ជន​ល្មោភកាម​ម្នាក់​ឃើញ​ឱកាស​ល្អ​គ្មាន​មនុស្ស​ លប​ចូល​មុង​ប៉ង់​រំលោភ​កូនក្រមុំ​គេ​ត្រូវ​នគរបាល​ឃាត់​ខ្លួន

ជន​ល្មោភកាម​ម្នាក់​ឃើញ​ឱកាស​ល្អ​គ្មាន​មនុស្ស​ លប​ចូល​មុង​ប៉ង់​រំលោភ​កូនក្រមុំ​គេ​ត្រូវ​នគរបាល​ឃាត់​ខ្លួន



ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​នគរបាល​ខ​ណ្ឌ​ដង្កោ ធ្វើការ​ឃាត់ខ្លួន ក្រោយពេល​កើតហេតុ​តែ​ក្នុង​រយៈពេល​ជាង ៥​ម៉ោង​ប៉ុណ្ណោះ តាម​ពាក្យ​បណ្តឹង​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ ពាក់ព័ន្ធ​ករណី​រំលោភ​សេ​ពស​ន្ថ​វៈ។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ខ្លូត វឹង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវ​បាន​ឃាត់ ក្នុងករណី​រំលោភ​សេព​ស​ន្ថ​វៈ​ទៅ​នារី​រងគ្រោះ​ឈ្មោះ អ.ព អាយុ​១៩​ឆ្នាំ មុខរបរ​កម្មការិនី រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ចំងាយ​ពី​ផ្ទះ​ជនសង្ស័យ​ប្រមាណ ៥០​ម៉ែត្រ។

សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ៣ និង​៤០​នាទី ទៀបភ្លឺ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០១៦ នារី​រងគ្រោះ​ឈ្មោះ អ.ព ដេក​ក្នុងផ្ទះ​តែម្នាក់ឯង ដោយសារ​ឪពុក ម្តាយ របស់​នាង​បាន​ចេញទៅ​ផ្សារ​ដើម​គរ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ដើម្បី​ទិញ ឥ​វ៉ាន់ ដោយ​ទុក​នារី​រងគ្រោះ​ដេក​ក្នុងផ្ទះ​តែម្នាក់ឯង​។ ប៉ុន្តែ​មុន​ពេល​ដែល​ចាក់​ចេញពីផ្ទះ ឪពុក ម្តាយ នារី​រងគ្រោះ​ក៏បាន​ប្រាប់​នារី​រងគ្រោះ​ឲ្យ​មិន​ទ្វារផ្ទះ​ចាក់​គន្លឹះ​ផង​ដែរ តែ​ដោយសារ​នារី​រងគ្រោះ​ងងុយដេក​ខ្លាំងពេក នាង​ក៏​ដេក​លង់លក់​ភ្លេច​ចាក់​គន្លឹះ​ទា្វរ។ ដោយឡែក​ជនសង្ស័យ ឈ្មោះ ខ្លូត វឹង ដោយ​ឃើញ​ស្ថាន​ភាពល្អ ក៏​លួច​ដើរ​ឡើងលើ​ផ្ទះ​ជនរងគ្រោះ រួច​ធ្វើ​សកម្មភាព ប៉ើង​មុង​លូន​ចូល​ពោប​ពីលើ​ជនរងគ្រោះ រួច​យកដៃ​ស្តាំ​ចាប់​ច្របាច់ក ហើយ​ដៃ​ឆ្វេង​ស្ទាប​លើ រាងកាយ និង​ច្របាច់​ដោះ​របស់​ជនរងគ្រោះ។ ភ្លាម​នោះ​ជនរងគ្រោះ​ក៏បាន​ភ្ញាក់​ដឹងខ្លួន ធាក់​ជនសង្ស័យ និង​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្ទុះ​រត់​ចុះពីលើផ្ទះ​គេចខ្លួន​បាត់ស្រមោល។

សមត្ថកិច្ច​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ និង​ឪពុក ម្តាយ ជនរងគ្រោះ ដាក់ពាក្យ​បណ្តឹង​ដល់​សមត្ថកិច្ច ដោយ​សហការ​ជាមួយ ក្រុម​គ្រួសារ​ជនសង្ស័យ រហូត​តាម​ឃាត់ខ្លួន​បាន​ជនសង្ស័យ ឈ្មោះ ខ្លូត វឹង នា​វេលា​ម៉ោង ៩ និង​០០​នាទី ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

សូម​បញ្ជាក់​ឲ្យ​ដឹង​ថា ចំណែក​ជនសង្ស័យ​នៅ​ចំពោះមុខ​សមត្ថកិច្ច​បាន​ឆ្លើយ​សារ​ថា រូប គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​រំលោភ​សេព​ស​ន្ថ​វៈ​ទៅលើ​ជនរងគ្រោះ​ប្រាកដ​មែន ប៉ុន្តែ​មិនបាន​សម្រេច​ឡើយ ដោយសារ​នារី​រង​គ្រោះ​ភ្ញាក់​ដឹងខ្លួន​ទាន់​ពេលវេលា រួច​ស្រែក​ឆោឡោ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ហើយ​រូបគេ​ក៏បាន​រត់​គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​ដដែល៕