្ធនា​ការ​ជំរុញ​ការ​លក់​គ្រប់​ផលិតផល​ប្រេងរំអិល​PTT ថ្មី​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ដោយ​បាន​ចូលរួម​ក្នុង​ការ​តាំង​ពិព័រណ៍​CAMAUTO 2016 ​នៅ​សាល​តាំង​ពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​។​

ពិធី​សម្ពោធ​គ្រប់​ផលិតផល​ប្រេងរំអិល​PTT ថ្មី​ជាមួយនឹង​ទម្រង់​ដប​ផលិតផល​ថ្មីស្រឡាង​ស្អាត នឹង​ឈានមុខ​គេ បាន​ធ្វើ​ឡើង​ក្រោម​គោល​ការ​ប្រធានបទ​The Moving Innovation ព្រមទាំង​ក្រោម​គន្លឹះ​ នៃ​ផ្នែក​ទីផ្សារ​Next forward ការឈាន​មុខជា​និរន្ត។

លោក Buranin Rattanasombat នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​PTT Plc ទទួលបន្ទុក​ធុរកិច្ច​ផ្នែក​ប្រេង​រំអិល​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​PTT បាន​ដំណើរ​ឧស្សាហកម្ម​ផលិត​ប្រេងរំអិល ​ដោយ​មាន​មន្ទីរ​ពិសោធន៍​ផ្ទាល់​ ដែល​ត្រូវ​បាន​ផ្តល់​ទំនុក​ចិត្ត ​និង​ចំណាត់ថ្នាក់​ជា​មន្ទីរ​ពិសោធន៍​មួយ​ដ៏​ល្អ​ដាច់​គេ​មួយ​ក្នុង​តំបន់​។ ​យើង​ទទួល​បាន​នូវ​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ទីផ្សារ​ភាគហ៊ុន​ក្នុង​ប្រទេស​ចំនួន​៨​ឆ្នាំ​បន្តបន្ទាប់​គ្នា​ ដែល​ក្នុង​នោះ​ផលិតផល​របស់​យើង​បាន​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ចំនួន​៣៥​ទូទាំង​ពិភពលោក។

លោក Buranin Rattanasombat បាន​ឲ្យ​ដឹង​បន្ថែម​ថា ទម្រង់​ និង​ទ្រង់ទ្រាយ​ថ្មី​នៃ​ផលិតផល​របស់​យើង ផ្តល់នូវ​ភាព​ងាយ​ស្រួល​ចំពោះ​អតិថិជន ដែល​ប្រើប្រាស់​នូវ​រាល់​ដំណក់​នៃ​ប្រេងរំអិល​PTT ដែល​បាន​កាត់បន្ថយ​សារធាតុ​ប្លាស្ទិក ​ក្នុង​ដំណើរ​ការផលិត​ប្រមាណ​ជា​៣០០,០០០​គីឡូ​ក្នុង​មួយ​ឆ្នាំ​ដែលនាំឲ្យ​សារធាតុ​ឧស្ម័ន​កាបូននិច​ចំនួន​៤៨០,០០០​គីឡូ​ ក្នុង​មួយ​ឆ្នាំ​ ត្រូវ​បាន​កាត់បន្ថយ​។​

ក្រុមហ៊ុន​PTT បាន​បង្កើត​ឡើង​ និង​ច្នៃប្រឌិត​នូវ​ផលិតផល​ខុសៗ​គ្នា ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ នៃ​អតិថិជន​។ ​ក្រុមហ៊ុន​PTT ផ្តល់​ជូន​នូវ Performa សម្រាប់​គ្រឿង​ម៉ាស៊ីន​ ដែល​ប្រើប្រាស់​ប្រេង​សាំង​Dynamic សម្រាប់​គ្រឿង​ម៉ាស៊ីន​ដែល​ប្រើប្រាស់​ម៉ាស៊ូត ព្រមទាំង Challenger សម្រាប់​ម៉ូតូ​គ្រប់​ប្រភេទ​។ ប្រេងម៉ាស៊ីន​គ្រប់​ប្រភេទ សុទ្ធសឹងតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់ ពី​កម្រិត​ស្តង់ដារ​រហូតដល់​កម្រិត​Synthetic ផង​ដែរ។ បច្ចុប្បន្ន​នេះ ​យើ​បាន​ផ្ដោត​ការពង្រីក​មកកាន់​ទីផ្សារ​កម្ពុជា ដោយ​ស្របតាម​ការកើនឡើង​នៃ​តម្រូវការ​ទីផ្សារ​។​

លើស​ពី​នេះ​ទៅ​ទៀត គឺ​យើង​ចង់​នាំមក​ និង​ផ្តល់​ជូន​នូវ​ផលិតផល គុណភាព​ខ្ពស់​ ដែល​ពុំ​មែន​មាន​ត្រឹមតែ​ប្រេងឥន្ធនៈ ក៏ដូចជា​កាហ្វេ​ដល់​អតិថិជន​កម្ពុជា​គ្រប់ៗ​រូប។ ឈរ​លើ​ចក្ខុវិស័យ​ពិភពលោក​លើ​ម៉ាក​ នៃ​សញ្ញា ក្រុមហ៊ុន​PTT​ បាន​ផ្តោត​ការ​ច្នៃប្រឌិត​របស់​ខ្លួន ​ព្រមទាំង​អភិវឌ្ឍន៍​នូវ​រូបមន្ត​ដ៏​ល្អ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ភាព​រីកចម្រើន ​និង​ផ្លាស់ប្ដូរ​ឥត​ឈប់ឈរ​នៃ​បច្ចេកវិទ្យា ក៏ដូចជា​តម្រូវការ ​នៃ​អតិថិជន​ទាំង​អ្នកប្រើប្រាស់​យានយន្ត​ ក៏ដូចជា​ផ្នែក​ឧស្សាហកម្ម​ទូទាំង​ពិភពលោក​៕