វិធីសម្រួលវិបត្តិ រំលាយអាហារដែលមាន ទំនាក់ទំនង និងប្រព័ន្ធប្រសាទ

វិបត្តិរំលាយអាហារជាញឹកញាប់ មានទំនាក់ទំនងទៅ បញ្ហាប្រព័ន្ធប្រសាទ។ មានន័យថា Plexus Solaire ដែលជាបណ្តាញនៃ ប្រព័ន្ធសាំប៉ាទិក ស្ថិតនៅចន្លោះក្រពះ និងឆ្អឹងកងខ្នង មានមុខងារភ្ញោច សរីរាង្គនៃប្រព័ន្ធអាហារ។

Plexus Solaire នេះហើយបង្កឲ្យមានវិបត្តិ រំលាយអាហារកើតឡើង ជាពិសេសនៅពេល ទុក្ខព្រួយខ្វាយខ្វល់ និងមានអារម្មណ៍តាមតឹង ប៉ុន្តែវិបត្តិរំលាយអាហារនេះ អាចសម្រួលបានដោយការ អនុវត្តនូវវិធីដូចខាងក្រោមៈ

ដកដង្ហើមចូលបន្តិច ហើយអត់ដង្ហើម បន្ទាប់មកយកដៃសង្កត់ ទៅលើពោះយ៉ាងខ្លាំង ហើយបន្ថូរមកវិញមុន ពេលដកដង្ហើមចេញ។ អ្នកគួរតែអនុវត្តសារ ឡើងវិញបន្តបន្ទាប់គ្នាពី ៥ ទៅ ៦ដង។

ម្យ៉ាងវិញទៀតការម៉ាស្សា នៅជុំវិញផ្ចិតតាមទ្រនិចនាឡិកា ក៏អាចជួយសម្រួលចលនា របស់ពោះវៀនដែរប៉ុន្តែជា ការប្រសើរគួរតែរង់ចាំរយៈពេល ១ម៉ោងកន្លះ ២ម៉ោងក្រោយញុំា អាហាររួចទើបចាប់ផ្តើម៕

វិធីសម្រួលវិបត្តិ រំលាយអាហារដែលមាន ទំនាក់ទំនង និងប្រព័ន្ធប្រសាទ