កាត់បន្ថយសក់ស្ងួត ដោយទឹកតែ

អ្នកគួរចាប់ផ្តើមដោយ យកតែ២កញ្ចប់តូច ដាក់ទៅក្នុងទឹកក្តៅ២ពែង ចំនួន១០នាទីទុកឲ្យត្រជាក់។ បន្ទាប់មកអ្នកត្រូវយកទឹកតែទៅ បំពោកនៅលើសសៃសក់ រួចម៉ាស្សាឲ្យសព្វទុក ចោលចំនួន១០នាទី រួចលាងសម្អាត់ឲ្យជ្រះ។ 

ក្រោយមកអ្នកត្រូវបំប៉នសក់ ដោយក្រែមបន្ទន់សក់តាមធម្មតា ១ សប្តាហ៍ម្តង នោះជាតិសំណើមពីទឹកតែ និងជួយឲ្យសក់ស្ងួត ប្រែជាទន់រលោងស្អាត។

របៀបថែទាំសក់ តាមប្រភេទនីមួយៗ សក់ចែកចេញជាបីប្រភេទគឺ សក់ធម្មតា សក់ស្ងួត និងសក់រអិល។

១.សក់ធម្មតាៈ ចំពោះមនុស្សដែលមានសក់ធម្មតា ការថែទាំគ្មានអ្វីពិសេស និងលំបាកទេ គឺត្រូវកក់សក់មួយសប្តាហ៍ម្តង ដោយប្រើសាប៊ូសម្រាប់កក់សក់

២.សក់រអិលៈ ពេលយកដៃស្ទាបទៅឃើញ រអិលជាប់ដៃដូចលាបខ្លាញ់ ចាំបាច់ត្រូវកក់សក់ក្នុង ២ឬ៣ថ្ងៃម្តង ព្រោះសក់រអិលងាយជាប់ធូលី ធ្វើអោយសក់កខ្វក់ និងបិទជិតរន្ធេជើងសក់។

៣.សក់ស្ងួត : សក់នេះងាយបាក់ធ្វើការ ហាលថ្ងៃមិនពាក់មួកក៏ អាចធ្វើឲ្យសក់ស្ងួតដែរ។
ដើម្បីកុំអោយសក់ស្ងួត អ្នកអាចលាយល្បាយ ដូចខាងក្រោមដើម្បីកក់សក់៖
-ស៊ុតមាន់ពីរ
-ប្រេងប៉ារ៉ាហ្វីន មួយស្លាបព្រា
-ស្រាស មួយកែវតូច

លាយទាំងបីមុខនេះ ចូលគ្នាឲ្យស្មើសាច់ រួចយកកាធុនទឹកមូយ ដាក់ទឹកត្រជាក់ចូល ហើយជ្រលក់សក់អោយ សើមទើបយកល្បាយ ខាងលើមកលាប សក់អោយសើមទាំងអស់។ ១០ ឬ ១៥នាទីក្រោយមក យកដៃញីសក់អោយ ទន់ ហើយកក់សក់ក្នុងកាធុន ដែលមានច្របាច់ទឹកក្រូចឆ្មារ ឬ ទឹកខ្មេះចូល (ទឹកខ្មេះពីរស្លាបព្រាបាយ)។ ក្រោយមកអ្នក និងឃើញសក់ទន់ ហើយភ្លឺរលោង។

ប្រការមួយដែល គួរចៀសវាងគឺ មិនត្រូវទុកសក់ឲ្យ សំពីងសំពោងកណ្តាញ់ទេ ត្រូវសិតសក់ដោយ ក្រាស់ទន់ជារៀងរាល់ថ្ងៃ។ ពេលយប់មុនចូលសំរាន្ត ត្រូវយកបាតដៃញី ច្បូតឲ្យសព្វស្បែកក្បាល ពី១០ ទៅ ១៥ នាទី ដើម្បីឲ្យស្បែកក្បាលធ្វើចលនា ឈាមធ្វើចលនា បានប្រក្រតីព្រមទាំងចិញ្ចឹម និង បំប៉នស្បែកក្បាលបានល្អ៕

កាត់បន្ថយសក់ស្ងួត ដោយទឹកតែ

  • កាត់បន្ថយសក់ស្ងួត ដោយទឹកតែ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/12  Category:កំសាន្ត
Tags: