លោកជំទាវ​ ម៉ែន​ សំអន​ អញ្ជើញ​ដឹកនាំ​ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​

លោកជំទាវ​ ម៉ែន​ សំអន​ អញ្ជើញ​ដឹកនាំ​ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​

ស្វាយរៀង ៖ លោកជំទាវ​ ម៉ែន​ សំអន ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ បាន​អញ្ជើញ​ដឹកនាំ​ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា ​ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​អត់​គិត​ថ្លៃ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​គ្រួសារ​នៅ​ក្នុង​ឃុំ​គោក​ព្រីង​ ស្រុក​ស្វាយជ្រំ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​មីនា​ ឆ្នាំ​២០១៦ ​ស្ថិត​ក្នុង​អនុវិទ្យាល័យ ​និង​សាលាបឋមសិក្សា​ស្វាយ​ប្រ​ហូត​។​

ក្នុង​ឱកាស​នោះ​ដែរ ​ក៏​មាន​ការចូលរួម​ពី​សំណាក់​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ​ថ្នាក់​ខេត្ត​.​ស្រុក​ អាជ្ញាធរ​គ្រប់​ថ្នាក់​ ពិសេស​សមាជិក​សមាជិកា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​អស់​លោក ​ឯកឧត្ដម ​លោក​ លោកស្រី​ ក្រុមការងារ​ និង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ផង​ដែរ​។

​ក្នុង​ឱកាស​នោះ​ដែរ​ លោកជំទាវ​ ម៉ែន​ សំអន ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ក៏បាន​ធ្វើការ​កោតសរសើរ​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​កម្ពុជា​ដែល​មាន​លោក​ ហ៊ុន​ ម៉ា​ណែ​ត ​ជា​ប្រធាន​ ហើយ​ថ្ងៃនេះ​លោក​វេជ្ជ​បណ្ឌិត ហង្ស ច័ន្ទ​វី​រះ អនុប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​កម្ពុជា​ ព្រមទាំង​លោក​វេជ្ជបណ្ឌិត​ទាំង​អស់​ដែល​បាន​ចុះ​មក​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​មិន​គិត​ថ្លៃ​ជូន​ប្រជាពលរដ្ឋ​យើង​នៅ​ឃុំ​គោក​ព្រីង​ស្រុក​ស្វាយជ្រំ​នេះ​។​

លោកជំទាវ​បន្ត​ទៀត​ថា ​សុខភាព​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ ជា​គ្រឹះ​ ជា​សសរទ្រូង​ និង​ជា​ធាតុ​ចូល​ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​ ហើយ​សុខភាព​ពិតជា​មាន​តម្លៃ​ជាង​មាស​ពេជ្រ​ទៅទៀត ​ព្រោះ​ពលរដ្ឋ​មាន​សុខភាព​ល្អ​ ទើប​បុគ្គល​ផ្ទាល់​ គ្រួសារ​ និង​សង្គមជាតិ​មាន​សុភមង្គល​ និង​វឌ្ឍនភាព​។​

ដោយហេតុ​នេះ​ហើយ ​បានជា​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនា​តេ​ជោ​ ហ៊ុន សែន​ ដែល​ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​១​ ទី​២ ​និង​ទី​៣​ ដែល​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា​លើ​គ្រប់​វិស័យ ​ដើម្បី​កំណើន​ការងារ​សមធម៌​ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​។​

ទន្ទឹម​នឹង​នោះ​ ការ​លើក​កម្ពស់​ ការ​ផ្ដល់​សេវា​សុខភាព​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​ជន​ក្រីក្រ​ស្ត្រី​ និង​កុមា​រ ត្រូវ​បាន​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​២០០៨-២០១៥​ដោយ​ជា​លទ្ធផល​រដ្ឋាភិបាល​សម្រេច​បាន​សមិទ្ធផល​ដ៏​ធំធេង​ដូចជា​ការ​បញ្ចប់​សង្គ្រាម​ និង​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ​ផង​ដែរ​៕លោកជំទាវ​ ម៉ែន​ សំអន​ អញ្ជើញ​ដឹកនាំ​ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​