បុរស៣នាក់ត្រូវចាច់ខ្លួនក្នុងសកម្មភាពជួញដូរគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នគរបាលប្រឆាំងការជួញដូរគ្រឿងញៀនខេត្ត បានបង្ក្រាបករណីជួញដូរ ចែកចាយគ្រឿងញៀនមួយករណី កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦នេះ នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់៖ ទី១-ឈ្មោះ ចែត រ៉ាន់ ភេទប្រុស អាយុ30ឆ្នាំ ទី២-ឈ្មោះ ណុប បញ្ញា ភេទប្រុស អាយុ21ឆ្នាំ (ជាមុខសញ្ញាចែកចាយយ៉ាងសកម្ម ) និងទី-ឈ្មោះ ជុំ រដ្ឋា ភេទប្រុស អាយុ45 ឆ្នាំ។

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងនគរបាលខេត្តព្រះសីហនុថ្លែងថា សមត្ថកិច្ចដកហូតបានដកហូតវត្តុតាងមាន៖ -ម្សៅពណ៌សម៉ាទឹកកក13កញ្ចប់ធំ និង18 កញ្ញប់តូច -ថ្នាំពណ៌ក្រហម5គ្រាប់ , ដែកកេះ 39 និងសម្ភារៈផ្សេងៗមួយចំនួនទៀត ។ លោកបានបញ្ជាក់ថា ជនសង្ស័យ និងវត្ថុតាង មន្ត្រីនគរបាល បានចាត់ចែងតាមនិតិវិធី បញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់៕ សមុទ្រខៀវ

KA-12-03-2016-04 KA-12-03-2016-05 KA-12-03-2016-06