មេ​កន្ទុយ​លេខ​នៅ​សង្កាត់​ព្រែកប្រា ​រត់​ចោល​ផ្ទះ​ ពេល​កូន​ចាក់​ឆ្នោត​ត្រូវ​ច្រើន

មេ​កន្ទុយ​លេខ​នៅ​សង្កាត់​ព្រែកប្រា ​រត់​ចោល​ផ្ទះ​ ពេល​កូន​ចាក់​ឆ្នោត​ត្រូវ​ច្រើន



ភ្នំពេញ ​៖ ​មេ​កន្ទុយលេខ​ដ៏​ល្បីល្បាញ​គួរសម​នៅ​ភូមិ​អូរអណ្ដូង ​សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​បាន​វេច​បង្វេច​រត់​ចោល​ផ្ទះ​ទាំង​កណ្ដាល​យប់​ បន្ទាប់ពី​កូន​ចាក់​ឆ្នោត​ត្រូវ​ច្រើន​ពេក​ហើយ​ផ្ទះ​ដែល​មេ​ឆ្នោត​រស់នៅ​ ក៏​ត្រូវ​ម្ចាស់​បំណុល​រឹបអូស​យក​បាត់​ដែរ។

ហេតុការណ៍​មេ​កន្ទុយលេខ​រត់ចោល​ផ្ទះ​នេះ​បាន​កើត​ឡើង​នៅ​ពាក់​កណ្ដាល​យប់​ថ្ងៃ​ទី​១១​ ខែ​មីនា ​ឆ្នាំ​២០១៦។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​អូរអណ្ដូង​បាន​និយាយ​ថា ​មេ​ឆ្នោត​ដែល​លួច​រត់គេច​បាត់​នោះ ​ជា​កូន​តា​ណាំ ជា​ជនជាតិ​វៀតណាម ​មាន​ស្រុក​កំណើត​នៅ​ប្រទេស​វៀតណាម ​ហើយ​មក​ធ្វើ​មេ​កន្ទុយលេខ​នៅ​សង្កាត់​ព្រែកប្រា​បាន​រយៈពេល​៥​ឆ្នាំ។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា​ មេ​ឆ្នោត​ខាង​លើ​ពី​មុន​មក​ ស៊ីសង​ឆ្នោត​ថ្លៃថ្នូរ​ណាស់​ បើ​ទោះបី​កូន​ចាក់​ត្រូវ​ច្រើនយ៉ាង​ណា​ក្ដី។ លុះ​ក្រោយ​មក​មេ​ឆ្នោត​ដ៏​ល្បី​នេះ​បាន​បែកគំនិត​លេង​អាប៉ោង ​និង​បៀ​បន្ថែម​ទៀត ​​រហូត​ជំពាក់​លុយ​កូន​ឆ្នោត​ ដល់​ថ្នាក់​​កូន​ឆ្នោត​ចិត្តធម៌​ខ្លះ​ឲ្យ​លុយ​ទៅ​មេ​ឆ្នោត​នេះ​ខ្ចី​​ផង​ដែរ។ តែ​នៅ​ពេល​មេ​ឆ្នោត​រត់ចោល​ផ្ទះ​ទាំង​កណ្ដាល​ស្រាប់តែ​ម្នាក់ៗ​ចង់​គាំងបេះដូង​ផុតដង្ហើម​ ដោយសារ​បាត់​បង់លុយ​រាប់​ម៉ឺន​ដុល្លារ​ ហើយ​មិន​ដឹង​ទៅ​រក​ឯណា​បើ​មេ​ឆ្នោត​នោះ​ មាន​ស្រុកកំណើត​​នៅ​ឯ​ប្រទេស​វៀតណាម។ ដោយ​ឡែក​កូន​ឆ្នោត​ ដែល​ធ្លាប់​តែ​មេ​ឆ្នោត​ស៊ី​ដាច់​លុយ​កន្លង​មក​ ហើយ​​នៅ​ពេល​ចាក់​ត្រូវ​ម្ដង​ បែរ​ជា​មេ​រត់​បាត់​ក៏​នាំគ្នា​នឹក​ស្ដាយ​លុយ ​ខ្លះ​តូច​ចិត្ត​ទៅជា​អង្គុយ​សំកុក​មុខ​ផ្ទះ​មេ​ឆ្នោត​ទាំង​ថ្ងៃ​ ទាំង​យប់​មិន​គួរ​ណា​ចាញ់បោក​មេ​ ទាំង​មនុស្ស​ពេញ​ភូមិ​បែប​នេះ​សោះ​ ហើយ ​បើ​នាំគ្នា​ទៅ​ប្ដឹង​ប៉ូលិស​ខ្លាច​ប៉ូលិស​ចាប់​ព្រោះ​ប៉ូលិស​កំពុង​រកមុខ​អ្នកលេង​ឆ្នោត​ផង។

អញ្ចឹង​មានតែ​នាំគ្នា​ឈប់​គិត​ហើយ​ល្មម​លះបង់​អា​ល្បែង​ទាំងនោះ​ចោល​ទៅ​ទើប​សល់​លុយ៕

មេ​កន្ទុយ​លេខ​នៅ​សង្កាត់​ព្រែកប្រា ​រត់​ចោល​ផ្ទះ​ ពេល​កូន​ចាក់​ឆ្នោត​ត្រូវ​ច្រើន