​ដើម្បី​អោយ​បុរស​ឆាប់​មានកូន​គួរ​ធ្វើ​ដូចម្តេច​?

​ដើម្បី​អោយ​បុរស​ឆាប់​មានកូន​គួរ​ធ្វើ​ដូចម្តេច​?

​ការថយចុះ​នៃ​ចំនួន​មេ​ជីវិត​ឈ្មោល​របស់​មិនទាន់​ដល់​កម្រិត​មួយ​ដែល​ត្រូវ​ទៅ​ពិគ្រោះ​អ្នកជំនាញ​នៅឡើយ​ទេ ប៉ុន្តែ​បើសិនជា​អ្នក​កំពុងតែ​មាន​បំណង់​យក​កូន​មែន​នោះ យក​ល្អ​អ្នក​គួឬតែ​ធ្វើ​រឿង​មួយ​ចំនួន​ខាងក្រោម​នេះ​អោយបាន​ច្រើន​តាមតែ​អាច​ធ្វើទៅបាន​សិន​ទៅ​៖

​គិតគូ​ពី​របប​អាហារ​
ជីវជាតិ​ដូចជា សេឡា​ញ៉ូម​, ស័ង្គសី និង​អាស៊ីហ្វូលិក​នឹង​ជួយ​ធ្វើអោយ​អ្នក​ផលិត​នូវ​មេ​ជីវិត​ដ៏​មាន​សុខភាព​ល្អ និង​អង់​ទី​អុក​ស៊ីដង់ (​វីតាមីន C ឬ E) ដូច្នេះ​អ្នក​គួរ​ធ្វើ​យ៉ាងណា​ស្វែងរក​ជីវជាតិ​ទាំងនេះ​ទទួលទាន​អោយបាន​ទៅ​។​

​កុំ​បារម្ភ​
ទោះបីជា​រឿងនេះ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ តែ​បើ​សិន​ជា​អ្នក​បារម្ភ​ច្រើនពេក វា​នឹង​ធ្វើអោយ​ភាព​ស្ត្រេ​ស​នោះ​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅលើ​អ័រម៉ូន​សម្រាប់​ផលិត​មេ​ជីវិត​ឈ្មោល​បាន ព្រោះ​កាលណា​មាន​ការប៉ះពាល់​បែបនេះហើយ វា​នឹង​ធ្វើអោយ​រាងកាយ​ផលិត​បាន​មេ​ជីវិត​ឈ្មោល​តិច និង​បន្ថយ​មុខងារ​ផ្លូវភេទ​ទៀតផង​។

រក្សា​ភាព​ត្រជាក់​
ពងស្វាស​របស់​អ្នកនឹង​ស្ថិត​នៅ​កន្លែង​ដែល​សមរម្យ​បំផុត​របស់​វា​បើសិន​ជា​អ្នក​មិន​បង្កើន​កម្តៅ​ក្តៅ​ពេក​លើ​កន្លែង​រស់នៅ​របស់​វា​ទេ​។ ដូច្នេះ​ចូរ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​ការ​ងូតទឹ​កក្តៅ និង​ការ​សូ​ណា​។

ឈប់​ជក់បារី​
បារី​មិន​ត្រឹមតែ​បន្ថយ​ចំនួន​មេ​ជីវិត​ឈ្មោល​ក្នុង​ទឹកកាម​ទេ តែ​ក៏​ប៉ះពាល់​ដល់​សុខភាព​, ការ​ធ្វើ​ចលនា និង​រយៈពេល​មានជីវិត​ក្រោយពី​បាញ់​ទឹកកាម​រួច​ដែរ​។

បន្ថយ​ការ​ផឹកស្រា​
ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក​មិន​ត្រឹមតែ​ធ្វើ​អោយ​ងាប់​លិង្គ​ទេ តែ​ក៏​បន្ថយ​ចំនួន​មេ​ជីវិត​ឈ​ញ​មោល និង​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ដែរ​។

ឈប់​ប្រើ​ថ្នាំ​
រាល់​ថ្នាំ​សប្បាយ​ទាំងអស់​នឹង​ធ្វើ​អោយ​ចំនួន​មេ​ជីវិត​ឈ្មោល​ថយចុះ ប៉ុន្តែ​ការប្រើ​ពពួក​ថ្នាំ​កូកាអ៊ីន និង​ម៉ា​រី​ជូ​ណា (Marijuana) មិន​ត្រឹមតែ​ជា​រឿង​ខុស​ច្បាប់​ទេ តែ​វា​នឹង​ធ្វើ​អោយ​ចំនួន​មេ​ជីវិត​ឈ្មោល​ថយ​ចុះ​រហូតដល់ ៥០​ភាគរយ​ឯណោះ​។

ហាត់ប្រាណ​
ភាព​សុខ​ស្រួល​ខាង​ផ្លូវភេទ​របស់​អ្នក​គឺ​ដូចគ្នា​នឹង​ភាព​សុខ​ស្រួល​ខាង​រាងកាយ​ទូទៅ​ដែរ ដូច្នេះ​កាលណា​អ្នក​មាន​រូបរាង​កាយ​ស​ម​សួន​ដោយសារ​ការ​ហាត់ប្រាណ​ហើយ អ្វីៗ​ក៏​កាន់តែ​ប្រសើរ​ដែរ​។

កុំ​ទទួល​ទាន​កាហ្វេ​ច្រើនពេក​
ទោះបីជា​វា​ប្រហែល​ជា​ធ្វើអោយ​អ្នក​បំពេញ​ការងារ​បាន​លឿន​ជាង​មុន​មែន តែ​ជាតិ​កាហ្វេ​អ៊ី​ន​នឹងធ្វើ​អៅ​យ​មេ​ជីវិត​ឈ​ញ​មោល​ហែល​កាន់តែយឺត និង​បន្ថយ​ឱកាស​នៃ​ការ​រលាយខ្លួន​ជាមួយ​មេ​ជីវិត​ញី​ទៀតផង​។

សម្រក​ទម្ងន់​ខ្លះ​
ការ​ធាត់​ជ្រុល​មាន​ទំនាក់ទំនង​នឹង​ការថយចុះ ឬ​ខូច​មេ​ជីវិត​ឈ្មោល​យូរហើយ ព្រោះ​វា​នឹង​ទៅ​រំខាន​ដល់​ការផលិត​អ័រម៉ូន​។ ហើយ​នៅពេល​ដែល​ពងស្វាស​ព័ទ្ធជុំវិញ​ដោយ​ជាតិ​ខ្លាញ់​ច្រើនពេក ពងស្វាស​នឹង​ឡើង​កម្តៅ​ជាង​មុន ដែល​ជា​អំណោយផល​មិនល្អ​នោះ​ទេ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។