ក្រុម ស.ស.យ.ក ខេត្តព្រៃវែង ឡើងវគ្គ៨ក្រុម នៃពានTiger Street Football Festival 2016 នៅមណ្ឌល រាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមបាល់ទាត់ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង យកឈ្នះក្រុមបាល់ទាត់ Holy sport ក្នុងលទ្ធផល ៥ទល់៤ នៃព្រឹការណ៍ ការប្រកួតជម្រុះ ក្នុងកម្មវិធី Tiger Street Football  Festival 2016 នៅមណ្ឌលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ។ជាឳកាសសម្រាប់ ក្រុមបាល់ទាត់សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែងដែលអាច ឈានជើងចូលវគ្គ ៨ក្រុមចុងក្រោយ ថែមទាំងមានឳកាស យ៉ាងធំចូលរួមការប្រកួត Tiger Street Football  Festival 2016 ដោយស្វ័យប្រវត្តិបានទៀតផង ។

ចំពោះការប្រកួតកន្លងមក ក្រុមបាល់ទាត់សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែងឈ្នះ ក្រុមបាល់ទាត់ Khmer Supeted ក្នុងលទ្ធផល១០ទល់០, ឈ្នះក្រុមបាល់ទាត់ Khmer Supeted (B) ក្នុង លទ្ធ ផល៤ទល់០ និងប្រកួតចុងក្រោយឈ្នះ ក្រុមបាល់ទាត់ Holy sport ក្នុងលទ្ធផល ៥ទល់៤តែម្តង។

កម្មវិធីប្រកួតវគ្គជម្រុះ នៅមណ្ឌលនេះ បានទាក់ទាញការចូលរួម ពីសំណាក់ក្រុមបាល់ទាត់ចំនួន ៩៣ ក្រុម ថែមទាំងទស្សនិក ជនក្នុងស្រុក និងក្រៅស្រុក ចំពោះក្រុមទាំង ៩៣ ត្រូវបានជម្រុះយកតែយក១០ ក្រុមទេ ដើម្បីចូលរួមប្រកួតព្រឹការណ៍ការប្រកួតជម្រុះក្នុងកម្មវិធី Tiger Street Football  Festival 2016 ទូទាំងប្រទេស។

សម្រាប់ការប្រកួតនៅ មណ្ឌលបាត់ដំបង រយៈពេល២ថ្ងៃជាប់គ្នា រកឃើញក្រុមខ្លាំងចំនួន ៥ ក្រុមដែលត្រូវចូលប្រកួត វគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ១៣ ខែមីនា រួមមានក្រុម FC Crown ដែលជាក្រុមជាប់ជ័យលាភីលេខ ១ បានទទួលរង្វាន់ជាប្រាក់ 1,500 ដុល្លារ  ក្រុម B.M.S Club ដែលជាក្រុមជាប់ជ័យលាភីលេខ ២ បានទទួលរង្វាន់ជាប្រាក់ 1,000ដុល្លារ ក្រុម ធនាគារស្រូវ ដែលជាក្រុមជាប់ជ័យលាភីលេខ ៣ បានទទួលរង្វាន់ជាប្រាក់ 500 ដុល្លារ ក្រុម FOX Zone (B) ដែលជាក្រុមជាប់ជ័យលាភីលេខ ៤ បានទទួលរង្វាន់ជាប្រាក់ 200 ដុល្លារ៕