ប្រធាន​បក្ស​គណបក្ស​ប្រជាជន​កម្ពុជា មិនដែល​រត់ចោល​ប្រជាពលរដ្ឋ​ម្ដង​ណា​ឡើយ​

ប្រធាន​បក្ស​គណបក្ស​ប្រជាជន​កម្ពុជា មិនដែល​រត់ចោល​ប្រជាពលរដ្ឋ​ម្ដង​ណា​ឡើយ​



ភ្នំពេញ ៖ គណៈកម្មាធិការ​បក្ស សាខា​បក្ស អនុ​សាខា​បក្ស និង​ប្រធាន​ក្រុម​បក្ស ត្រូវ​នាំ​សមាជិក​បក្ស​របស់​ខ្លួន​ទៅ​ចុះឈ្មោះ​នា​ពាក់កណ្ដាល​ឆ្នាំនេះ និង​ទៅ​ចោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បាន​គ្រប់គ្នា ព្រោះ​ប្រធាន​បក្ស​របស់​យើង​មិនដែល​រត់ចោល​ប្រជាពលរដ្ឋ​ឡើយ ដូច​សុភាសិត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ដោយសារ​ប្រជាជន និង​ដើម្បី​ប្រជាជន រួមសុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ។

ក្នុង​ពិធី​សំណេះសំណាល ជាមួយ​គណៈកម្មាធិការ​បក្ស សាខា​បក្ស អនុ​សាខា​បក្ស និង​ប្រធាន​ក្រុម​បក្ស ថ្នាក់​មូលដ្ឋាន​ក្នុង​សង្កាត់​ព្រែក​ព្នៅ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៦​នេះ​លោក សុខ សម្បតិ ប្រធាន​គណៈកម្មការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​តែងតែ​ដឹង​សុខ​ដឹង​ទុក្ខ ពី​មន្ត្រី​បក្ស ​ក៏​ដូចជា​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ជានិច្ច មិនដែល​រត់ចោល​ប្រជាពលរដ្ឋ​ម្តង​ណា​ឡើយ​។​

លោក​បន្ត​ថា យើង​មាន​ថ្ងៃនេះ​ក៏​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាស​វៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ មិន​ត្រឹមតែ​បាន​រំដោះ​ប្រទេស​ជាតិ និង​ប្រជាជន​ទាំងមូល​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ដ៏​សាហាវយង់ឃ្នង នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩ ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​ដឹកនាំ និង​កសាង​ប្រទេសជាតិ​តាំងពី​បាតដៃ​ទទេ រហូត​មាន​សុខ​សន្តិភាព ស្ថិរភាព នយោបាយ​ពេញលេញ និង​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​តែម្ដង​នា​បច្ចុប្បន្ន​នេះ។

លោក​ សុខ សម្បតិ​ បាន​បញ្ជាក់​ថា ​ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​នេះ គឺជា​តួអង្គ​ស្ថាបនិក នៃ​ការ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ ធ្វើ​ឲ្យ​ប្រទេសជាតិ មាន​សុខ​សន្តិភាព ក្រោម​នយោបាយ​ឈ្នះ ឈ្នះ ការ​ស្ដារ​ប្រទេសជាតិ​ឲ្យ​មាន​កេរ្តិ៍ឈ្មោះ​លេច​ត្រដែត​ឡើងវិញ លើ​ឆាក​អន្តរជាតិ ហើយ​បាន​និង​កំពុង កែប្រែ​មុខមាត់​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន ប្រជាជន​មាន​ជីវភាព​ធូរធារ​ជា​បន្តបន្ទាប់ បើ​គ្មាន​៧​មករា ក៏​យើង​គ្មាន​ថ្ងៃ​នេះ​ដែរ។

ដូច្នេះ​យើង​ជា​គណៈកម្មាធិការ​បក្ស​សាខា​បក្ស អនុ​សាខា​បក្ស និង​ប្រធាន​ក្រុម​បក្ស ថ្នាក់​មូលដ្ឋាន ត្រូវ​រួម​សាមគ្គី​គ្នា ការពារ​សមិទ្ធផល​ទាំងឡាយ​របស់​គណបក្ស​ប្រជាជន​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស នៅ​ជា​អមត​ត​រៀង​ទៅ​ បើ​ស្រលាញ់ បើ​ចូលចិត្ត បើ​គាំទ្រ​គណបក្ស​ប្រជាជន ត្រូវ​នាំគ្នា​ទៅ​ចុះឈ្មោះ និង​ទៅ​ចោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ប្រទេសជាតិ​មានការ​អភិវឌ្ឍ និង​គ្មាន​សង្គ្រាម ដូច​បច្ចុប្បន្ន​នេះ។

លោក​បន្ថែម​ថា បើ​ចង់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​ត​ទៅមុខទៀត យើង​ទាំង​អស់​គ្នា ទាំង​គណៈកម្មាធិការ​បក្ស​សាខា​បក្ស អនុ​សាខា​បក្ស និង​ប្រធាន​ក្រុម​បក្ស ត្រូវ​ជំរុញ ​និង​គ្រប់គ្រង​មន្ត្រី​បក្ស ហើយ​នាំគ្នា​កៀរគរ​បន្ថែម​ទៀត​នូវ​អ្នក​ដែល​មិន​ទាន់​បាន​ចូល​ជា​សមាជិក​បក្ស តាំង​ពី​ថ្នាក់ក្រោម​រហូតដល់​លើ​ឲ្យ​មក​ចូលរួម​ទាំងអស់គ្នា ​ដើម្បី​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​បោះឆ្នោត​សង្កាត់​ឆ្នាំ​២០១៧ និង​បោះឆ្នោត​សកល​ឆ្នាំ​២០១៨ នាពេលខាងមុខ​ដើម្បី​គាំទ្រ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ទៀត។

ជា​ចុងក្រោយ ​ប្រធាន​គណៈកម្មការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​ទាំងអស់ ជាពិសេស​ស​គណៈកម្មាធិការ​បក្ស​សាខា​បក្ស អនុ​សាខា​បក្ស និង​ប្រធាន​ក្រុម​បក្ស ក្នុង​សង្កាត់​ព្រែក​ព្នៅ​យើង​នេះ ត្រូវ​ខិតខំ​បំពេញការងារ​ទៅតាម​តួនាទី​រៀងៗ​ខ្លួន ដើម្បី​បម្រើ សំណូម​ពរ និង​សេចក្ដី​ត្រូវការ​ជូន​ប្រជាពលរដ្ឋ ពិសេស​នៅ​ពេល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​តែម្ដង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ជឿ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បោះឆ្នោត​ជូន​គណបក្ស ដើម្បី​មាន​សុខ​សន្តិភាព ស្ថិរភាព និង​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដូច​សម័យ​បច្ចុប្បន្ន​នេះ​៕ ប្រធាន​បក្ស​គណបក្ស​ប្រជាជន​កម្ពុជា មិនដែល​រត់ចោល​ប្រជាពលរដ្ឋ​ម្ដង​ណា​ឡើយ​
ប្រធាន​បក្ស​គណបក្ស​ប្រជាជន​កម្ពុជា មិនដែល​រត់ចោល​ប្រជាពលរដ្ឋ​ម្ដង​ណា​ឡើយ​

ប្រធាន​បក្ស​គណបក្ស​ប្រជាជន​កម្ពុជា មិនដែល​រត់ចោល​ប្រជាពលរដ្ឋ​ម្ដង​ណា​ឡើយ​
ប្រធាន​បក្ស​គណបក្ស​ប្រជាជន​កម្ពុជា មិនដែល​រត់ចោល​ប្រជាពលរដ្ឋ​ម្ដង​ណា​ឡើយ​