វីដេអូ​បង្ហាញ​ពី​របៀប Jailbreak iOS 9.1! (ចុច​ទី​នេះ​ដើម្បីទស្សនា)

iOS 9.1 ត្រូវបាន Jailbreak បានដោយ ជោគជ័យហើយ ដោយក្រុម ហែកគុកចិន ដ៏ល្បីមួយ ដែលមានឈ្មោះថា Pangu ដែលការ បំបែកនេះដែរ ត្រូវបាន រកឃើញ កាលពី ម្សិលមិញ និងបានធ្វើ អោយ កក្រើក សារពត៌មាន ជាច្រើន តាមបណ្តាញ អ៊ីនធើណេត។

វីដេអូ​បង្ហាញ​ពី​របៀប Jailbreak iOS 9.1! (ចុច​ទី​នេះ​ដើម្បីទស្សនា)

ជាមួយនឹងការហែកគុក ជំនាន់ iOS 9.1 នេះដែរ គឺនៅមាន កម្រិតនៅឡើយ ពោលគឺវា មិនទាន់ បានគ្រប់ឧបករណ៍ នៅឡើយទេ ដោយវាអាច Jailbreak បានសម្រាប់តែ ឧបករណ៍ប្រភេទ 64-bit តែប៉ុណ្ណោះ។

យ៉ាងណាមិញ សម្រាប់ថ្ងៃនេះដែរ យើងក៏មាន វីដេអូណែនាំ ថ្មីផងដែរ ដែលបានបង្ហាញ ពីរបៀបនៃ ការហែកគុក (Jailbreak) iOS 9.1 នៅលើ Windows ដើម្បីបង្ហាញជូន ទៅដល់ ប្រិយមិត្ត ទាំងអស់គ្នា អោយមានភាព កាន់ងាយស្រួល និងអាចស្វែង យល់ បន្ថែមទៀត នាំអោយអាច អនុវត្តដោយ ខ្លួនឯងបាន។ ហើយក៏សូម អភ័យទោស ផងដែរ ដែលពួកយើង មិនមាន iPhone ដំណើរការដោយ iOS 9.1 យកមកធ្វើ បទបង្ហាញ សម្រាប់អ្នក ទាំងអស់ គ្នាបាន តែទោះជា យ៉ាងណា ក៏ដោយ វីដេអូដែលអ្នក នឹងទស្សនា នៅខាង ក្រោមនេះ ក៏នឹងជួយ អ្នកទាំងអស់គ្នា បានដូច គ្នាដែរ។ ហើយក៏សូម បញ្ជាក់ដែរ ថា សម្រាប់អ្វី ដែលអ្នក ទាំងអស់គ្នា ត្រូវបង្ការ ជាមុននោះ មានដូចជា៖

  • គួរតែធ្វើការ Back Up ឯកសារសំខាន់ៗទុក
  • មុននឹង ចាប់ផ្តើម Jailbreak
    • សូមភ្ជាប់ iPhone របស់អ្នក ទៅកាន់ Airplane Mode
    • បិទមុខងារ Passcode, TouchID និង iCloud ចោលសិន

ដូចនេះ ដើម្បីកុំអោយរង់ចាំយូរ សូមតាមដាន ទស្សនាទាំងអស់គ្នា៖

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

យល់យ៉ាងណាដែរ បន្ទាប់ពីបាន ទស្សនាវីដេអូ ខាងលើ នេះរួច? ខេមបូ សង្ឃឹមថា វីដេអូខាងលើ នេះ នឹងជួយអោយ អ្នកទាំង អស់គ្នា អាចសម្រេចបាន និងអាច Jailbreak iPhone iPad របស់អ្នក ទាំងអស់គ្នា បានដោយ ជោគជ័យ ទៅចុះ។ ហើយប្រសិន បើមាន បញ្ហាត្រង់ចំណុច ណាមួយនោះ អ្នកក៏អាច សួរមកកាន់ ខេមបូ នៅប្រអប់ បញ្ចេញមតិ ខាងក្រោមនេះ ផងដែរ។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

វីដេអូ​បង្ហាញ​ពី​របៀប Jailbreak iOS 9.1! (ចុច​ទី​នេះ​ដើម្បីទស្សនា)

  • ដោយ: Mai
  • 9:44 AM, 12 March
  • ប្រភព: EverythingApplePro’s YouTube
  • Tag: ចំណេះដឹងទូទៅ