ស្ត្រី​ម្នាក់​មិន​ហូប​បាយ​ទឹក​គិត​តែ​ពីផឹក​ស្រាសបានស្លាប់បាត់បង់ជីវិត សង្ស័យ​ខ្យល់គ

ស្ត្រី​ម្នាក់​មិន​ហូប​បាយ​ទឹក​គិត​តែ​ពីផឹក​ស្រាសបានស្លាប់បាត់បង់ជីវិត សង្ស័យ​ខ្យល់គ



ប៉ៃលិន ៖ ស្ត្រី​មេម៉ាយ​ម្នាក់​បាន​ស្លាប់ ខណៈ​ពេល​ស្ត្រី​រូបនេះ​មិនបាន​ហូបបាយ ហូប​ទឹក គិតតែ​ផឹកស្រា​ជាប្រចាំ ដែល​គេ​សង្ស័យ​អាច​កើត​ខ្យល់គ កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

ស្ត្រី​ដែល​ស្លាប់​សង្ស័យ​ខ្យល់គ មានឈ្មោះ​លួង សូ​នី ជា​ស្ត្រី​មេម៉ាយ អាយុ​៤៥​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

ប្រភព​ព័​ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ ស្ត្រី​រងគ្រោះ​ដើរទៅ​ទិញ​ស្រ​យក​មក​ផឹក​នៅផ្ទះ​ទាំង​ព្រលឹម  បន្ទាប់ពី​ហូប​ស្រា​នោះ​អស់  ស្ត្រី​រងគ្រោះ​បាន​ដេក​ទៅលើ​គ្រែ។ ប្រភព​ព័ត៌មាន​បន្ត​ថា ស្ត្រី​រងគ្រោះ​មិនសូវ​ហូបបាយ​នោះ​ទេ គិតតែ​ផឹក​ស្រា ស​ ជាប្រចាំ ហើយ​នៅពេល​ស្ត្រី​រងគ្រោះ​ដេក គេ​ឃើញ​សភាព​យូរ​ក៏​ទៅ​ដាស់ តែ​ស្ត្រី​រងគ្រោះ​មានការ​ត្រជាក់​ដៃជើង ព្រមទាំង​ស្លាប់​បាត់​ទៅ​ហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង។

បើ​តាម​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​ពិតជា​ស្លាប់​ដោយ​ខ្យល់គរ នេះ​ដោយសារតែ​ស្ត្រី​រងគ្រោះ​មិនបាន​ហូប​អ្វី​ទាល់តែសោះ គឺ​រូប​គាត់​គិតតែ​ហូប​ស្រា​មួយ​មុខ​ប៉ុណ្ណោះ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ផឹកស្រា​ពិតប្រាកដ​មែន បច្ចុប្បន្ន​សព​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ៕