Leo ​​​ប្រាប់​មូលហេតុ​​យក​​​ខេត្ត​ព្រះសីហនុ​ជា​មណ្ឌល​​ប្រកួត​បាល់ទះ​អស់​៥​ឆ្នាំ

​លោក ពេជ្រ សុភឿន អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​បាល់ទះ Leo Cup ​​ប្រាប់​មូលហេតុ​​​​យក​ខេត្ត​ព្រះសីហនុ​ធ្វើ​ជា​​មណ្ឌល​ប្រកួត​បាល់ទះ​អស់​រយៈ​ពេល​ ៥​ឆ្នាំ​កន្លង​មក​ ដោយសារ​ទី​នោះ​​​ជា​ទីតាំង​​ទេសចរណ៍​ដ៏​គួរឲ្យ​ទាក់​ទាញ។

 

Leo ​​​ប្រាប់​មូលហេតុ​​យក​​​ខេត្ត​ព្រះសីហនុ​ជា​មណ្ឌល​​ប្រកួត​បាល់ទះ​អស់​៥​ឆ្នាំសកម្មភាព​ប្រកួត​បាល់ទះ​នៅខេត្ត​ព្រះសីហនុ​(​កន្លង​មក​)

 

​​អ្នក​រៀប​ចំ​កម្មវិធី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា មក​ដល់​​ឆ្នាំ​២០១៦ នេះ​ជា​លើក​ទី៥​​ហើយ​ ដែល​​​ក្រុម​ហ៊ុន​​ស្រាបៀ​ Leo  ​បាន​ចុច​យក​ខេត្ត​ព្រះសីហនុ​​ជា​​ទីតាំង​ សម្រាប់​ប្រកួត​បាល់ទះ​វគ្គ​ជម្រុះ​មណ្ឌល​មួយ​ក្នុង​ចំណោម​មណ្ឌល​ទាំង​ ៥​ក្នុង​ប្រទេស​កម្ពុជា។ ​​

 

​លោក​បន្ត​ថា ខេត្ត​ព្រះសីហនុ​​​ក៏​ជា​ទីតាំង​មួយ​ អាច​​បង្កភាព​ងាយ​ស្រួល ក្នុង​ការ​ចូលរួម​ប្រកួត​​សម្រាប់​ខេត្ត​​ផ្សេង​ៗ ដែល​នៅ​ជិតៗ ​​​ដូច​ជា​ខេត្ត​ ​កោះកុង​ ​និង​ខេត្ត​កំពង់​ស្ពឺ​ជា​ដើម។ ​តាម​គោលការណ៍​របស់​​ក្រុម​ហ៊ុន​​ គ្មាន​គម្រោង​បង្កើត​មណ្ឌល​​ប្រកួត​​​ផ្សេង​ក្រៅ​ពី​មណ្ឌល​ចំនួន ៥​ដែល​មាន​ស្រាប់​ឡើយ។
​សូម​បញ្ជាក់​ថា ​បើ​គិត​មក​ដល់​ថ្ងៃ​នេះ​កម្មវិធី​ប្រកួត​បាល់ទះ​វគ្គ​ជម្រុះ​តាម​មណ្ឌល​​​កម្រិត Division B ប្រចាំ​ឆ្នាំ​២០១៦ ទើប​តែ​បញ្ចប់​នៅ​ភ្នំពេញ​​​មួយ​ប៉ុណ្ណោះ​ ពោល​​​​គឺ​នៅ​ខេត្ត​​ចំនួន​ ៤​ទៀត​​រួម​មាន​ ​ខេត្ត​ព្រះសីហនុ (​កំពុង​ប្រកួត​) កំពង់​ចាម បាត់​ដំបង និង​​សៀមរាប៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​

​​​