វី​តា​ល់ ​ប្រគល់​រង្វាន់ វី​តា​ល់​សួគ៌ា​មង្គល ដល់​គូ​ស្វាមីភរិយា ​ដែល​មាន​សំណាង​

វី​តា​ល់ ​ប្រគល់​រង្វាន់ វី​តា​ល់​សួគ៌ា​មង្គល ដល់​គូ​ស្វាមីភរិយា ​ដែល​មាន​សំណាង​



ភ្នំពេញ ​៖ ​បន្ទាប់ពី​បាន​រក​ឃើញ​អ្នកឈ្នះ​រង្វាន់​ពី​កម្មវិធី​វី​តា​ល់​សួគ៌ា​មង្គល​នៅក្នុង​ការ​ចាប់​រង្វាន់​លើក​ទី​មួយ​កាលពី​ចុងខែ​កុម្ភៈ ​នៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​រួចមក​កាលពី​ថ្ងៃទី​១២ ​ខែមីនា ​ឆ្នាំ​២០១៦​ក្រុមហ៊ុន​វី​តា​ល់ ​បាន​ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​ជូន​ទៅ​ដល់​គូ​ស្វាមីភរិយា​វី​តា​ល់ ​ដែល​មាន​សំណាង។​
​ការ​ប្រគល់​រង្វាន់​បាន​ប្រព្រឹត្តទៅ​នៅក្នុង​បរិមាណ​ក្រុមហ៊ុន វី​តា​ល់​ឋ​ដែល​រង្វាន់​រួមមាន ដំណើរ​កម្សាន្ត​លំដាប់ វី​អាយ​ភី ទៅ​កោះ​សង្សារ​ដ៏​រ៉ូមេនទិច​មួយ​រង្វាន់ ទូរទស្សន៍​សាមសុង​៤២​អ៊ី​ញ ២​រង្វាន់ ម៉ាស៊ីន​បោកខោអាវ​២​រង្វាន់ ទូរ​ទឹកកក​២​រង្វាន់ ព្រមទាំង​រង្វាន់​ទឹក​ពិសា​វី​តា​ល់​ជាច្រើន​សិប​រង្វាន់​ទៀត​។

លោក ជុន​ហៀ​ង ថាវ​សិទ្ធ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ខ​ប​ភើ​រេ​សិន​វី​តា​ល់​បាន សម្ដែង​អំណរ គុណ​ចំពោះ​អតិថិជន​ទាំងអស់​ ដែល​តែងតែ​គាំទ្រ​ទឹក​ពិសា​គុណភាព​ខ្ពស់ វី​តា​ល់​កន្លងមក ​ការ​គាំ​ទ្រ​​ធ្វើ​ឲ្យ​វី​តា​ល់ មានការ​រីកចម្រើន​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក​ប្រធាន​ផ្នែក​ទីផ្សារ ក៏បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​គូ​ស្វាមីភរិយា​ថ្មី ដែល​បាន​ជ្រើស​យក​វី​តា​ល់​ទៅ​ប្រើ​ប្រាស់​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន ព្រមទាំង​មានសំណាង​ឈ្នះ​រង្វាន់ ពី​ក្រុមហ៊ុន វី​តា​ល់​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ​«​វី​តា​ល់​គឺជា​ក្រុមហ៊ុន​ ដែល​មាន​ភាព​សុក្រឹត​បំផុត​ពួក​យើង តែងតែ​ផ្តល់​រ​ង្វាន់ ពិតៗ​ដល់​អតិថិជន​ដោយ​មិន​ធ្លាប់​កុហក​បោកប្រាស់​អតិថិជន​ម្តង ណា​ឡើយ​។ ក៏ដូចជា​ថ្ងៃនេះ​ផង​ដែរ គូ​ស្វាមីភរិយា ​ដែល​ទទួល​បាន​រង្វាន់​ទាំងអស់​គឺ​សុទ្ធសឹងតែ​ជា​អ្នក​ទទួល​បាន​រង្វាន់​ពិតៗ​មិន​ក្លែងបន្លំ​»​។

ស្ថិត​ក្នុង​ទឹកមុខ​រំភើប និង​សប្បាយ​រីករាយ អ្នកនាង ឈុំ សម្បុ​ល​ ដែល​ជា​អ្នក​ត្រូវ រង្វាន់ ធំ VIP Honeymoon ទៅ​កោះ​សង្សារ បាន​និយាយ​ថា​ «​ខ្ញុំ​ពិតជា​មិនដែល​នឹកស្មាន​ថា ​លោក​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​វី​តា​ល់​បែបនេះ​ទេ ព្រោះ​តាំងតែ​ពី​ដើម​លោក​មិនដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់​អ្វី​មួយ​ពី​ក្រុមហ៊ុន​ណាមួយ​ឡើយ ហើយ​លោក​ក៏​សូម​អគុណ​វីតាល់​ជា​ខ្លាំង​ ដែល​បង្កើត​កម្មវិធី​ផ្តល់​រង្វា​ន់​ពិតៗ​បែបនេះ​»​។

អ្នកនាង ក៏បាន​ផ្ញើ​សារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃទៀត ​ដែល​មាន​គម្រោង​រៀបការ សូម​ជ្រើស​យក​វី​តា​ល់ ព្រោះ​នឹង​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ហើយ ក៏​ទទួល​បាន​ទឹក​ដែល​មាន​គុណភាព​ប្រក​ប​ដោយ​ភាព​ថ្លៃថ្នូរ​សម្រាប់​បម្រើ​ភ្ញៀវ​ដែល​មក​ចូលរួម​ផង​ដែរ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​អ្នក​ត្រូវ​រង្វាន់​ក្នុង​កម្មវិធី​ចាប់​រង្វាន់ «​វី​តា​ល់​សួគ៌ា​មង្គល​» លើកទីមួយ​នេះ​មាន​ចំនួន​២៧​រង្វាន់ ដែល​ក្នុង​នោះ​គូ​ដែល​ត្រូវ​រង្វាន់​ធំ​គឺ លោក លឹម សុគន្ធ និង អ្នកនាង ឈុំ សម្បុ​ល​មកពី​ភ្នំពេញ ចាក់អង្រែ​ក្រោម ​ទទួល​បាន​រង្វាន់​ធំ កញ្ចប់​ដំណើរ កម្សាន្ត VIP Honeymoon ទៅ​កោះ​សង្សារ​។ លោក ពូក សុភាព និង អ្នកនាង សល់ ធា​រៈ មកពី​ខេត្តកណ្តាល ទទួល បាន​រង្វាន់​ទូរទស្ស​ន៍​LG ៤២​អ៊ីង​, លោក សូត្រ លីដា និង ​អ្នកនាង ស៊ីវ សូលី​ដា មកពី​តាខ្មៅ ទទួល​បាន​ទូរទស្សន៍ LG ៤២​អ៊ី​ង​, លោក ផន ធា​រិ​ទ្ធ និង អ្នកនាង ប៊​ន លឹម​ទៀង មកពី​ក្រុង​តាខ្មៅ ទទួល​បាន​ម៉ាស៊ីន​បោក​ខោ​អាវ​ម៉ាក​សាម​សុង​, លោក​អៀង ច័ន្ទ​ឌី និង ​អ្នកនាង ប៉ុ​ស ម៉ា​ណែ​ត ភ្នំពេញ ម៉ាស៊ីនបោកខោអាវ​ម៉ាក​សាម​សុង​, លោក​ឃី ទី​គា និង ​អ្នកនាង សុក គីម​ឆេង មកពី​ភ្នំពេញ ទទួល​បាន​ទូទឹកកក ម៉ាក​សាម​សុង​, លោក​អ៊ឹម សុគន្ធ​រ័ត្ន និង ​អ្នកនាង ហឿង ពិសី​ភួង មកពី​ភ្នំពេញ ទទួល​បាន​ទូទឹកកក​ម៉ាក​សាម​សុង ចំណែកឯ​គូ​ស្វាមីភរិយា​ថ្មី​២០​គូ​ទៀត​ ក៏​មាន​សំណាង​ទទួល​បាន​ផលិតផល​វី​តា​ល់​ជាច្រើន​កេស​ផង​ដែរ​។

​វី​តា​ល់​ក៏​សូម​អំពាវនាវ​ដល់​អ្នក ​ដែល​មិន​បាន​ឈ្នះ​រង្វាន់​លើក​នេះ​សូមកុំ​ទាន់​អស់សង្ឃឹម ព្រោះ​នេះ​គឺ​គ្រាន់តែ​ជា​ការ​ប្រគល់​រង្វាន់​លើកទីមួយ​ប៉ុណ្ណោះ «​វីតាល់​សួគ៌ា​មង្គល​» នឹង​មាន​ការ​ចាប់​រង្វាន់ ចំនួន​ពីរ​លើក​ទៀត​គឺ​នៅ​ខែ​ឧសភា និង​ខែ​កក្កដា ដើម្បី​ស្វែងរក​កូនកំលោះ​ក្រមុំ​ ដែល​មាន​សំណាង​ផ្សេង​ទៀត​។ ជាង​នេះ​ទៅ​ទៀត សម្រាប់​អ្នក​ដែល​មាន​គម្រោង​រៀបការ​សូមកុំ​ភ្លេច​ជ្រើស​យក វី​តា​ល់ ព្រោះ​វី​តា​ល់​គឺជា​ក្រុមហ៊ុន​ទឹក​ពិសា​តែមួយគត់​ដែល​ផ្តល់ សំណាង​ជា​រង្វាន់​ជាច្រើន​ប្រភេទ​សម្រាប់​ជា​ចំណងដៃ​របស់​អ្នក​។ សូម​ប្រញាប់​រួសរាន់​ឡើង ព្រោះ វី​តា​ល់​ ចង់​ឃើញ​រង្វាន់​ទាំងអស់​ក្លាយជា​ចំណងដៃ​ដ៏​មានន័យ​សម្រាប់​អាពាហ៍ពិពាហ៍​របស់​អ្នក។​

កម្មវិធី​អាពាហ៍ពិពាហ៍ Vital VIP Honeymoon នឹង​បន្ត​រហូតដល់ ខែកក្កដា ឆ្នាំ​២០១៦ ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​ទូរ​សព្ទ​លេខ ភ្នំពេញ ០៩៧ ៧៥០១ ៣៣៣/០៨៨ ៦៣៣៣ ០៧៩ ខេត្ត ០៩​៧ ៨០៦១ ៣៣៣ / ០៩៧ ៩៦០៤ ៣៣៣ ឬ​អាច​ស្វែងរក​ក្នុង Vital Facebook Page: vital premium water​៕

វី​តា​ល់ ​ប្រគល់​រង្វាន់ វី​តា​ល់​សួគ៌ា​មង្គល ដល់​គូ​ស្វាមីភរិយា ​ដែល​មាន​សំណាង​

វី​តា​ល់ ​ប្រគល់​រង្វាន់ វី​តា​ល់​សួគ៌ា​មង្គល ដល់​គូ​ស្វាមីភរិយា ​ដែល​មាន​សំណាង​