អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​រួមគ្នា ក្នុង​ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន​និង​ការ​បើកផ្លូវ​នៅ​នៅ​បូរី​កីឡា

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​រួមគ្នា ក្នុង​ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន​និង​ការ​បើកផ្លូវ​នៅ​នៅ​បូរី​កីឡា



ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោកប៉ា សុជាតិ​វង្ស រួម​ជា​មួយ​មន្ត្រី​ក្រោម​ឱវាទ សង្គម​ស៊ី​វិល​និង​ភាគី​ក្រុម​ហ៊ុ​ន​កាលពី​រសៀល​ថ្ងៃទី​១២ ខែមីនា​នេះ ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ជុំវិញ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ក្រោយពី​មានការ​ដោះស្រាយ​គ្នា​ជា​បន្តបន្ទាប់​នោះ។

លោក​មាន ចាន់​យ៉ា​ដា នាយក​រដ្ឋ​បាល​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​មក​ពិនិត្យ​ផ្ទាល់​របស់​លោកប៉ា សុជាតិ​វង្ស​នៅ​តំបន់​បុរី​កីឡា​នេះ មាន​គោលបំណង​៣​សំខាន់ ទី​១ ការ​ត្រួត​ពិនិត្យមើល​ការងារ​អនាម័យ​បរិស្ថាន បញ្ហា​សំរាម​នៅក្នុង​បុរី​កីឡា ទី​២ ការងារ​សន្តិសុខ​ក្នុង​ផ្សារ​លក់ដូរ ក្រោយ​អគារ​ទាំង​៨​នៅក្នុង​បុរី​កីឡា និង​ទី​៣​ការរៀបចំ​ព​ន្លឿ​ន នៃ​ការ​ដោះស្រាយ​អ្នក​ដែល​នៅ​សេសសល់។

ជុំវិញ​បញ្ហា​ខាង​លើ​នេះ​លោកប៉ា សុជាតិ​វង្ស​ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ ប្រជាពលរដ្ឋ​និង​សង្គម​ស៊ីវិល​ត្រូវ​រួមគ្នា​ដើម្បី​ធ្វើ​កិច្ច​ការងារ​នេះ​ឲ្យ​ប្រសើរ​ឡើង​។​ លោកប៉ា សុជាតិ​វង្ស​បាន​បញ្ជាក់​ផង​ដែរ​ថា សាលា​រាជធានី​ភ្នំពេញ មិន​ត្រឹមតែ​គិតគូរ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​បុរី​កីឡា​ប៉ុណ្ណោះ​ទេ សូម្បីតែ​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ចាក​ចេញពី​តំបន់​បុរី​កីឡា​នេះ​យើង​ក៏បាន​នឹង​កំពុង​យកចិត្តទុកដាក់​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បញ្ហា​បុរី​កីឡា​ជា​បញ្ហា​ស្មុគស្មាញ​មួយ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​ដោះស្រាយ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ ហើយ​មកដល់ពេលនេះ ការ​ដោះស្រាយ​ជិត​ឈាន​ទៅ​ដល់​ការ​បញ្ចប់​ទៅ​ហើយ ពោល​គឺ​ក្នុង​រយៈពេល​ថ្មីៗ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដោះស្រាយ​ជា​ប្រាក់​គោលនយោបាយ​ចំនួន​៥០០០​ដុល្លា​ក្នុង​មួយ​គ្រួសារ ការ​ដោះស្រាយ​ជា​ប្រាក់​គោលនយោបាយ​ចំនួន​៣០០០​ដុល្លា​ក្នុង​មួយ​គ្រួសារ​និង​ការ ដោះស្រាយ​ជា​ផ្ទះ​នៅ​បុរី​កីឡា​នេះ​ផង​ដែរ ដែល​មកដល់ពេលនេះ​មានតែ​ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ​ប៉ុណ្ណោះ​ដែល​ដោះស្រាយ​មិនទាន់​ត្រូវរ៉ូវ​គ្នា។

តែ​ខាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ថា នឹង​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ចប់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​៕

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​រួមគ្នា ក្នុង​ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន​និង​ការ​បើកផ្លូវ​នៅ​នៅ​បូរី​កីឡា អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​រួមគ្នា ក្នុង​ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន​និង​ការ​បើកផ្លូវ​នៅ​នៅ​បូរី​កីឡា អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​រួមគ្នា ក្នុង​ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន​និង​ការ​បើកផ្លូវ​នៅ​នៅ​បូរី​កីឡា