Benitez ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​នៅក្រុម Newcastle

អតីត​អ្នក​ចាត់ការ​ទូទៅ Real Madrid លោក Rafael Benitez នឹង​ចុះ​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ​ជាមួយ​ក្រុម Newcastle United ដើម្បី​ស្រោចស្រង់​ក្រុម​ឲ្យ​នៅ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​បន្ត​ទៅ​ទៀត។

 

Benitez ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​នៅក្រុម Newcastle

 

ការ​ស្វែង​រក​អ្នកចាត់ការ​​ថ្មី​កើត​ឡើង​បន្ទាប់​ពី​លោក Steve McLaren ដឹកនាំ​ក្រុម កាន់​តែ​ដុន​ដាប​ទៅ​ៗ រហូត​ធ្លាក់​ទៅ​កាន់​លេខ​២ រាប់​ពី​បាត​តារាង​មក​វិញ។ Benitez មាន១០​ប្រកួត​ទៀត​ក្នុង​ដៃ​ជួយ​ដើម្បី​សម្រេចវាសនា Newcastle ថា​តើ​អាច​នឹង​បន្ត​លេង​នៅ Premier League បាន​ទៀត​ឬ​ក៏​អត់។

 

Newcastle បច្ចុប្បន្ន​ស្ថិត​នៅ​លេខ​១៩​ក្នុង​តារាង Premier League ​ពី​ក្រោម​ក្នុង​លេខ១៧ Sunderland ចំនួន​១​ពិន្ទុ និង​ក្រោម Swansea ដែល​ឈរ​នៅ​លេខ១៦​ចំនួន​៩ពិន្ទុ។ ប្រកួត​ដំបូង​របស់​លោក Benitez ត្រូវ​លេងក្រៅ​ដី ដោយ​ប្រឈម​មុខ​ជាមួយ​ក្រុម​កំពូល​តារាង Leicester City នៅ​យប់​ថ្ងៃ​ចន្ទ៕

 

ចុច​អាន៖ គ្រូ​ Spurs ឈ្នះ​ពាន​អ្នកចាត់ការ​ល្អ​បំផុត​នៅ​ EPL ប្រចាំ​ខែ​កុម្ភៈ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English