ARAK ​​កំពុង​ធ្វើ​ឲ្យ​រំជួល​អារម្មណ៍​យុវវ័យ​

ARAK​​ ដែលនឹង​ក្លាយ​ជា​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​សំបើម​ប្រចាំ​ឆ្នាំ​នោះ​ បាន និង​កំពុង​ធ្វើ​ឲ្យ​មិត្ត​ៗ​យុវវ័យ រំជួល​​ ខណៈ​មាន​​តន្ត្រី​​នេះ គ្រោង​ប្រមូល​បទ Original និង​សិល្បៈ​តន្ត្រី​ទសវត្សរ៍​ ៦០ មក​បង្ហាញ​ជូន​នា​មុន​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

 

យោង​តាម​ប្រសាសន៍​របស់​លោក​​សេង ពិសិដ្ឋ​​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ ANUSSA ​​បាន​ឲ្យ​ Sabay​​ដឹង​ថា​ ​​រហូត​មក​ដល់​ពេល​នេះ​ស្ថិត​ក្រោម​ការ​ស្ទង់​មតិ​ពី​សំណាក់​ក្រុម​ការងារ​​ដែល​បាន​ចុះ​ធ្វើ​ការ​ផ្ទាល់​ ក៏​ដូចជា​តាម​រយះ​ទំព័រ​ facebook ​របស់​ ​ANUSSA​ ព្រឹត្តិការណ៍​តន្ត្រី​ ARAK​ កំពុង​តែ​ទាក់​ទាញ​​ចំណាប់​អារម្មណ៍​យ៉ាង​សំបើម​ពី​សំណាក់​មជ្ឈដ្ឋាន​យុវវ័យ​ក៏​ដូចជា​តារា​មួយ​ចំនួន ដោយ​ក្នុង​នោះ ពួក​គេ​​ថែម​ទាំង​​បាន​ធ្វើ​ការ​សាកសួរ​ព័ត៌មាន​ក្នុង​ការ​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះ​ទៀត​ផង។​

 

ដូច្នេះ​ហើយ លោក​មាន​ជំនឿ​ថា តន្ត្រី ARAK នឹង​ទទួល​ជោគជ័យសម្រាប់​ការ​ប្រគំ​លើក​ទី​១​របស់ខ្លួន​មិន​ខាន។

 

ARAK ​​កំពុង​ធ្វើ​ឲ្យ​រំជួល​អារម្មណ៍​យុវវ័យ​

 

ចាប៉ី ខ្លុយ​ រនាត ខោ​ចែវ អាវ​អាចារ្យ​ នឹង​លេច​មុខ​ក្នុង​តន្ត្រី​ ARAK

 

ប្រិយមិត្ត​ទាំងអស់​អាច​ចូល​រួម​រាំ​លេង​កម្សាន្ត​ជា​មួយ​តារា​ដ៏​ល្បី​ៗ​នៅ​ក្នុង​ការ​ប្រគំតន្ត្រី​ ARAK​ ​ដែល​មាន​ដូច​ជា ​លោក​​ ហេង​ពិទូ ​​ ​​Dj Mayly​​ និង​ម្ចាស់​ពាន់​រង្វាន់​​ The MIC 2015 ​​រួម​ជា​មួយ​​តារា​ដ៏​មាន​ប្រជាប្រិយ​ភាព​ជា​ច្រើន​រូប​​ទៀត​ផង​។

 

ARAK ​​ត្រូវ​បាន​រៀបចំ​ប្រារព្ធ​ឡើង​​ក្នុង​គោលបំណង​នាំ​យុវជន​យុវនារី​យើង​ចូលរួម​ទាំងអស់​គ្នា​រាំ​លេង​កម្សាន្ត​ជា​ភាតរភាព ​​និង​ដើម្បី​គាំពារ​ថែរក្សា​បទ​ចម្រៀង​ខ្មែរ​នៃ​ទសវត្ស​ទី៦០​ជាមួយ​ឧបករណ៍​ភ្លេងបុរាណ​ដែល​មាន​ដូចជា​ស្គរ​ដៃ​​ ចាប៉ី​ រនាថ ​​ឃឹម​​ ខ្លុយ​ជាដើម​​បូក​ផ្សំ​ជា​មួយ​ឧបករណ៍​ភ្លេង​សម័យ​យើង​នា​ពេល​បច្ចុប្បន្ន​។​

 

ARAK លើក​ទឹក​ចិត្ត​​ឲ្យ​ប្រិយមិត្ត​ចូលរួម​ទាំងអស់​ស្លៀកពាក់​​ខោចែវ​ និង​អាវ​អាចារ្យ​ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​យើង​នា​ពេល​ខាង​មុខ​ និង​បង្កើន​បរិយាកាស​ឲ្យ​កាន់​តែ​មាន​ភាព​សោមនស្ស​រីករាយ​ថែម​ទៀត​​។

 

ARAK ​​កំពុង​ធ្វើ​ឲ្យ​រំជួល​អារម្មណ៍​យុវវ័យ​

 

ARAK ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​​ ANUSSA ​​និង​សហការ​រៀបចំ​ដោយ​​ Sabay​​។​​ សំបុត្រ​ចូល​រួម​ មាន​តម្លៃ​៥​ដុល្លារ​សម្រាប់​ខែ​មីនា​នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម ប្រិយមិត្ត​អាច​​ទាក់​ទង​លេខ​ទូរស័ព្ទ​ 012 230 140 / 010 911 776 ឬ​ចូល​​ទំព័រ facebook.com/AnussaEventPlanner។

 

ប្រញាប់​ឡើង​!​សំបុត្រ​មាន​ចំនួន​កំណត់​ណា៎! ចូល​រួម​រាំ​លេង​ទាំង​អស់​គ្នា​​ ឱកាស​ដ៏​អស្ចារ្យ​មួយ​ឆ្នាំ​មាន​តែ​ម្ដង​គត់។

 

អត្ថបទ៖ ធីតា​

​​​