កីឡាករ​ទូក​ក្ដោង​ដំបូង​គេ​នៅ​កម្ពុជា ​បង្ហាញ​ពី​បទ​ពិសោធន៍​ពេល​ហ្វឹកហាត់​​

ប៊ុនធឿន ដែល​ជា​កីឡា​ ​រៀន​ជិះ​ទូកក្ដោង​ដំបូង​គេ​នៅ​កម្ពុជា​ បាន​បង្ហាញ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ថា​ ការ​ជិះ​ទូក​ក្ដោង​នេះ មិនមែន​ជា​រឿង​ដែល​ពិបាក​ខ្លាំង​ដូច​ពាក្យ​គេ​ថា​នោះ​ទេ ពោល​គឺ ​លោក​ហ្វឹកហាត់​បាន​តែ ​៥​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​អាច​បើកបរ​បាន​ដែរ តែ​គ្រាន់​តែ​មិន​មាន​ជំនាញ​​ខ្លាំង​​ប៉ុណ្ណោះ។

 

ខាង​ក្រោម​នេះ​ ជា​វីដេអូ​សម្ដី​ផ្ទាល់​របស់​កីឡាករ ប៊ុនធឿន៖

 

 

សហ​ព័ន្ធ​កីឡា​ទូក​ក្ដោង​ដែល​ទើប​តែ​បង្កើត​ឡើង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៥​ កន្លង​ទៅ​នេះ ​មិន​ទាន់​មាន​កីឡាករ​អាជីព​ឱ្យ​ចេះ​ជំនាញ​ច្បាស់​នៅ​ឡើយ​ទេ ដោយ​ពេល​បច្ចុប្បន្ន​នេះ​ សហព័ន្ធ​ទើប​តែ​ហៅ​ទាហាន​ជើង​ទឹក​នៅ​ឆ្នេរ​រាម ​​ប៉ុន្មាន​នាក់ មក​ហ្វឹកហាត់​សិន​ ប៉ុណ្ណោះ។ ដោយ​តាម​គម្រោង សហព័ន្ធ​កំពុង​តែ​បង្កើត​ការ​ផ្សព្វផ្សាយ​ដើម្បី​ស្វែង​រក​កីឡាករ​មក​ហ្វឹកហាត់​ ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ក៏​ដូចជា​ ត្រៀម​ខ្លួន​ដណ្ដើម​យក​មេដាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំ​ខាង​មុខ​នេះ។

 

 

កីឡាករ​ទូក​ក្ដោង​ដំបូង​គេ​នៅ​កម្ពុជា ​បង្ហាញ​ពី​បទ​ពិសោធន៍​ពេល​ហ្វឹកហាត់​​ លោក Wang Meng

 

ទន្ទឹម​នឹង​នេះ​ដែរ លោក Wang Meng ​គ្រូ​បង្គោល​កីឡា​ទូកក្ដោង ​បាន​បន្ថែម​ទៀត​ថា ​លោក​នឹង​ប្រមូល​យក​កីឡាករ​ល្អ​ៗ​មក​ហ្វឹកហាត់​ក្នុង​ឆ្នាំ ​២០១៦ នេះ ដោយ​រំពឹង​ថា រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ កីឡា​ប្រភេទ​ថ្មី​នេះ នឹង​អាច​ទាក់ទាញ​ប្រជាជន​កម្ពុជា​បាន​ច្រើន ព្រោះ​វា​ជា​ប្រភេទ​កីឡា​ថ្មី​មួយ ដែល​មាន​ការ​ពេញ​និយម​ខ្លាំង​ណាស់​នៅ​ក្រៅ​ប្រទេស​៕

 

អត្ថបទ៖មុន្នី រម្យ