សួស វី​ហ្សា ល្បី​ថា សម្ងំ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​អ្នក​សិល្បៈ​ដូចគ្នា​

សួស វី​ហ្សា ល្បី​ថា សម្ងំ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​អ្នក​សិល្បៈ​ដូចគ្នា​



ភ្នំពេញ ៖ តារា​ចម្រៀង​របស់​ផលិតកម្ម​ហង្ស ​មាស​កញ្ញា សួស វី​ហ្សា ក្រោយពី​វាយលុក​មួយ​ប្រាវ​ក្នុង​ទីផ្សារ​ចម្រៀង​មក​នោះ​មក​ទល់​ពេលនេះ​នាង​ហាក់​ដូច​ជា​មាន​ភាព​ស្ងាត់​បន្តិច​ព្រោះតែ​បទ​ថ្មីៗ​ពុំទាន់​មានការ​គាំទ្រ​ខ្លាំង​ដូច​កាលពី​អំឡុង​ឆ្នាំ​២​ឆ្នាំមុន​។ ប៉ុន្តែ​បើ​ទោះជា​បទ​របស់​នាង​មិន​ទាន់​មាន​ភាព​កក្រើក​ជាថ្មី​លើ​ទី​ផ្សាយ​ឡើងវិញ​ក៏​ពិតមែន​តែ​បើ​និយាយ​ពី​រូប​សម្រស់​របស់​នាង​ហាក់​មាន​ភាព​ស្រស់​ស្អាត​ជាង​មុន​ខណៈ​មាន​ព័ត៌មាន​លេច​ឭ​ថានាង​កំពុង​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​អ្នក​សិល្បៈ​ដូចគ្នា។

ផ្អែម​តាម​ប្រភព​ពី​អ្នក​ដែល​នៅ​កៀក​ក្បែរ​ស្រី​ស្រស់​សម្ផស្ស​ឆើតឆាយ​នាង សួស វី​ហ្សា បាន​បង្ហើប​ថា បុរស​ស្នេហ៍​វ័យ​ប្រហែល​គ្នា​ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​អ្នក​សិល្បៈ​ដូច​គ្នា​នេះ ​គឺ​បាន​ផ្ដើម​ស្រលាញ់​និង​មាន​ទំនាក់ទំនង​ស្នេហា​ជានា​ង​មាន​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​ តែ​ស្ថិត​ក្នុង​រូបភាព​កំបាំង​ភ្នែក​មហាជន​ទើបតែ​បែក​ធ្លាយ​ដំណឹង​នៃ​សម្ព័ន្ធភាព​ស្នេហា​របស់​ពួកគេ​ថ្មីៗ​នេះ​ប៉ុណ្ណោះ​ស្រប​ពេល​ដែល​អ្នក​ទាំងពីរ​ឧស្សាហ៍​បង្ហាញ​ភាព​ស្និទ្ធស្នាល​ដើរ​កម្សាន្ត​ជាមួយគ្នា​ដោយ​បើកចំហ​។​

ប្រភព​ដដែល​បាន​បន្ត​ថា បច្ចុប្បន្ន​អ្នក​ទាំងពីរ​គឺ​កញ្ញា សួស វី​ហ្សា និង​បុរស​ដែល​ជា​អ្នក​នៅ​រង្វង់​សិល្បៈ​ដូច​គ្នា​នេះ​ហាក់​កំពុងតែ​ព្យាយាម​ស្ទាបស្ទង់​មើល​ពី​ចិត្ត​គ្នា​ទៅវិញទៅមក​ផង​ដែរ ។​ប៉ុន្តែ​គេ​ក៏​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​រវាង​ស្រី​ស្រស់​រូប​នេះ​ឈាន​ទៅដល់​ដំណាក់​កាលណា​ហើយ​នោះ​ទេ​។ ខណៈ​ភាព​ស្និទ្ធ និង ផ្អែមល្ហែម​កាន់តែ​បង្ហាញ​ជា​សាធារណៈ​នោះ​។​

ជុំវិញ​ព័ត៌មាន​លេចឮ​ខាងលើ​នេះ​ដែរ​ការ​សែត​កម្ពុ​ជាថ្មី​មិនទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​ផ្ទាល់​មាត់​ពី​កញ្ញា សួស វី​ហ្សា បាន​នៅឡើយ​ទេ​។​យើង​រងចាំ​ទទួល​ស្វាគមន៍​ចំពោះ​ការ​ចេញមុខ​មក​បកស្រាយ​ពី​សំណាក់ សួស វី​ហ្សា នៅ​ពេល​ក្រោយ​ដើម្បី​បញ្ជាក់​ប្រាប់​ការពិត​ដល់​ទស្សនិកជន​។​
ជា​តារា​ចម្រៀង​ ដែល​មាន​រាង​សិច​ស៊ី​កញ្ញា សួស វី​ហ្សា បន្ទាប់​ពី​បាន​បន្សាត់​ខ្លួន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​មួយ​រយៈ​ជាង​៣​ឆ្នាំ​ពេល​មកនេះ​ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា នាង​ក៏​ជា​តារា​ចម្រៀង​ស្រី​មួយ​ដួង​ក្នុងចំណោម​តារា​រួម​ជំនាន់​ឯទៀត​ដែល​ធ្លាប់​ទទួល​ទាញ​បានការ​គាំទ្រ និង មាន​ប្រជាប្រិយភាព​បាន​យ៉ាង​លឿង​និង​ឆាប់រហ័ស​ដូច​ផ្លេកបន្ទោរ​ពី​ទស្សនិកជន​អ្នកគាំទ្រ ពិសេស​ពី​សំណាក់​ស្រទាប់​យុវវ័យ​តែម្តង​។ ប៉ុន្តែ​ផ្ទុយទៅវិញ​ភាព​ល្បី​ល្បាយ​មួយ​ខ្យល់​របស់​នាង​កាលនោះ​ក៏​ត្រូវ​បាន​រសាត់​បាត់​ទៅ​វិញ​ភ្លាមៗ​ផង​ដែរ​៕

សួស វី​ហ្សា ល្បី​ថា សម្ងំ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​អ្នក​សិល្បៈ​ដូចគ្នា​

សួស វី​ហ្សា ល្បី​ថា សម្ងំ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​អ្នក​សិល្បៈ​ដូចគ្នា​

សួស វី​ហ្សា ល្បី​ថា សម្ងំ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​អ្នក​សិល្បៈ​ដូចគ្នា​