ក្រុមការិយាល័យ កណ្តាល (ឃ) ,ក្រុមវិមានចតុមុខ រកបាន៣ពិន្ទុ ថ្ងៃបើកឆាក ដំបូងនៃ ACLEDA

ការប្រកួតបាល់ទាត់ មិនមែនអាជីព ដណ្តើមពានរង្វាន់ ធនាគារអេស៊ីលីដាភីអិលស៊ី ទូទំាងប្រទេសរបស់ ខ្លួនដោយមានឈ្មោះថា “អេស៊ីលីដា-ចនព្រីនសឌីន ឆ្នាំ ២០១៦” (ACLEDA-John Brinsdan 2016) លើកទី៦ ដែលរៀបចំឡើងដោយធនាគារ អេស៊ីលីដាភីអិលស៊ី នាព្រឹកថ្ងៃ ទី១២ ខែមីនា ឆ្នាំ ២០១៦ ពូល A ក្រុមបាល់ទាត់ការិយាល័យកណ្តាល (ឃ) បានយកឈ្នះ ក្រុមបាល់ទាត់សាខាម៉ៅសេទុង  ក្នុងលទ្ធផលបច្ចេកទេស ៤-១ ខណៈក្រុមបាល់ទាត់ស្រុក បាទីចាញ់ក្រោមថ្វីជើង ក្រុមបាល់ទាត់ វិមានចតុមុខ ដោយលទ្ធផល៥-១។

ការប្រកួតក្នុងតង់ទី១ កីឡាករខ្សែប្រយុទ្ធ ខាំ សំរាំង ពាក់លេខ១៧ របស់ក្រុមបាល់ទាត់ការិយាល័យកណ្តាល (ឃ) បានស៊ុតគ្រាប់នាំមុខ ឲ្យក្រុមបាល់ទាត់ សាខាម៉ៅសេទុង មួយគ្រាប់នៅនាទីទី២២ បន្ទាប់មកលេងបានប្រហែលជា ៥នាទីកីឡាករខ្សែប្រយុទ្ធទួច សុភក្រ័្តអវតា ពាក់លេខ ៧ របស់ក្រុមបាល់ទាត់ សាខាម៉ៅសេទុងបានតាមស្មើវិញ ហើយចូលដល់នាទីទី៣២ ក្រុមបាល់ទាត់ការិយាល័យកណ្តាល (ឃ)  រកបាន១គ្រាប់ទៀត ដោយកីឡាករដដែលការនាំមុខ២គ្រាប់ ចប់ការប្រកួត ៤០ នាទី មុនបណ្តុះអាសន្ន ២ទល់១ ។

ចូលមកដល់តង់ទី២ ក្រោយពីការសម្រាកកីឡាករ ឡឹក សុចិត្រា ពាក់លេខ៩ បានជួយឲ្យក្រុមបាល់ទាត់ ការិយាល័យកណ្តាល (ឃ) ១គ្រាប់បន្ថែមទៀតនៅនាទី៥១ ហើយឈានចូលនាទីទី៥៥ កីឡាករ ខាំ ពាក់លេខ១៧ ដែលជាគ្រាប់ទី៤របស់ខ្លួន ។ យ៉ាងណាក៏ដោយក្រុមទាំង២នេះ នៅតែបន្តវាយសម្រុកគ្នា រហូតបញ្ចប់ នូវលទ្ធផល៤ទល់១ ក្រោយប្រកួត ចំនួន៨០នាទីពេញ៕