​បុរស​ប្រភេទ​ណា​ដែល​ប្រឈម​នឹង​ការ​រលាក​ក្រពេញប្រូ​ស្តាត​?

​បុរស​ប្រភេទ​ណា​ដែល​ប្រឈម​នឹង​ការ​រលាក​ក្រពេញប្រូ​ស្តាត​?

​ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​ច្រើនតែ​ធ្វើ​អោយ​ឈឺចាប់​ខ្លាំង ឬ​ពិបាក​នោម​។ រោគសញ្ញា​ផ្សេងៗ​ទៀត​មាន​ដូចជា ឈឺ​នៅ​តំបន់​គ្រលាន​, អាង​ត្រគៀក ឬ​ប្រដាប់ភេទ និង​ពេលខ្លះ​មាន​អា​ការៈដូ​ច​ផ្តាសាយ​អញ្ជឹង​ដែរ។

​ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​អាច​កើតលើ​បុរស​គ្រប់​វ័យ​ទាំងអ​ស់ ប៉ុន្តែ​គេ​តែង​ជួប​ច្រើនជាងគេ​គឺ​អាយុ​៥០​ឆ្នាំ​ចុះ​។ ជំងឺ​នេះ​អាច​បណ្តាលមកពី​មូលហេតុ​ច្រើន​ខុសៗ​គ្នា​។ បើសិនជា​បង្ក​ដោយ​បាក់តេរី គឺ​អាច​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ពេល​ខ្លះ​ក៏​យើង​មិន​អាច​រកឃើញ​មូលហេតុ​ណាមួយ​ជាក់លាក់​ដឹង​ដែរ​។

កត្តា​ប្រឈម​នឹង​ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​មានដូចជា​៖

  • ​កំពុង​ស្ថិតក្នុង​សភាព​វ័យក្មេង ឬ​វ័យ​កណ្តាល​
  • ​ធ្លាប់​កើត​ជំងឺ​នេះ​ពីមុន​
  • ​កំពុង​មាន​ការបង្ក​រោគ​នៅ​ប្លោកនោម ឬ​បំពង់​បង្ហូរ​ទឹកកាម និង​ទឹកនោម​
  • ​កំពុង​មាន​ការ​បាក់បែក​ក្នុង​អាង​ត្រគៀក​ដូចជា របួស​ដោយសារ​ជិះ​កង់ ឬ​ជិះសេះ​
  • ​មិន​ទទួល​ទាន​ទឹក​បាន​គ្រប់គ្រាន់ (​ខ្សោះ​ជាតិ​ទឹក​)
  • ​កំពុង​ដាក់​សុង​ទឹកនោម​
  • ​កំពុងតែ​រួមភេទ​ដោយ​គ្មាន​ការការពារ​
  • ​កំពុង​មាន​ជំងឺ​អេដស៍​
  • ​កំពុង​ស្ត្រេ​ស​
  • ​កំពុងតែ​មាន​ហ្សែ​ន​កើត​ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។