Leo Cup 2016៖ រក​ឃើញ​ក្រុម​​ទាំង៤ ឡើង​ទៅ​​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ហើយ

ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​ Leo Cup 2016 Division B ​ប្រចាំ​មណ្ឌល​​ខេត្ត​ព្រះសីហនុ​​បាន​ឈាន​ដល់​​វគ្គ​ប្រកួត​បញ្ចប់​ក្នុង​ពូល​កាល​ពី​​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ​២០១៦ ​ម្សិលមិញ​នៅ​ឆ្នេរ​អូរ​ឈើទាល ហើយ​ក្រុម​ខ្លាំង​ទាំង៤ ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក៏​រក​ឃើញ​អស់​ហើយ​ដែរ។

 

Leo Cup 2016៖ រក​ឃើញ​ក្រុម​​ទាំង៤ ឡើង​ទៅ​​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ហើយ

 

ពូល A៖ ក្រុម​កង​ពល​តូច​លេខ ៣១​ការពារ​កោះ​ឆ្នេរ គឺ​ជា​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម យុវជន​​ខេត្ត​ព្រះសីហនុ ៣​សិត​​ទល់​នឹង០ (17-25)(12-25)(18-25) មាន ៦ពិន្ទុ​ក្នុង​ដៃ។ ចំណែក​មួយ​ក្រុម​ទៀត​គឺ Agau Family Resort ដែល​ឈ្នះ​ទាំង ៣​ប្រកួត​ជាប់​គ្នា មាន ៩ពិន្ទុ ឈរ​នៅ​លេខ១ ក្នុង​ពូល A។

 

ពូល B ៖ ក្រុម​បាល់ទះ​ឆ្នេរ​ស្អាត​ និង​ក្រុម​វិទ្យាល័យ ហ៊ុន សែន កំពង់​សិលា​ សុទ្ធ​តែ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដូច​គ្នា តាំង​ពី​មិន​ទាន់​ឆ្លង​កាត់​ប្រកួត​ទី៣។ ប៉ុន្តែ​ជំនួប​បិទ​ពូល រវាង​ក្រុម​ខ្លាំង​ទាំង​ពីរ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ក្រុម​បាល់ទះ​ឆ្នេរ​ស្អាត​ បាន​យក​ឈ្នះ​ក្រុម​វិទ្យាល័យ ហ៊ុន សែន កំពង់​សិលា ៣​សិត​ទល់​នឹង០ (25-16)(25-19)(25-22) ឡើង​ឈរ​លេខ​១ ពូល B។

 

ដូច​នេះ ៤​ក្រុម​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​មាន ក្រុម​លេខ​មួយ​ពូល(A) ក្រុម Agau Family Resort ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​លេខ២ ពូល(B) ក្រុម​វិទ្យាល័យ ហ៊ុន សែន កំពង់​សិលា។ ចំណែក​ក្រុម​លេខ២ ពូល(A) ក្រុម​កង​ពល​តូច​លេខ ៣១​ការពារ​កោះ​ឆ្នេរ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​លេខ​១ ពូល(B) ក្រុម​បាល់ទះ​ឆ្នេរ​ស្អាត៕ ​​

 

Leo Cup 2016៖ រក​ឃើញ​ក្រុម​​ទាំង៤ ឡើង​ទៅ​​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ហើយ

 

Leo Cup 2016៖ រក​ឃើញ​ក្រុម​​ទាំង៤ ឡើង​ទៅ​​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ហើយ

 

Leo Cup 2016៖ រក​ឃើញ​ក្រុម​​ទាំង៤ ឡើង​ទៅ​​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ហើយ

 

អត្ថបទ​៖ គង់ វិសាល
រូប​ថត៖ ផ្ដល់​ឲ្យ​