អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ ចុះ​រុះរើ​របង​ថ្ម​សង់​លើ​គម្រោង​ផ្លូវ​១៧២៩

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ ចុះ​រុះរើ​របង​ថ្ម​សង់​លើ​គម្រោង​ផ្លូវ​១៧២៩

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៨​និង​៣០​នាទី ដោយ​បាន​ទទួល​បញ្ជា​ពី​លោក ជា ពិសី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ លោក សន សោ​ភ័​ណ្ឌ នាយក​រដ្ឋបាល​ខណ្ឌ​ស្តីទី​បាន ដឹកនាំ​គណៈកម្មការ​ចម្រុះ ចុះ​ធ្វើ​ផ្អាក​ការដ្ឋាន​សំណង់​របង​ថ្ម និង​ដកហូត​សម្ភារៈ​សំណង់​របង​ថ្ម​របស់​ឈ្មោះ ស៊ិន ជ្រោយ ស្ថិតនៅ​ផ្លូវ​លេខ​១៧២៩ ក្រុម​ទី​១៣ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ដែល​បាន​សាងសង់​រំលោភ​លើ​គម្រោង​បើកផ្លូវ​លេខ​១៧២៩ ត​ភ្ជាប់​មក​ផ្លូវ​លេខ​១៨០០ ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ដែល​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដី​-​ធ្លី កំពុង​ធ្វើការ​ដោះស្រាយ។

លោក សន​ លោភ​ណ្ឌ័ នាយក​រដ្ឋបាល​ស្ដីទី​ឲ្យ​ដឹង​ថា ខណៈ​ពេល​ចុះទៅ​ដល់​ទី​តាំង​ខាងលើ គណៈកម្មការ​យើង​បានសម្រេច ទី​១-​ធ្វើការ​ដកហូត​សម្ភារៈ​សំណង់​ដែល​បម្រើ​ឲ្យ​ការងារ​សាងសង់​របង​របស់​ឈ្មោះ ស៊ិន ជ្រោយ មួយ​ចំនួន​យក​មក​រក្សាទុក​នៅ​សាលា​ខណ្ឌ​បណ្ដោះអាសន្ន​សិន។ ​ទី​២-​បាន​ណែនាំ​ឈ្មោះ ស៊ិន ជ្រោយ ឲ្យ​ធ្វើ​ការ​រុះរើ​សំណង់​របង​ថ្ម​ខាងលើនេះ​ចេញ និង​រក្សា​ស្ថានភាព​ដើម​វិញ ដោយ​ទុក​រយៈពេល​០៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១២ ខែ​មីនា ​ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។

លោក​បន្ត​ថា ក្នុង​ករណី​ឈ្មោះ ស៊ិន ជ្រោយ ខាងលើ នៅតែ​រឹងរូស​មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំ​សាលា​ខណ្ឌ ​នឹង​ចាត់វិធានការ​រដ្ឋបាល​ចុះ​ធ្វើ​ការ​រុះរើ​ដោយ​មិន​ទទួលខុសត្រូវ​លើ​ការបាត់បង់ ឬ​ខូចខាត​អ្វី​ឡើយ៕