បន្លែ ១០ មុខ ជួយ​សុខភាព​ថ្លើម​

6 Videos


​បន្លែ​មិន​គ្រាន់តែ​សម្បូរ​ទៅដោយ​ជីវជាតិ​ប៉ុណ្ណោះ​ទេ ព្រមទាំង​សម្បូរ​ទៅដោយ​ជាតិ​សរសៃ អាស៊ីដ​និង​អំបិល​គ្មាន​សរីរាង្គ ។ ល ។ ដែល​អាចជួយ​បំប៉ន​សុខភាព​អ្នកជំងឺ​ថ្លើម​ឱ្យបានឆាប់​ជាសះស្បើយ ។ ខាងក្រោម​នេះ​ជា​បន្លែ​ដែល​ផ្តល់​ប្រយោជន៍​សម្រាប់​អ្នកជំងឺ​ថ្លើម ៖

​ខ្ទឹមស​

M88


​ជា​ប្រភេទ​បន្លែ​មើម​មាន​ក្លិន​ឆួល​និង​រសជាតិ​ហឹរ​ហើយ​សម្បូរ​ទៅដោយ​វីតាមីន A វីតាមីន B1 វីតាមីន C ដែលមាន​មុខងារ​ប្រឆាំង​បាក់តេរី ប្រឆាំង​មេរោគ​និង​ធ្វើឱ្យ​សរសៃឈាម​ទន់​ល្អ​សម្រាប់​អ្នកជំងឺ​ថ្លើម ។

​ត្រកួន​
​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ ជាតិ​ឃែ​រ៉ូ​ទីន (Carotene) ដែលមាន​មុខងារ​បន្សា​ប​ជាតិពុល​និង​ធ្វើឱ្យ​ចរន្តឈាម​រត់​បាន​ស្រួល ។ ដូច្នេះ​អ្នកជំងឺ​ថ្លើម​គួរ​បរិភោគ​ឱ្យបាន​ញឹកញាប់ ។

បន្លែ ១០ មុខ ជួយ​សុខភាព​ថ្លើម​

ស្ពៃក្តោប
​មាន​ប្រយោជន៍​ចំពោះ​អ្នកជំងឺ​ថ្លើម​ដោយសារ​វា​សម្បូរ​ទៅដោយ​វីតាមីន C វីតាមីន B1 និង វីតាមីន B2 ។ ក្រៅពីនោះ​ក៏មាន​ផ្ទុក​ដោយ​ជាតិ​ឃែ​រ៉ូ​ទីន (Carotene) និង វី​តា មីន E ។ បើ​បរិភោគ​ឆៅ​មាន​ប្រសិទ្ធភាព​ជួយ​ផ្សះ​និង​ការឈឺចាប់​ដំបៅ​ក្រពះ​និង​ពោះវៀន ។

ផ្សិត
​ផ្សិត​គ្រប់​ប្រភេទ​សម្បូរ​ទៅដោយ​ជាតិ​ស្ករ ជីវជាតិ ប្រូតេអ៊ីន ជាតិ​ខ្លាញ់​និង​អំបិល​គ្មាន​សរីរាង្គ ។ ល ។ ការពិសោធ​បាន​បញ្ជាក់ថា​ចំពោះ​ជាតិ​ស្ករ​ដ៏​សម្បូរ​នៅក្នុង​ផ្សិត​អាចជួយ​សម្រួលដល់​ប្រព័ន្ធ​ស៊ាំ​នឹង​ជំងឺ​ប្រឆាំង​ជំងឺមហារីក ។ ចំពោះ​អ្នកជំងឺ​ថ្លើម​គួរ​បរិភោគ​ឱ្យបាន​ញឹកញាប់ ។

បន្លែ ១០ មុខ ជួយ​សុខភាព​ថ្លើម​

​ផ្សិតត្រចៀកកណ្តុរ​
​មាន​ពីរ​ប្រភេទ​គឺ​ផ្សិតត្រចៀកកណ្តុរ​ខ្មៅ​និង​ផ្សិតត្រចៀកកណ្តុ​រស ។ សម្បូរ​ទៅដោយជាតិ​ខ្លាញ់ ប្រូតេអ៊ីន​និង​ស្ករ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ក្រពះ​និង​ឈាមព្រមទាំង​អ្នកជំងឺ​ថ្លើម ។

សារាយសមុទ្រ​
​សារាយសមុទ្រ​មាន​រសជាតិ​ប្រៃ​និង​សម្បូរ​ទៅដោយ​ជាតិ​អ៊ីយ៉ូត អាស៊ីដ Alginic វីតាមីន និង ប្រូតេអ៊ីន មាន​ប្រសិទ្ធភាព​កម្ចាត់​ស្លេស្ម៍ ។ តាមរយៈ​ការ ស្រាវជ្រាវ​បានឱ្យដឹងថាវា​អាចជួយ​ទប់ស្កាត់​មិនឱ្យ​កោសិកា​ឈាមកក​ផ្តុំ និង អុកស៊ីដកម្ម​នៃ​ជាតិ​ខ្លាញ់ព្រមទាំង​ប្រឆាំងនឹង​ដំបៅ​ទៀតផង ។ ដូច្នេះ​អ្នកជំងឺ​ថ្លើម​គួរ​បរិភោគ​ឱ្យបាន​ច្រើន ។

ការ៉ុត​
​សម្បូរ​ទៅដោយ​វីតាមីន A ឬ បេ​តា​ឃែ​រ៉ូ​ទីន (Beta-carotene) និង មាន​ផ្ទុក​ជាតិ​ប្រេង ។ ដោយសារតែ​ការ៉ុត​សម្បូរ​ទៅដោយ​វីតាមីន ដូច្នេះ​វា​អាចជួយ​បំប៉ន​ក្រពះ និង ការរំលាយ​អាហារ ។ ក្រៅពីនោះ​វា​ជួយ​បង្កើន​កម្រិត​វីតាមីន A ដល់​អ្នកជំងឺ​ថ្លើម​ទៀតផង ។ ការ៉ុត​ក៏​អាចជួយ​ការពារ​ភាពប្រែប្រួល​នៃ​ជំងឺមហារីក​ដែរ ។

បន្លែ ១០ មុខ ជួយ​សុខភាព​ថ្លើម​

​ប៉េងប៉ោះ
​ប៉េងប៉ោះ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ អំបិល​គ្មាន​សរីរាង្គ ជាតិ Niacin វីតាមីន C វីតាមីន B1 B2 និង បេ​តា​ឃែ​រ៉ូ​ទីន ដែល​ជួយ​បញ្ចុះ​កម្តៅ បន្សាប​ជាតិពុល និង មាន​ប្រសិទ្ធភាព​ជួយ​បំប៉ន​សុខភាព​ថ្លើម ។

បន្លែ ១០ មុខ ជួយ​សុខភាព​ថ្លើម​

ត្រឡាច​
​ត្រឡាច​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន វីតាមីន ជាតិ Adenine ជាតិ Niacin ។ សម្បក​វា​មាន​ប្រសិទ្ធភាព​បំបាត់​អាការ​ហើម ។ គ្រាប់​វា​អាច​យកមក​ព្យាបាល​បូស កម្ចាត់​ស្លេស្ម៍ បំបាត់​ក្អក ។ រីឯ​សាច់​ត្រឡាច​អាចជួយ​បញ្ចុះ​កម្តៅ និង បំបាត់ ការ​ស្រេកទឹក ព្រមទាំង​អាច​បន្សាប​ជាតិពុល​របស់​ត្រី និង ក្តាម​ទៀតផង ។ ដូច្នេះ អ្នក​ដែល​កើត​ជំងឺថ្លើម​គួរ​បរិភោគ​ត្រឡាច​ដើម្បី​ជួយ​ឱ្យ​ឆាប់​សះស្បើយ ។

​ត្រសក់​
​ត្រសក់​មាន​ផ្ទុក​ជាតិ Pentose វីតាមីន B1 B2 ជាតិ Niacin និង ប្រូតេអ៊ីន ។ ចំណែកឯ​ជាតិ​សរសៃ​នៃ​ផ្លែ​ត្រសក់​ជួយ​បង្កើន​ការបញ្ចេញ​ជាតិពុល​ពី​ក្នុង​ពោះវៀន និង ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល ។ រីឯ​ជាតិ Alcohol acid អាចជួយ ទប់ស្កាត់​ប្រភេទ​អាហារ​ជាតិ​ស្ករ ជាពិសេស​វា​ជួយ​ទប់ស្កាត់ និង ព្យាបាល​ជំងឺថ្លើម​ទៀតផង ៕​

បន្លែ ១០ មុខ ជួយ​សុខភាព​ថ្លើម​