បង្ហោះ​សារ​ទៅ​លើ​បណ្តាញ​សង្គម​នានា បាន​រហ័ស​បំផុត ដោយ​គ្រាន់​តែ​ប្រើ Tweak នេះ!

សម្រាប់​មិត្តអ្នកអាន ដែលតែងតែប្រើប្រាស់ បណ្តាញសង្គមញឹកញាប់ ឬបង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ជា​រឿយៗ អាច​សាក​ល្បង​ប្រើ tweak នេះ​បាន ដើម្បី​ងាយ​ស្រួល និង​អាច​បង្ហោះ​សារ​ពាក្យពេចន៍​លើ​បណ្តាញ​​សង្គម បាន​រហ័ស​បំផុត។

បង្ហោះ​សារ​ទៅ​លើ​បណ្តាញ​សង្គម​នានា បាន​រហ័ស​បំផុត ដោយ​គ្រាន់​តែ​ប្រើ Tweak នេះ!

Tweak នេះ មានឈ្មោះ FastShare អាចអនុញ្ញាតឲ្យអ្នកបង្ហោះសារពាក្យពេចន៍ លើបណ្តាញសង្គម បាន​រហ័សជាងមុន ដោយដំឡើងហើយ ធ្វើការកំណត់បាន ដូចជាកំណត់ឲ្យចុចលើរបាខាងលើ ដើម្បីបើកប្រើ Tweak នេះ រួចជ្រើសរើសបណ្តាញសង្គមណាមួយដើម្បីបង្ហោះសារបានភ្លាមៗ។ បើសិនជាអ្នកចាប់​អារម្មណ៍ អ្នកធ្វើការដំឡើងបាន តាមការណែនាំខាងក្រោម៖

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

  • ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
  • បន្ទាប់អ្នកអាចទៅកន្លែង Search រួចវាយ ពាក្យថា FastShare ហើយធ្វើការដំឡើង
  • បន្ទាប់ពីដំឡើងរួច Tweak នេះនឹងដំនើរការដោយស្វ័យប្រវត្តិ
  • តែអ្នកត្រូវទៅកាន់ Settings > QuickShare 2 ដើម្បីធ្វើការកំណត់វា រួចជ្រើសរើស Activation Methods អូសចុះក្រោមបន្តិច ធីកលើ Double Tap ត្រង់ STATUS BAR បន្ទាប់អ្នកចុចលើ របា​ខាង​លើ​ពីរដង វានឹងលោតចេញ

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការណែនាំខាងលើ ឲ្យបានត្រឹមត្រូវ បើសិនជាអ្នកធ្វើខុសពី​ការ​បង្ហាញ​ខាងលើ ឬជួបបញ្ហាជាយថាហេតុដែលកើតឡើងដោយការច្រលំរបស់អ្នក យើងមិនទទួលខុស​ត្រូវ​ជាដាច់ខាត។

បង្ហោះ​សារ​ទៅ​លើ​បណ្តាញ​សង្គម​នានា បាន​រហ័ស​បំផុត ដោយ​គ្រាន់​តែ​ប្រើ Tweak នេះ!

Tweak នេះមានប្រយោជន៍ សម្រាប់មិត្តអ្នកអាន ដែលត្រូវការអាចដំឡើងទុកប្រើប្រាស់បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

បង្ហោះ​សារ​ទៅ​លើ​បណ្តាញ​សង្គម​នានា បាន​រហ័ស​បំផុត ដោយ​គ្រាន់​តែ​ប្រើ Tweak នេះ!

  • ដោយ: Hong
  • 10:56 AM, 12 March
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ