ចូល​បន្លំ​ខ្លួន​ជា​ប្ដី​រំលោភ​ប្រពន្ធ​គេ​បាន​ពាក់​កណ្ដាល ​ត្រូវ​គេ​ប្ដឹង​ចាប់ខ្លួន

ចូល​បន្លំ​ខ្លួន​ជា​ប្ដី​រំលោភ​ប្រពន្ធ​គេ​បាន​ពាក់​កណ្ដាល ​ត្រូវ​គេ​ប្ដឹង​ចាប់ខ្លួន



ភ្នំពេញ ​៖ ​យុវជន​ម្នាក់​បាន​ធ្វើ​សកម្មភាព​ចូល​បើក​មុង​បន្លំ​ ចាប់​រំលោភ​ប្រពន្ធ​គេ​បាន​​​ពាក់​កណ្ដាល​ ខណៈ​ពេល​ប្ដី​គេ​មិន​នៅ ​ត្រូវ​ស្ត្រី​រងគ្រោះ​ដឹង​ខ្លួន ​ក៏​ស្រែក​ឆោឡោ​ ពេលនោះ​បុរស​ល្មោភកាម​ងើប​រត់​ទាំង​ខ្លួន​អាក្រាត​ននល​គោក​គេច​ខ្លួន​បាន​មួយថ្ងៃ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន។

ហេតុការណ៍​នោះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២១​​យប់​ថ្ងៃ​ទី​១០​ ខែ​មីនា ​ឆ្នាំ​២០១៦​ ស្ថិត​ក្នុង​ខ្ចុះ​ ក្នុង​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះដាច់ ​ក្រុម​ទី​៣​ ភូមិ​ក្បាលកោះ​ សង្កាត់​កោះដាច់ ​ខណ្ឌ​ជ្រោយចង្វារ។

ជនរងគ្រោះ​មាន​ឈ្មោះ​ណ.ស.ល ​ ​ភេទ​ស្រី ​អាយុ ២០ ឆ្នាំ​មាន​មុខរបរ​លក់​ដូរ​ មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ។ ចំណែក​ឯ​ជនសង្ស័យ​មាន​ឈ្មោះ​ឃឹម សុភ័ក្ត្រ ​ភេទ​ប្រុស​ អាយុ​២៧​​ឆ្នាំ ​មាន​មុខរបរ​លក់ដូរ​ មាន​ទីលំនៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា។

លោក​ឯក ​សេរី​វុ​ធ ​អធិការរង​ខណ្ឌ​ជ្រោយចង្វារ​ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​២១​​​យប់​ ជន​រងគ្រោះ​បាន​ចូល​ដេក​នៅ​ក្នុង​រោង​លក់ដូរ​របស់​ខ្លួន​ដូច​សព្វដង។ ចំណែក​ឯ​ប្ដី​ជនរងគ្រោះ​មិន​ទាន់​ចូល​ដេក​ទេ គឺ​បាន​ទៅ​បង់​សំណាញ់​ចាប់​ត្រី​នៅ​ទន្លេ​មេគង្គ ​ដែល​នៅ​ក្បែរ​ទីនោះ។ ដោយ​រោង​ស្នាក់​នៅ​លក់ដូរ​ នៅ​ក្បែរ​​​គ្នា​ដែរ​ ហើយ​ពេល​នោះ​ជន​សង្ស័យ​បាន​ដើរ​ចេញពី​រោង​លក់​ដូរ​របស់​ខ្លួន​បំណង​ទៅ​បត់ជើង​នៅ​ខាងក្រៅ ​ដោយ​ស្លៀក​តែ​កន្សែងពោះគោ​អត់​ពាក់អាវ។ បន្ទាប់ពី​បត់​ជើង​រួច ​ក៏​ដើរ​ត្រឡប់​មក​រោង​លក់ដូរ​វិញ​ ដោយ​ដើរ​កាត់​​មុខ​រោង​លក់ដូរ​របស់​ជនរងគ្រោះ​ ហើយ​ឃើញ​ជនរងគ្រោះ​ដេក​នៅ​ក្នុង​រោង​តែ​ម្នាក់​ឯង ​ក៏​ដើរ​ចូល​ទៅ​ក្នុង​រោង​ស្នាក់នៅ​របស់​ជនរងគ្រោះ​ បន្លំ​ធ្វើជា​ប្តី​​ រួច​​​បើក​មុង​​ធ្វើ​សកម្មភាព​បបោសអង្អែល​ថើប​សព្វ​ខ្លួន​ប្រាណ។ បន្ទាប់​មក​ចាប់​សម្រាត​សំពត់ ​រួច​ឡើង​ពោប​ពីលើ​ ហើយ​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ ដោយ​យក​ប្រដាប់​ភេទ​របស់​ខ្លួន​ដាក់​ចូល​ប្រដាប់​ភេទ​នារី​រងគ្រោះ។ នៅ​ពេល​នោះ​ ជនរងគ្រោះ​មាន​ការ​សង្ស័យ ​ព្រោះ​អ្វីៗ​ប្លែក​ពី​ប្ដី​របស់​ខ្លួន​​​​​ក្រោយ​មក​ទើប​ដឹង​ថា​ មាន​គេ​ចូល​បន្លំ​ធ្វើជា​ប្ដី​ក៏​ស្រែក​ឆោឡោ​ឡើង​ថា​ មាន​គេ​បន្លំ​ចូល​ចាប់​រំលោភ។​

ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់៕