រក​ឃើញ​៣២​ក្រុម​ពាន​រង្វាន់ Ganzberg Futsal Cup 2016 ​ម្សិល​មិញ

​ការ​ប្រកួត​បាល់ទាត់​ Ganzberg Futsal Cup 2016 បាន​រក​ឃើញ​ក្រុម​ខ្លាំង​​ចំនួន ៣២​ក្រុម​ចុង​ក្រោយ​ កាល​ពី​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ​២០១៦ ម្សិល​មិញ​នេះ​នៅ​ទី​លាន​បាល់ទាត់​​ T-Soccer ។

 រក​ឃើញ​៣២​ក្រុម​ពាន​រង្វាន់ Ganzberg Futsal Cup 2016 ​ម្សិល​មិញលោក ស៊ីថូ ណាថាន់

 

​​លោក ស៊ីថូ ណាថាន់ អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​​គោល​បំណង​គឺ​​​ជួយ​លើក​ស្ទួយ​វិស័យ​កីឡា​​បាល់ទាត់​នៅ​កម្ពុជា​​ឲ្យ​មាន​ការ​រីក​​ចំរើន​កាន់​តែ​ខ្លាំង។ ​ឆ្នាំ​២០១៦ ជា​ជោគជ័យ​មួយ​បន្ទាប់​ពី​​មាន​ក្រុម​ចូល​រួម​រហូត​ដល់​ទៅ១២៨។

 

​អ្នក​រៀប​ចំ​កម្មវិធី​​រូប​នេះ​បន្ត​ថា នា​ឆ្នាំ​​ក្រោយៗ ​ប្រសិន​បើ​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​​ពី​​ក្រុម​ហ៊ុន​ផ្សេងៗ ឬ​មួយ​​​ក្រុម​​ហ៊ុន​​ Ganzberg ​ចង់​បន្ត​​​ជួយឧបត្ថម្ភ​​​​ទៀត​​លោក នឹង​ប្រឹង​ប្រែង​បង្កើត​ឡើង​ឲ្យ​បាន​ល្អ​ជាង​ឆ្នាំ​នេះ​​បន្ថែម​ទៀត។ ​​នា​ឆ្នាំ​​​បន្ទាប់​​ប្រសិន​បើ​អាច​បង្កើត​កម្មវិធី​​នេះ​​បាន​​មែន​នោះ​​ លោក​​​គ្រោង​រៀប​ចំ​ការ​​ប្រកួត​ជម្រុះ​តាម​បណ្ដា​ខេត្ត​​ជា​មុន​សិន​ ដើម្បី​មក​ប្រកួត​​ចម្រាញ់​​យក​​ក្រុម​ខ្លាំង​​ចុង​ក្រោយ​នៅ​ភ្នំពេញ​។

 

​លោក​បន្ថែម​ថា កម្មវិធី​នេះ​​មាន​ការ​​អនុញ្ញាត​ពី​​ក្រសួង​អប់​រំ​យុវជន​​ និង​កីឡា និង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​( FFC)​។​ ការ​ប្រកួត​​​វគ្គ​ ៣២ ក្រុម​ចុង​ក្រោយ​នេះ​ នឹង​​ចាប់​​ផ្ដើម​ប្រកួត​​ចាប់​ពី​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០១៦ តទៅ​ ដែល​​​ប្រកួត​រៀងរាល់​ថ្ងៃ​សៅរ៍ មាន​ចំនួន ពីរ​គូ​។

 

ចំពោះ​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ទទួល​បាន​១​ម៉ឺន​ដុល្លារ, ​លេខ​២​ទទួល​បាន​៥​ពាន់​ដុល្លារ , លេខ​៣​ទទួល​បាន​២​ពាន់​ដុល្លារ ​និង​លេខ​៤​ទទួល​បាន​១​ពាន់​ដុល្លារ៕

 

តារាង​កម្មវិធី​ប្រកួត​៣២​ក្រុម​ចុង​ក្រោម​

No

Team A

ប្រកួត​

Team B

1

អាណាចក្រ​បៃតង​

Vs

Rolling B

2

Home Sport Original

Vs

Unacas FC

3

Ovmal True Brand

Vs

Full Time FC

4

Rolling A

Vs

Blue Fox

5

យុវជន7​ មករា

Vs

Nagara FC

6

RCA FC

Vs

Mkotpich FC

7

Jotun EPM

Vs

Daniel FC

8

Victory FC

Vs

KSA FC

9

FCS

Vs

Brown FC

10

Holy Sport

Vs

3G FC

11

Victory Youth

Vs

GCS Unite

12

The M Team

Vs

Khmer Heart FC

13

Daunpenh B

Vs

Home Sport FC

14

Panda Sport Corner

Vs

Premium SC

15

Daunpenh A

Vs

Sky FC

16

Pisboka A

Vs

Prathna FC

 

រក​ឃើញ​៣២​ក្រុម​ពាន​រង្វាន់ Ganzberg Futsal Cup 2016 ​ម្សិល​មិញ

 

រក​ឃើញ​៣២​ក្រុម​ពាន​រង្វាន់ Ganzberg Futsal Cup 2016 ​ម្សិល​មិញ

 

រក​ឃើញ​៣២​ក្រុម​ពាន​រង្វាន់ Ganzberg Futsal Cup 2016 ​ម្សិល​មិញ

 

រក​ឃើញ​៣២​ក្រុម​ពាន​រង្វាន់ Ganzberg Futsal Cup 2016 ​ម្សិល​មិញ

 

រក​ឃើញ​៣២​ក្រុម​ពាន​រង្វាន់ Ganzberg Futsal Cup 2016 ​ម្សិល​មិញ

 

រក​ឃើញ​៣២​ក្រុម​ពាន​រង្វាន់ Ganzberg Futsal Cup 2016 ​ម្សិល​មិញ

 

រក​ឃើញ​៣២​ក្រុម​ពាន​រង្វាន់ Ganzberg Futsal Cup 2016 ​ម្សិល​មិញ

 

រក​ឃើញ​៣២​ក្រុម​ពាន​រង្វាន់ Ganzberg Futsal Cup 2016 ​ម្សិល​មិញ

 

-ចុច​អាន​៖ កាន់​តែ​ច្បាស់​រឿង​ពាន Ganzberg Futsal Cup 2016 ​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​