ចាប់​ជន​ចែកចាយ​ម្នាក់​ និង​ប្រើប្រាស់​គ្រឿងញៀន​ពីរ​នាក់ ​រួម​នឹង​វត្ថុ​តាង​ ទៅ​តុលាការ

ចាប់​ជន​ចែកចាយ​ម្នាក់​ និង​ប្រើប្រាស់​គ្រឿងញៀន​ពីរ​នាក់ ​រួម​នឹង​វត្ថុ​តាង​ ទៅ​តុលាការ



ពោធិ៍សាត់​ ៖​​ មុខ​សញ្ញា​​​​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​​ម្នាក់ ​រួម​ជាមួយ​អ្នកប្រើប្រាស់​ពីរ​នាក់​ ព្រម​ទាំង​វត្ថុ​តាង​មួយ​ចំនួន ​ត្រូវ​បាន​នគរបាល​ស្រុក​ភ្នំក្រវាញ​បង្ក្រាប​​​កាលពី​វេលា​ម៉ោង​៥​និង​២៥​នាទី​ល្ងាច ​ថ្ងៃ​ទី​១១​ ខែ​មីនា​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ស្មាច់ ឃុំ​រកាត ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។

បើ​តាម​លោក​វង សា​វ៉េ​ត ​អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ថា​ ​​សង្ស័យ​ទាំង​៣​នាក់​នេះ​ទី​១.ឈ្មោះ​ហឿន​ ហ៊ុន ​អាយុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃ​ស្មាច់ ឃុំ​រកាត ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ ជា​មុខសញ្ញា​ប្រើប្រាស់​និង​ជួញដូរ ហើយ​ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់​គុក​កន្លងមក។ ទី​២.​ឈ្មោះ​កាន់ រ៉ាត់ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ស្មាច់​ ឃុំ​រកាត ​ស្រុក​ភ្នំក្រវាញ និង​ទី​៣. អ៊ិន ​សៅ​លួ​ន​អាយុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃ​ខ្លុង ឃុំ​រកាត ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។ អ្នក​ទាំងពីរ​ជា​មុខសញ្ញា​ប្រើប្រាស់ ហើយ​នៅ​ក្នុង​ការ​ឃាត់​ខ្លួន​ពួកគេ ​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​​ រួម​មាន​ម្សៅ​ពណ៌​ស​ថ្លា​ចំនួន​១៩​កញ្ចប់​តូច ​ហៅ​ម៉ាក​ទឹកកក ទូរស័ព្ទ​១​គ្រឿង និង​ម៉ូតូ​​​១​គ្រឿង។

លោក​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​ចាប់​ខ្លួន​ មុខសញ្ញា​នេះ​​ ​គឺ​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​រកាត​បាន​តាមដាន​សកម្មភាព​នេះ​ច្រើន​ថ្ងៃ​មក​​​ហើយ ​​ទើប​នៅ​នៅ​ខាងលើ​ ក៏​ឃើញ​បង្ហាញ​ខ្លួន​ជាមួយ​នឹង​អ្នកប្រើប្រាស់​ខាងលើ​ ក៏​ឈាន​ទៅ​រក​ការ​ឃាត់ខ្លួន​ឆែក​ឃើញ​បទល្មើស​ រួច​បង្ក​សំណុំរឿង​ទៅ​តុលាការ​តែម្ដង៕
ចាប់​ជន​ចែកចាយ​ម្នាក់​ និង​ប្រើប្រាស់​គ្រឿងញៀន​ពីរ​នាក់ ​រួម​នឹង​វត្ថុ​តាង​ ទៅ​តុលាការ