គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១១​មីនា កើតឡើង​៧​លើក​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១១​មីនា កើតឡើង​៧​លើក​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៧​លើក ក្នុង​នោះ​យប់​៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ (ស្រី១​នាក់) និង​រង​របួស​ធ្ងន់​៥​នាក់ (ស្រី២​នាក់)។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៨​គ្រឿង​រួមមាន ម៉ូតូ​ចំនួន​៣​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​២​គ្រឿង យាន​ផ្សេងៗ​៣​គ្រឿង និង​អ្នក​ថ្មើរជើង​២​នាក់។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​១​លើក , ស្រវឹង​១​លើក​, មិន​គោរព​សិទ្ធិ​៣​លើក ,​និង​មិន​ប្រកាន់​ស្តាំ​២​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៣​នាក់ (យប់)។ គ្រោះ​ថ្នាក់​លើ​ដង​ផ្លូវ​រួមមាន ផ្លូវជាតិ​ចំនួន​៣​លើក និង​ផ្លូវ​ខេត្ត​/​ក្រុង ចំនួន​៤​លើក។ យានយន្ត​បង្កហេតុ​រួមមាន ម៉ូតូ​២​លើក រថយន្ត​ធុន​តូច​២​លើក យាន​ផ្សេងៗ​២​លើក និង​ដើរ​ឆ្លង​ផ្លូវ​១​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត/រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន​រួមមាន ខេត្ត​សៀមរាប ១​លើក ស្លាប់​១​នាក់ ខេត្ត​រតនគីរី​១​លើក ស្លាប់​១​នាក់ ខេត្ត​ឧត្តរមានជ័យ​១​លើក ស្លាប់​១​នាក់ (ស្រី​) និង​ខេត្ត​ពោធិ៍សាត់​២​លើក របួស​៣​នាក់ (ស្រី១​នាក់)។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​៦.២៨១​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ៣.១៣៣​គ្រឿង ពិន័យ​សរុប​៣.១៤៨​គ្រឿង និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​១.៨១៣​នាក់៕

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១១​មីនា កើតឡើង​៧​លើក​