ក្រុមហ៊ុនផលិតរថយន្ត GM នឹងបង្កើតរថយន្ត បើកដោយខ្លួនឯង

បច្ចេកវិទ្យា៖ ក្រុមហ៊ុនផលិតរថយន្ត General Motors បានឲ្យដឹងកាលពីថ្ងៃ សុក្រ នេះថា កំពុងព្យាយាម ដើម្បីប្រកួតប្រជែង ដោយទិញកម្មវិធី បើកដោយខ្លួនឯង នេះបើយោងតាម cnbc ចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦។

ការទិញកម្មវិធី រថយន្តបើកដោយខ្លួនឯង (self-driving) បំពាក់លើរថយន្តរបស់ខ្លួន ដើម្បីប្រកួតប្រជែង ជាមួយនឹងបច្ចេកវិទ្យា យក្សក្រុមហ៊ុន Google និង Apple ។

ទន្ទឹមជាមួយនឹងគ្នានេះដែរ Chevrolet Volt ក៏បានបំពាក់ដោយប្រពន្ធ បើកដោយខ្លួនឯងនេះ រួចរាល់ផងដែរ។

បញ្ជាក់ផងដែរថា នៅពេលថ្មីៗ ក្រុមហ៊ុន GM បានបណ្តាក់ទុន ៥០០លានដុល្លារដុល្លារ ដើម្បីធ្វើការអភិវឌ្ឍន៍រថយន្ត បើកបរដោយខ្លួនឯង ប្រកួតប្រជែងលើទីផ្សារ៕

ក្រុមហ៊ុនផលិតរថយន្ត GM នឹងបង្កើតរថយន្ត បើកដោយខ្លួនឯង