ដាំ​បាយ​ហើយ​មិន​ពន្លត់ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​សល់​តែ​ផេះ​

ដាំ​បាយ​ហើយ​មិន​ពន្លត់ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​សល់​តែ​ផេះ​



ឧត្តរមានជ័យ ៖ ផ្ទះ​មួយ​ខ្នង​ជញ្ជាំង​ក្ដារ​ប្រក់​ស័ង្កសី ​ទំហំ​៧​ម៉ែត្រ ​គុណ​នឹង​៥​ម៉ែត្រ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ​ឃ្លោក សាន្ត ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ ​សួន មិត្ត អាយុ​៥៩​ឆ្នាំ ត្រូវ​ភ្លើង​ឆេះ​ម៉ត់ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​ម្ចាស់ផ្ទះ​បាន​ដាំបាយ​ស្ល ​នាំគ្នា​ហូប​ធម្មតា តែ​មិន​បាន​ពន្លត់ភ្លើង​ទេ ដោយ​នឹក​ស្មាន​តែ​ភ្លើង​រលត់​ហើយ ក៏​នាំគ្នា​សម្រាក ទើប​ភ្លើង​ឆាបឆេះ​អស់​តែម្ដង ក្នុង​នោះ​ទ្រព្យសម្បត្តិ​ដែល​ឆេះ​រួមមាន ​លុយ​២​ម៉ឺន​បាត ​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ផង​ដែរ​៕

ដាំ​បាយ​ហើយ​មិន​ពន្លត់ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​សល់​តែ​ផេះ​