អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង បាន​បរិច្ចាគ​ឈាម​នៅ​វិទ្យាល័យ​ប្រមូល​ព្រហ្ម​ ស្រុក​ព្រះស្ដេច​​

អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង បាន​បរិច្ចាគ​ឈាម​នៅ​វិទ្យាល័យ​ប្រមូល​ព្រហ្ម​ ស្រុក​ព្រះស្ដេច​​



ព្រៃវែង ៖ លោក បិ​ច សុង អភិបាលស្រុក​ព្រះស្ដេច​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ​ឆ្នាំ​២០​១៦ លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង និង​សហការី រួម​នឹង​សិស្សានុសិស្ស​សរុប​ចំនួន​២៧០​នាក់ ​បាន​ធ្វើ​ការ​បរិច្ចាគ​ឈាម​នៅ​វិទ្យាល័យ​ប្រមូល​ព្រហ្ម​ ស្រុក​ព្រៈ​ស្ដេច​ ខេត្ត​ព្រៃវែង ប៉ុន្តែ​មិនបាន​គ្រប់​ចំនួន​២៧០​នាក់​នោះ​ទេ ដោយ​មួយ​ចំនួន​មិន​គ្រប់​អាយ និង​មួយចំនួនទៀត​គីឡូ​មិន​គ្រប់ ក្រុម​គ្រូពេទ្យ​មិន​អាច​យក​ឈាម​បាន​នោះ​ទេ។

លោក ស សុខា បាន​ថ្លែង​ថា ការ​បរិច្ចាគ​ឈាម​ទុក​ជូន​គ្រូពេទ្យ​រក្សាទុក​ គឺជា​កិច្ចការ​ដ៏​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប ក្នុង​ការ​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ពេល​មាន​ឧប្បត្តិ​ហេតុ អ្វីមួយ​ខ្វះខាត​ឈាម ឬ​អ្នក​ជំងឺ​ដែល​ខ្វះខាត​ឈាម ក្រុម​គ្រូពេទ្យ​មាន​ឈាម​គ្រប់គ្រាន់​គ្នុង​ការ​ជួយសង្គ្រោះ​អាយុជីវិត​បាន​ទាន់ពេលវេលា នេះ​ជា​កិច្ចការ​មនុស្សធម៌​ដ៏​សំខាន់ ដែល​មិន​អាច​ខ្វះ​បាន ដូច្នេះ​លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ដែល​មាន​សុខ​ភាព​ល្អ​នាំគ្នា​បរិច្ចាគ​ឈាម​ឲ្យបាន​គ្រប់ៗ​គ្នា​៕​

អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង បាន​បរិច្ចាគ​ឈាម​នៅ​វិទ្យាល័យ​ប្រមូល​ព្រហ្ម​ ស្រុក​ព្រះស្ដេច​​

អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង បាន​បរិច្ចាគ​ឈាម​នៅ​វិទ្យាល័យ​ប្រមូល​ព្រហ្ម​ ស្រុក​ព្រះស្ដេច​​