​ឈាម​ក្នុង​ទឹកកាម​អាច​បណ្តាលមកពី​មូលហេតុ​អ្វី​?

​ឈាម​ក្នុង​ទឹកកាម​អាច​បណ្តាលមកពី​មូលហេតុ​អ្វី​?

​ជារឿយៗ​, មិន​មាន​រោគសញ្ញា​ណា​អាច​ត្រូវបាន​រកឃើញ​ចំពោះ​ការ​មាន​ឈាម​នៅ​ក្នុង ទឹកកាម​នោះទេ​។ នៅពេល​ដែល​ឈាម​នៅក្នុង​ទឹកកាម​មាន​មូលហេតុ​ច្បាស់លាស់​, ជាធម្មតា​គឺ​ដោយ​តែ​ការប៉ះទង្គិច ឬ​ការឆ្លង​មេរោគ​។ ជាមួយ​នឹង​ការឆ្លង​ដោយ​មេរោគ​, ឈាម​នៅ​ក្នុង​ទឹកកាម​ជាធម្មតា​ត្រូវបាន​គួបផ្សំ​នឹង​រោគ​សញ្ញា​នានា​ដូច ជា ក្តៅខ្លួន​, ឈឺ​ប្រដាប់ភេទ ឬ​ឈឺ​នៅ​ផ្លូវ​ទឹកនោម​, ពិបាក​នោម ឬ​មាន​ឈាម​នៅ​ក្នុង​ទឹកនោម​ជាដើម​។​

ការប៉ះទង្គិច​ផ្ទាល់
ទឹកកាម​រួមផ្សំ​ដោយ​មេ​ជីវិត​ឈ្មោល និង​ទឹក​ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​ក្រពេញប្រូ​ស្តាត និង​ក្រពេញ​ដទៃទៀត​។ ទឹក​នោះ​ច្របល់​ជាមួយនឹង​មេ​ជីវិត​ឈ្មោល​នៅពេល​ដែល​វា​ឆ្លងកាត់​ផ្នែក​នៃ បំពង់​ដែល​ទៅកាន់​បំពង់​បង្ហួរ​នោម​(​បំពង់​ដែល​ចេញពី​ប្លោកនោម​មក​ក្រៅ​) សំរាប់ធ្វើ​ការបញ្ចេញ​ទឹកកាម​។ មួយចំនួន​អាច​ធ្វើអោយរ​ហែក​លើ​សរសៃឈាម​ដែល​ស្រប​តាម​ផ្លូវ​នេះ ឬ​ស្រប​ទៅ​ផ្លូវ​ទឹកនោម​ទៅកាន់​បំពង់​បង្ហួរ​នោម​។ បន្ទាប់មក​ការ​រហែក​សរសៃឈាម​នេះ​ធ្វើអោយ​ហៀរ​ឈាម​ទៅ​ក្នុង​ការបញ្ចេញ ទឹកកាម​, ឬ​ទឹកនោម ឬ​អាច​មាន​ទាំងពីរ​តែ​ម្តង​។​

មូលហេតុ​ដែល​សមស្រប​នៃ​ការ​ហូរ​ឈាម​នេះ​រួមមានៈ​
-    គ្រួស​ក្នុង​ប្លោកនោម​
-    ការព្យាបាល​ដោយ​វិទ្យុ​សកម្ម​
-    ការ​រួមភេទ​ដែល​មាន​ការរំខាន​
-    ការ​មិន​បាន​រួម​ភេទ​ជា​យូរ​មក​ហើយ​
-    ការ​ច្រិបសាច់​ក្រពេញប្រូ​ស្តាត​
-    ការប៉ះទង្គិច​ទៅលើ​ពងស្វាស​
-    ការ​កាត់​បំពង់​បង្ហូរ​ទឹកកាម​
-    ការ​រួមភេទ​ដោយ​ប្រើ​កម្លាំង​ខ្លាំង​(​រួមភេទ​ដោយ​គំហ៊ុក​)

មូលហេតុ​ដទៃទៀត​រួមមាន​៖
-    ការ​ដុះ​សាច់​នៅ​នឹង​ប្លោកនោម​, បំពង់​បង្ហួរនោម ឬ​ក្រពេញប្រូ​ស្តាត​
-    មហារីក​ប្លោកនោម​
-    រលាក​បំពង់អេ​ពី​ឌីឌីម​
-    សរសៃឈាម​ផុយស្រួយ​
-    ជំងឺ​ប្រមេះ​
-    ជំងឺ​ឈាម​ក្រ​កក​
-    មហារីក​ក្រពេញប្រូ​ស្តាត​
-    ការរីក​ក្រពេញប្រូ​ស្តាត​
-    រលាក​ក្រពេញប្រូ​ស្តាត​
-    មហារីក​ពងស្វាស​
-    បរិមាណ​ប្លាកែ​ត​ធ្លាក់ចុះ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី12 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។